​លោក សម រង្ស៊ី បញ្ជាក់​អំពី​ដំណើរការ​បោះឆ្នោត និង​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ជាថ្មី​ម្តងទៀត​នៅ​ដើម​សប្តាហ៍​នេះ បាន​បញ្ជាក់ថា លោក​នៅតែមាន​ជំនឿ​ចិត្ត​ថា​ស្ថានភាព​នយោបាយ​នឹង​អាច​វិល​ទៅរក​ភាពប្រក្រតី​នៅមុន​ការបោះឆ្នោត​នាពេលខាងមុខ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា​នឹង​អាច​ដោះស្រាយ​បាយ​មិន​ត្រឹមតែ​មានការ​ដោះស្រាយ​រវាង​ភាគី​ខ្មែរ​នោះទេ គឺអាច​នឹងមាន​ការចូល​រួម​ដោះស្រាយ​ដោយ​ភាគី​អន្តរជាតិ ដើម្បី​ធានា​ប្រសិទ្ធភាព​ដោះស្រាយ​។​

​លោក សម រង្ស៊ី បាន​លើកឡើងថា​អ្នកកាន់អំណាច​នៅ​ប្រទេស​កម្ពុជា​បាន​បង្ខំ​ឲ្យ​លោក​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​និរទេស​ខ្លួន​ចំនួន​៤​លើក​មកហើយ តែ​ជា​លទ្ធផល​ចុងក្រោយ​នៅតែ​លោក​អាច​វិល​ប្រ​លប់​ចូល​ប្រទេស​កម្ពុជា​វិញ​បាន​នៅមុន​ការបោះឆ្នោត​ដដែល​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា អ្នកណា​ក៏​ដឹង​ដែរ​ថា​អ្នកកាន់អំណាច​នៅ​កម្ពុជា​បច្ចុប្បន្ន​បាន​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ដើម្បី​គាបសង្កត់​លើ​គណបក្ស​សង្គ្រោះ​ជាតិ និង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់ថា​ជន​ផ្តាច់​ការមិន​អាចធ្វើ​អ្វី​តាម​អំពើ​ចិត្តជា​រៀងរហូត​បានទេ គឺ​គង់​តែមាន​ទីបញ្ចប់​រប​ស់វា ហើយ​ថា​សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុងតែ​រង​ភាពអយុត្តិធម៌​នឹង​ទទួលបាន​យុត្តិធម៌​នាពេលខាងមុខ​។ លោក សម រង្ស៊ី បាន​បន្ថែម បើទោះជា​មាន​កាលៈទេសៈ​លំបាក​យ៉ាងណាក៏ដោយ ក៏​ចរន្ត​នៃ​ការចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​តាមរយៈ​ការបោះឆ្នោត​នៅ​ប្រទេស​កម្ពុជា​នឹង​ទទួលបាន​លទ្ធផល​នាពេលខាងមុខ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ឲ្យ​មានការ​បោះឆ្នោត និង​ត្រូវតែមាន​ការផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​ប្រទេស​កម្ពុជា​តាមរយៈ​ការបោះឆ្នោត​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​អ្នកកាន់អំណាច​បច្ចុប្បន្ន​ពួកគេ​បានដឹង​ច្បាស់​ថា​ពួកគេ​នឹង​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ​តាមរយៈ​ការបោះឆ្នោត ព្រោះ​ប្រជាពលរដ្ឋ​ខ្មែរ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ ហើយ​មានការ​នឿយណាយ​ចំពោះ​អ្នកកាន់អំណាច​បច្ចុប្បន្ន​។ លោក សម រង្ស៊ី បាន​ថ្លែង​ទៀតថា​បញ្ហានយោបាយ​សព្វ​ថ្ងៃ​បណ្តាលមកពី​អ្នកកាន់អំណាច​បច្ចុប្បន្ន​ចង់​បង្កហេតុ​ដើម្បី​រំខាន​ដល់​ដំណើរការ​បោះឆ្នោត​ដោយ​យុត្តិធម៌​៕

14079482_1170240436366021_3484433433688178747_n