បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម

សូមទស្សនាវីដេអូ ៖ 

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌឫស្សីកែវ បានបើកប្រត្តបត្តិការជាលក្ខណៈទ្រង់ទ្រាយធំ ដោយបង្ក្រាបបានក្រុមចោរមួយសំបុកធំ មានជនសង្ស័យប្រុសស្រី១២នាក់ ដកហូតបានរថយន្ដ Land Cruiser១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវសាំម៉ូរ៉ៃ៦ដើម ដែលក្រុមចោរទាំងនេះ តែងតែធ្វើសកម្មភាពកាប់ប្លន់ យកម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋ ជាបន្តបន្ទាប់ដោយគ្មានញញើតដៃ នៅក្នុងភូមិសាស្ត្រ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា បន្ទាប់ពីកើតមានករណីក្រុមសង្គមងងិត បានប្រើដាវកាប់ប្លន់យកម៉ូតូពីបងប្អូនប្រជាពលរដ្ឋជាបន្តបន្ទាប់មក កម្លាំងនគរបាលខណ្ឌ បានសហការយ៉ាងស្អិតរមួតជាមួយកម្លាំង តាមបណ្ដាប៉ុស្ដិ៍ក្នុងមូលដ្ឋាន ដើម្បីអនុវត្តន៍តាមបទបញ្ជា ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពី លោក ចែ សុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវពួនស្ទាក់ គ្រប់មធ្យោបាយទាំងយប់ ទាំងថ្ងៃផងនោះ រហូតមកដល់ម៉ោងជាង១០យប់ថ្ងៃទី២៩ សីហានេះ ក្រុមជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកជាច្រើននាក់ បានចេញមកធ្វើសកម្មភាពបន្តទៀត ដោយប្រើដាវកាប់ប្លន់យកម៉ូតូToday១គ្រឿង និងទូរស័ព្ទដៃ ពីជនរងគ្រោះជាស្ត្រីម្នាក់ បានសម្រេចនៅក្បែររង្វង់មូលកាំកូស៊ីធី ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ។ ពេលនោះកម្លាំងនគរបាល ដែលត្រៀមឈរជើងលបឆ្មក់នៅពេលរាត្រី បានស្រាវជ្រាវជាបន្ទាន់ និងបើកប្រត្តបត្តិការដេញតាមប្រម៉ាញ់ រហូតឃាត់ខ្លួនបក្ខពួក២នាក់បានភ្លាមៗ ដោយដកហូតបានម៉ូតូ និងទូរស័ព្ទយកមកប្រគល់ជូនជនរងគ្រោះវិញ នៅយប់នោះផងដែរបន្ទាប់ពីកើតហេតុ។ លោក ទៀង ច័ន្ទសារ បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន ជនសង្ស័យបាន២នាក់ ដើម្បីបន្តស្រាវជ្រាវ និងសួរនាំពីសកម្មភាពរួមមក ប៉ុន្មានម៉ោងក្រោយក៏បានតម្រុយខ្លះៗ ទើបសម្រេចបើកប្រត្តបត្តិការជាថ្មីម្ដងទៀត ទាំងយប់រហូតដល់ម៉ោងជាងជិត៣ទៀបភ្លឺ ឈានចូលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ចបានធ្វើការឡោមព័ទ្ធ ទីតាំងដីឡូត៍មួយកន្លែង ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ដែលជាជម្រកស្នាក់នៅ របស់បក្ខពួកក្រុមជនសង្ស័យប្រមូលផ្ដុំគ្នា ដើម្បីធ្វើសកម្មភាពផ្សេងៗ និងប្រើប្រាស់គ្រឿងញៀន ដោយជាលទ្ធផលសម្រេចឃាត់ខ្លួនជនសង្ស័យប្រុសស្រី១០នាក់បន្ថែមទៀត ដកហូតបានរថយន្ដLand Cruiser១គ្រឿង ម៉ូតូ១គ្រឿង និងកាំបិតដាវសាំម៉ូរ៉ៃ៦ដើម។

លោក ទៀង ច័ន្ទសារ បន្តថា ក្នុងកិច្ចសហប្រត្តបត្តិការនៅយប់ទៀបភ្លឺ នៅតែបន្តស៊ើបអង្កេតរហូតភ្លឺស្រលះតែម្ដង ដោយបានពន្លឺបន្ថែម កម្លាំងនគរបាលបាន ឈានដល់ការឡោមព័ទ្ធទីតាំងទទួលផលចោរកម្មមួយកន្លែងទៀត ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ដែលទីតាំងមួយនេះបានទទួលប្រយោជន៍ពីបក្ខពួកក្រុមចោរ ដែលតែងតែធ្វើសកម្មភាពកាប់ប្លន់បានសម្រេចហើយ យកមកលក់ដូរ ឫបញ្ចាំនៅទីនេះ ដោយជាលទ្ធផល កម្លាំង សមត្ថកិច្ច បានសម្រេចឃាត់ខ្លួនម្ចាស់ទីតាំងដើម្បីបន្តសួរនាំ និងដកហូតម៉ូតូពាក់ព័ន្ធករណី ទទួលផលចោរកម្មចំនួន៤០គ្រឿងផងដែរ។ ក្រោយប្រតិបត្តិការត្រូវបានបញ្ចប់ ក្រុមជនសង្ស័យទាំងអស់ រួមជាមួយវត្ថុតាង ត្រូវបាននាំមខ្លួនសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕

បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម

ប្រភព ៖ freshnewsasia

  • បង្ក្រាបក្រុមចោរប្លន់ និងទីតាំងទទួលផលចោរកម្ម ចាប់ខ្លួន១២នាក់ ដកហូតរថយន្ដ១គ្រឿង ម៉ូតូ៤០គ្រឿង និងកាំបិតដាវ៦ដើម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: