បែក​រឿង​ លោកអំា ផល្លីន ប្រើ​អោយ​សន្តិសុខ​ខ្លួន​១០នាក់ វាយ​ពលរដ្ឋ​ ចងស្លាបសេក​ ដូច​សម័យ​ពលពត

ខេត្តកំពត៖  កាលពីរសៀលម៉ោងប្រហែលជា៣ថ្ងៃទី២៩សីហា ឆ្នាំ២០១៦ ម្សិលមិញនេះ មានកងកម្លាំងសន្តិសុខ ដែលការពារដីធ្លី ឲ្យក្រុមគ្រួសារដែលមានអំណាច និងយសស័ក្តិ៍មួយ ដែលប្តីឈ្មោះ អាំ ផល្លីន និងប្រពន្ធឈ្មោះ ហ៊ាង គន្ធី បានប្រព្រឹតសកម្មភាព ប្រើអំពើហឹង្សាលើជនរងគ្រោះ ជាប្រជាពលរដ្ឋម្នាក់ ខណ:ចុះទៅមើលដីធ្លីរបស់ខ្លួន ក្នុងភូមិសាស្ត្រក្នុងចំណុចស្រែព្រៃ ស្ថិតក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។

បែក​រឿង​ លោកអំា ផល្លីន ប្រើ​អោយ​សន្តិសុខ​ខ្លួន​១០នាក់ វាយ​ពលរដ្ឋ​ ចងស្លាបសេក​ ដូច​សម័យ​ពលពត

មន្ត្រីនគរបាលស្រុកឈូក បានប្រាប់អោយដឹងថា: ជនរងគ្រោះ ឈ្មោះហេង មិត្ត ភេទប្រុស អាយុ៤០ឆ្នាំ
រស់នៅភូមិ ឃុំខាងលើ។ មន្ត្រីនគរបាលដដែល បានបន្តថា កម្លាំងនគរបាល បាននាំខ្លួនជនរងគ្រោះខាងលើ យកទៅដល់អធិការដ្ឋាននគរបាលស្រុកឈូក នៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ដោយអនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្ត ម៉ៅ ច័ន្ទមធុរិទ្ធ។ ក្រោយពីធ្វើការសួរនាំ ជាបឋម មានជនល្មើសប្រមាណ១០នាក់ ជាកម្លាំងសន្តិសុខ ការពារដីឲ្យ២នាក់ប្តីប្រពន្ធខាងលើ ជាប់ពាក់ព័ន្ធប្រើអំពើហឹង្សា ទៅលើជនរងគ្រោះ ឈ្មោះហេង មិត្ត ខាងលើ។ ម្យ៉ាងទៀតក្រោយការសួរនាំកម្លាំងបានដឹងថា ឈ្មោះហេង មិត្តនេះបានចេញពីភូមិទៅនៅឯចក្រីទីង ០២នាក់ ប្អូនឈ្មោះហេង ក្រឹម ក្នុងគោលបំណងទៅមើលដីនៅ ចំណុចស្រែព្រៃក្នុងភមិព្រៃពាយខាងលើ លុះជនរងគ្រោះមកដល់ចំណុចតូបលក់ឥវ៉ាន់ឈ្មោះភី ក៏មានឈ្មោះ«រី»ធ្វើការនៅក្រុមហ៊ុន អ្នកស្រីហ៊ាង គន្ធី សួរទៅឈ្មោះហេង មិត្ត ដែលជាជនរងគ្រោះនោះថា មកទីនេះធ្វើអីដែរ ហើយជនរងគ្រោះឆ្លើយថាមកមើលដី ឈ្មោះរី ក៏ឆ្លើយតបវិញថា មើលអីលក់អោយគេរួចហើយ ថាហើយក៏ព្រួតគ្នាវាយទៅលើឈ្មោះហេង មិត្តតែម្ដងក្នុងចំណោមអ្នកវាយប្រហែល១០នាក់គឺបានស្គាល់តែឈ្មោះ«រី» ម្នាក់ទេ ធ្វើសកម្មភាពព្រួតគ្នាវាយរួចហើយ ក៏ចងដៃស្លាបសេកភ្ជាប់និងសសរតូបមិនឲ្យទៅណា រហូតដល់កម្លាំងប៉ុស្តិ៍នគរបាលមូលដ្ឋានឃុំត្រពាំងភ្លាំង បានដឹង ក៏ចុះទៅដល់ សង្គ្រោះជនរងគ្រោះតែម្តង។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត បានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃនេះ ក្រោយពីរូបលោកទទួលបាននូវករណីខាងលើនេះភ្លាម គឺលោកបានបញ្ជាឲ្យកម្លាំងនគរបាល ទៅនាំខ្លួនជនរងគ្រោះដែលគេវាយ ហើយចាប់ចងស្លាបសេកជាប់និងសសរខ្ទម ដើម្បីយកទៅសួរនាំ ។ លោកស្នងការ បញ្ជាក់ថា ឈ្មោះហេង មិត្ត គឺជាជនរងគ្រោះ ដោយឡែកអ្នកពាក់ព័ន្ធក្នុងករណីទាំងប៉ុន្មាន គឺលោក បានចាត់តាំងឲ្យស្នងការរងម្នាក់ ដឹកនាំកម្លាំងនគរបាល បន្តចុះធ្វើការស្រាវជ្រាវ ដើម្បីវែករកមុខសញ្ញា យកមកចាត់ការតាមច្បាប់។

តែប្រជាពលរដ្ឋក្នុងភូមិព្រៃពាយបានស្នើយ៉ាងទទូចទៅដល់
លោក ឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ដែលមានឥទ្ធិពលដើម្បី អនុវត្តន៍ច្បាប់លើមន្ត្រី ដែលប្រព្រឹត្តអំពើព្រៃផ្សៃលើពលរដ្ឋ ដូចជាសម័យពលពត បែបនេះ ។

ទាក់ទិននិងរឿងរ៉ាវខាងលើនេះគេហទំព័រ VD7NEWS និងបន្តសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ បន្តទៀតដើម្បីអោយច្បាស់លាស់ថាពិតជា មានរឿងចាប់មនុស្សចង និង វាយធ្វើបាបពិតប្រាកដមែនរឺអត់នោះ ។

គួរបញ្ជាក់ថា ក្រុមជនល្មើសក្រោយកម្លាំងនគរបាលចុះទៅដល់កន្លែងកើតហេតុនោះ គឺបានគេចខ្លួនបាត់អស់ទៅហើយ៕

បែក​រឿង​ លោកអំា ផល្លីន ប្រើ​អោយ​សន្តិសុខ​ខ្លួន​១០នាក់ វាយ​ពលរដ្ឋ​ ចងស្លាបសេក​ ដូច​សម័យ​ពលពត

បែក​រឿង​ លោកអំា ផល្លីន ប្រើ​អោយ​សន្តិសុខ​ខ្លួន​១០នាក់ វាយ​ពលរដ្ឋ​ ចងស្លាបសេក​ ដូច​សម័យ​ពលពត

បែក​រឿង​ លោកអំា ផល្លីន ប្រើ​អោយ​សន្តិសុខ​ខ្លួន​១០នាក់ វាយ​ពលរដ្ឋ​ ចងស្លាបសេក​ ដូច​សម័យ​ពលពត

ប្រភព៖ VD7

  • បែក​រឿង​ លោកអំា ផល្លីន ប្រើ​អោយ​សន្តិសុខ​ខ្លួន​១០នាក់ វាយ​ពលរដ្ឋ​ ចងស្លាបសេក​ ដូច​សម័យ​ពលពត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: