ពាក្យផ្តាំផ្ញើរបស់ ព្រាប សុវត្ថិ ចំពោះបេក្ខជនច្រៀងបទ «ម៉ែ» ស្តាប់ហើយពិតជារំជួលចិត្ត (មានវីដេអូ)

6 Videos


ក្រោយពេលបានដឹងរឿងរ៉ាវកម្សត់ខ្លះៗរបស់ពីរនាក់បងប្អូនបង្កើតដែលត្រូវរស់ឃ្លាតឆ្ងាយពីក្រុមគ្រួសារហើយដឹកដៃគ្នាមកប្រឡងក្នុងកម្មវិធី Cambodian Idol រួចមក ក្នុងនាមជា Judge នៃកម្មវិធីខាងលើ និង ជាឪពុករបស់កូនៗបីនាក់ កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានរំលេចពាក្យផ្តាំផ្ញើមួយឃ្លាទៅបេក្ខជនជាបងប្រុសរបស់ប្អូនស្រីវ័យ ១៦ ដែលច្រៀងបទ «ម៉ែ» ថា «សូមឱ្យឆ្លៀតពេលនៅក្បែរប្អូនឱ្យបានច្រើន» ដែលពាក្យមួយឃ្លានេះស្តាប់ហើយរំជួលចិត្តឥតឧបមា សឹងតែទប់ទឹកភ្នែកមិនបាន ។

ពាក្យផ្តាំផ្ញើរបស់ ព្រាប សុវត្ថិ ចំពោះបេក្ខជនច្រៀងបទ «ម៉ែ» ស្តាប់ហើយពិតជារំជួលចិត្ត (មានវីដេអូ)

រឿងដ៏គួរឱ្យសង្វេគ ដែលជីវិតបងប្អូនទាំងពីរនាក់ត្រូវរស់នៅឆ្ងាយពីក្រុមគ្រួសារ ជាពិសេសប្អូនស្រី នាង គន្ធា ដែលទើបតែមានវ័យ ១៦ ឆ្នាំ ត្រូវរស់នៅតែម្នាក់ឯងនៅផ្ទះ មិនបានទទួលភាពកក់ក្កៅពីរង្វង់ឪពុកម្តាយនោះ ពិតជាធ្វើឱ្យមហាជននឹកអាណិតនាងយ៉ាងខ្លាំង ។ នាង គន្ធា បានលើកយកបទ «ម៉ែ» មកច្រៀង ដែលបទចម្រៀងនេះរឹតតែធ្វើឱ្យមហាជនសង្វេគនាងកាន់តែខ្លាំងឡើង ព្រោះហាក់បានផ្សារភ្ជាប់ទៅនឹងរឿងពិតរបស់នាង ។

ពាក្យផ្តាំផ្ញើរបស់ ព្រាប សុវត្ថិ ចំពោះបេក្ខជនច្រៀងបទ «ម៉ែ» ស្តាប់ហើយពិតជារំជួលចិត្ត (មានវីដេអូ)

ក្រោយពេលនាងបញ្ចេញសមត្ថភាពរួច លោក ព្រាប សុវត្ថិ បាននិយាយទាំងអួលដើមកថា «បើសិនបងជាឪពុកម្តាយ ហើយឮកូន ឃើញកូនចឹង បងនឹងឈប់ធ្វើការ ហើយត្រឡប់មករកកូនវិញ ព្រោះកូនគួរឱ្យស្រឡាញ់ ចឹងបើសិនបងជាឪពុក បងអត់ចោល សុខចិត្តមករកកូន និង រកការងារនៅក្បែរកូនធ្វើ បងចូលចិត្តសំឡេងហ្នឹងពីរោះណាស់ មានអត្ថន័យសព្វបែបយ៉ាង» ។

ពាក្យផ្តាំផ្ញើរបស់ ព្រាប សុវត្ថិ ចំពោះបេក្ខជនច្រៀងបទ «ម៉ែ» ស្តាប់ហើយពិតជារំជួលចិត្ត (មានវីដេអូ)

អ្វីដែលគួររំជួលចិត្តទៀតនោះគឺឃ្លាឃ្លោងផ្តាំផ្ញើដែលលោក ព្រាប សុវត្ថិ ផ្តាំជាពិសេសទៅបងប្រុសរបស់ នាង គន្ធា ឱ្យគេមើលថែ និង នៅក្បែរប្អូនឱ្យបានច្រើន ដោយលោកបាននិយាយថា «បើសិនជាប្អូនធ្វើការញឹកញាប់អាចឆ្លៀតនៅក្បែរប្អូនឱ្យច្រើនបន្តិច ព្រោះប្អូនស្រី ហើយនៅម្នាក់ឯង បងសូមផ្តាំផ្ញើរ» ។

ពាក្យផ្តាំផ្ញើរបស់ ព្រាប សុវត្ថិ ចំពោះបេក្ខជនច្រៀងបទ «ម៉ែ» ស្តាប់ហើយពិតជារំជួលចិត្ត (មានវីដេអូ)

ពិតជារំភើបចិត្ត និង គួរឱ្យរំជួលចិត្តខ្លាំងណាស់ ក្រោយបានស្តាប់ឃ្លាឃ្លោងនេះរួច ព្រោះមានន័យខ្លាំងបំផុត ដែលមហាជនស្តាប់ហើយស្ទើរតែស្រក់ទឹកភ្នែក ហើយនេះក៏ជាបង្ហាញឱ្យឃើញពីទឹកចិត្តបារម្ភ បំណងផ្តល់ភាពកក់ក្តៅមួយដល់ប្អូនស្រី ៕ សាកល

ពាក្យផ្តាំផ្ញើរបស់ ព្រាប សុវត្ថិ ចំពោះបេក្ខជនច្រៀងបទ «ម៉ែ» ស្តាប់ហើយពិតជារំជួលចិត្ត (មានវីដេអូ)ពាក្យផ្តាំផ្ញើរបស់ ព្រាប សុវត្ថិ ចំពោះបេក្ខជនច្រៀងបទ «ម៉ែ» ស្តាប់ហើយពិតជារំជួលចិត្ត (មានវីដេអូ)ពាក្យផ្តាំផ្ញើរបស់ ព្រាប សុវត្ថិ ចំពោះបេក្ខជនច្រៀងបទ «ម៉ែ» ស្តាប់ហើយពិតជារំជួលចិត្ត (មានវីដេអូ)ពាក្យផ្តាំផ្ញើរបស់ ព្រាប សុវត្ថិ ចំពោះបេក្ខជនច្រៀងបទ «ម៉ែ» ស្តាប់ហើយពិតជារំជួលចិត្ត (មានវីដេអូ)