អីយ៉ា! នាង Tangmo Pattaratida លេងស្ទីលម៉ូដសក់អី ក៏ Cute ទាំងអស់!

ថៃ៖ ថ្ងៃនេះយើងមកក្រឡេកមើល ស្ទីលម៉ូដសក់របស់តារាសម្តែង ដ៏ស្រស់ស្អាត គឺនាង Tangmo Pattaratida។

ជាមួយនឹងទម្រង់មុខរាងអក្សរ V យ៉ាងស្អាតរបស់នាង មិនថាមានការផ្លាស់ប្តូរស្ទីលម៉ូដសក់ប្រភេទណាទេ ជាញឹកញាប់តារាស្រីទាន់សម័យថ្មីម្នាក់នេះ តែងមានគេលាន់មាត់សរសើរមិនដាច់ពីមួយទៅមួយថា មុខរបស់នាងស្អាតខ្លាំងណាស់ ឯសក់របស់នាងក៏ស្អាត ទោះធ្វើម៉ូដសក់អ្វីក៏សមនឹងមុខដែរ រហូតធ្វើឱ្យមនុស្សវ័យជំទង់ និងមិត្តភក្តិក្នុងរង្វង់សិល្បៈមួយចំនួន លួចច្រណែនដោយមិនដឹងខ្លួនទៀតផង។ ពេលខ្លះសូម្បីតែពេលនាងកាត់សក់ខ្លី ក៏មានក្មេងស្រីៗអ្នកគាំទ្រជាច្រើន ចូលទៅរកហាងជាងកាត់សក់ខ្លីតាមនាងដែរ។ 

សម្រាប់តារាស្រីម្នាក់នេះ ទោះបច្ចុប្បន្ននៅមេម៉ាយក៏ពិតមែន តែក៏មិនបានបណ្តោយខ្លួនបណ្តោយកាយ ឱ្យអាប់ឱនសម្រស់នោះដែរ  ផ្ទុយទៅវិញ នាងរឹតតែស្អាតទ្វេរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសនៅពេលដែល នាងកាត់សក់ខ្លីផង គឺនាងមើលទៅកាន់តែមានភាពស៊ិចស៊ីទាក់ទាញ និងគួរឱ្យស្រឡាញ់ខ្លាំងណាស់។ ចង់ដឹងច្បាស់យើងក្រឡេកមកមើលម៉ូដសក់ ទាំង១០របស់នាងបន្តិចទៅមើល៍ថាស្រស់ស្អាតថ្នាក់ណា?

១. សក់ខ្លីមានភ្លីតិចៗ ស្រស់ស្អាតបង្ហាញក្នុងខ្សែភាពយន្ដដែលបានទាក់ទាញ អ្នកទស្សនាជាច្រើននាក់។

២. សក់ក្រងវែកចំហៀងបួងឡើងលើ សាកសមក្នុងឈុតរាត្រីសមោស ប្រៀបដូចជាទេពអក្សរម្នាក់ដ៏ល្អឯក។

៣. សក់ខ្លីត្រឹមកញ្ចឹងក អស្ចារ្យស្អាតស៊ីគ្នាសមនឹងឈុតទាន់សម័យបែបហៃសូរ ស៊ីវិល័យ។

៤. សក់រួញអង្កាញ់ខ្លី មើលទៅដូចលោកស្រីដ៏មានអំណាច គួរឱ្យស្រឡាញ់មែន។

៥. ធ្វើម៉ូដសក់បែបបុរាណក៏ស្រស់ស្អាត ស្រស់តាមបែបនារីថៃ។

៦. បួងសក់ឡើងលើបញ្ចេញសាច់គល់ក សខ្ចី គួរឱ្យខ្នាញ់មិនធម្មតា ក្នុងពិធីជប់លៀង។

៧. សក់ខ្លីចងក្របួចឡើងលើពាក់កណ្តាលស្អាតណាស់ ធ្វើឱ្យនាងមើលទៅ កាន់តែក្មេងស្អាតលើសមុន ពិសេសគួរឱ្យខ្នាញ់ជាមួយមុខCute។

៨. សក់វែងចង់ស្រឡះផុតក ហាក់ដូចជាមនុស្សចាស់ទុំថ្លៃថ្នូរម្នាក់ ដោយស្មានអាយុនាងណាមួយមិនត្រូវសោះ។

៩. សក់ការ៉េ ហើយមានសក់សេះមុខទៀតដូចកូនក្មេងពេញជំទង់ គួរឱ្យស្រលាញ់ណាស់។

១០. សក់ពណ៌ខ្មៅរលើបរលោង បង្កប់ភាពផ្អែមល្ហែម ស្ទីលម៉ូដសក់នេះទាក់ទាញចិត្តកម្លោះឱ្យសន្លប់ស្តូកតែម្តង។

ប្រាប់ហើយថា ម៉ូដសក់របស់នាងស្អាតណាស់ទោះស្ថិតនៅក្នុង ក្របខ័ណ្ឌណាក៏ដោយ ក៏មានការរៀបចំបានយ៉ាងស្រស់ស្អាតឥតទាស់ភ្នែក៕

ចុះប្រិយមិត្តចូលចិត្តម៉ូតសក់មួយណាជាងគេ ប្រាប់បន្តិចបានអត់?

ប្រភព ៖
បរទេស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload