អាហារូបករណ៍​បរិញ្ញាបត្រ​ជាន់​​​ខ្ពស់​នៅ​ ថៃ​ មក​ដល់​ទៀត​ហើយ

សាកល​វិទ្យាល័យ​ Thammasat នៃ​ព្រះរាជាណាចក្រ​​ថៃ ថ្មី​ៗ​នេះ​​​​បាន​អាហារូបករណ៍​​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​និស្សិត​បរទេស​​​​​ទាំង​អស់​ដាក់​ពាក្យ​​​ស្នើ​សុំ​ សម្រាប់​ឆ្នាំ​​សិក្សា​២០១៦ ​​ចាប់​ពី​ថ្ងៃ ១​ កញ្ញា ២០១៦​​ ត​ទៅ​រហូត​ដល់​​ ថ្ងៃ​​ទី ១៥ វិច្ឆិកា ២០១៦។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​ពី​ទំព័រ Facebook ក្រសួង​អប់​រំ​យុវជន និង កីឡា។​

 

អាហារូបករណ៍​បរិញ្ញាបត្រ​ជាន់​​​ខ្ពស់​នៅ​ ថៃ​ មក​ដល់​ទៀត​ហើយ
 

សម្រាប់​​អាហារូបករណ៍ ថ្នាក់​ Master of Science Program in Service Innovation (MSI) ខាង​លើ​នេះ ការ​ចំណាយ​​លើ​ថ្លៃ​សិក្សា​ ការ​ស្នាក់​នៅ (ប្រហែល​៨០០០​ បាត​ក្នុង​មួយ​ខែ) ប្រាក់​ឧបត្ថម្ភ​​ប្រចាំ​ខែ​ (ប្រហែល​​៨០០០​ បាត​ ក្នុង​មួយ​ខែ) ជា​​បន្ទុក​របស់​សាកលវិទ្យាល័យ។

 

លក្ខខណ្ឌ​៖
មាន​សញ្ញាបត្រ​​ថ្នាក់​បរិញ្ញាបត្រ
មាន​ ពិន្ទុ​ TOEFL (យ៉ាង​តិច​ ៥៥០) ឬ​ ពិន្ទុ IELTS (យ៉ាង​តិច​ ៦.៥) ​

 

ចំពោះ​​បេក្ខជន​ដែល​មាន​ចំណាប់​អារម្មណ៍​​ អាច​​​ទាញ​យក​​ ពាក្យ​សម្រាប់​បំពេញ​ និង​ សេចក្ដី​ប្រកាស​របស់​សកលវិទ្យាល័យ​​​ តាម​រយៈ​៖ ​​​ http://goo.gl/DBnmjJ  រួច​ផ្ញើ​ទៅ​កាន់៖ lb_edu@citu.tu.ac.th​​​​​៕

 

អាហារូបករណ៍​បរិញ្ញាបត្រ​ជាន់​​​ខ្ពស់​នៅ​ ថៃ​ មក​ដល់​ទៀត​ហើយ

 

អត្ថបទ៖ មាន រតនា
​​​​