រញ្ជួយ​ដី​នៅ​អីុ​តា​លី​អ្នក​ស្លាប់​ឡើង​ដល់​292​នាក់

សាកសព​មនុស្ស​៣​នាក់​ថ្មី​ទៀត​ត្រូវ​បាន​កាយ​រក​ឃើញ​ពី​គំនរ​បាក់បែក​នៃ​សណ្ឋាគារ ROMA នៅ AMATRICE ជា​មូលដ្ឋាន​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​ដោយ​ការ​រញ្ជួយ​ដី​ខ្លាំង​មួយ​នៅ​ភាគ​កណ្តាល​អីុតា​លី​កាលពី​ស​ប្តា​ហ៍​មុន ។ ដូច្នេះ​តុល្យការ​អ្នក​ស្លាប់​នា​ពេល​នេះ​ឡើង​ដល់​២៩២​នាក់ រួច​មនុស្ស​១០​នាក់​ទៀត​នៅ​បាត់​ខ្លួន ។

ការ​ខូចខាត​ក្នុង​តំបន់​ភ្នំ​នេះ​របស់​ប្រទេស​ពិតជា​ធំធេង​បំផុត ។ នៅ ACCUMOLI ដី​ប្រេះ​បែក​មាន​មាត់​ដល់​២០​សង្ទីម៉ែត្រ​ខ្លាច​ធ្លាក់​មនុស្ស​ចូល ។ នៅ​ទីនោះ​ដី​នៅ​ពុំ​ទាន់​ឈប់​ញ័រ​រញ្ជួយ​នៅឡើយ ។ ពេល​នេះ​គេ​កំពុង​ផ្តោត​លើ​ការ​កសាង​ឡើង​វិញ និង​ការពារ​សន្តិសុខ​តំបន់ ។ បណ្តា​អគារ​រង​ការ​ខូចខាត​ត្រូវ​កម្ទេច​ចោល​តែ ម្តង ចៀសវាង​កុំឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ពួក​អ្នក​ជួយ​សង្គ្រោះ ។ ពួក​គេ​ពេល​នេះ​តាម​កាយ​រក​ក្រោម​គំនរ​បាក់បែក​ប្រមូល​របស់របរ​ផ្ទាល់ខ្លួន​ផ្សេង​ៗ ដែល​បណ្តា​អ្នក​រង​គ្រោះ​ពុំ​មាន​សិទ្ធិ​ចូល​ទីតាំង​បាក់បែក ។ ប្រជាជន​២.៩០០​នាក់ ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​តង់ ៕