​អត្តសញ្ញាណ​អ្នកស្លាប់​ទាំង​១០​នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ឡាន​ដឹក​ដី​បុក​ជាមួយ​ឡាន​ដឹក​អ្នកដំណើរ (VIP) ក្រុមហ៊ុន​មេគង្គ​អ៊ិ​ច​ប្រេ​ស នៅ​ស្រុក​មោងឫស្សី​

ខេត្តបាត់ដំបង៖ សាកសពអ្នកស្លាប់១០នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍វាងរថយន្តដឹកដី និងរថយន្តដឹកអ្នកដំណើរ (VIP) របស់ក្រុមហ៊ុនមេគង្គអ៊ិចប្រេស បានបុកគ្នានៅនៅចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី កាលពីថ្ងៃទី២៩ ចែសីហា ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចបង្ហាញច្បាស់ពីអត្តសញ្ញាជនរងគ្រោះទាំង១០នាក់ដែលស្លាប់នោះ ដោយបញ្ជាក់ឲ្យដឹងថា៖ ជនរងគ្រោះទាំង១០នាក់មាន៖ ទី១ឈ្មោះ រស់ រស្មី ភេទស្រី អាយុ២១ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទី ២.ឈ្មោះ អ៊ុន គឹមលាង ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិពាញែក ឃុំផ្ទះព្រៃ ក្រុងសំពៅមាស ខេត្តពោធិសាត់ ទី៣.ឈ្មោះ ហ៊ាង សូលីណែត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅសង្កាត់ច្បាអំពៅ ខណ្ឌច្បាអំពៅ ទី៤.ឈ្មោះ លេង ប៊ុនធឿន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរផ្នែកសុខាភិបាល រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌស្ទឹងមានជ័យ។

KA-001

ទី5.ឈ្មោះ ឆោម លឹមហុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្រូ រស់នៅភូមិតាហែន២ ឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ទី6.ឈ្មោះ ប៉ោង សុជាតា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៧.ឈ្មោះ យ៉ែម សារ៉ាត់ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិតាឡី ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទី៨.ឈ្មោះ រស់ ពិសី ភេទស្រី អាយុ២៣ឆ្នាំ រស់នៅបុរីលឹមឃាងហាក់ សង្កាត់កណ្តូក ខណ្ឌពោធិសែនជ័យ ទី៩.ឈ្មោះ ឃ្លី ពិសី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរំចេក4 សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងទី១០ ឈ្មោះ យិន ស៊ីវឆេង ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃល្វា ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

KA-002

សូមរំឭកថា កាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃទី២៩ សីហា ម្សិលមិញ នៅចំណុចភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកនីសាន់ កង់៦ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ឃ្លី ពិសី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង (ស្លាប់) បានបើកជែងរថយន្តមួយគ្រឿងក្នុងស្ថានភាពគ្រោះថ្នាក់ហើយក៏ជ្រុលទៅបុកនឹងរថយន្តទេសចរណ៍ដឹកអ្នកដំណើរ១៥កៅអី របស់ក្រុមហ៊ុនមេគង្គអ៊ិចប្រែស ស្លាកលេខ ភ្នំពេញ 2w1349 បណ្ដាលឲ្យមនុស្សស្លាប់ រណូករណែកពេញផ្លូវ និងខ្លះទៀតស្លាប់កៀបជាប់នឹងរថយន្ត។ ចំណែកនាក់រងរបួសធ្ងន់ទាំង៤នាក់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង៕

KA-000 (2)
KA-004
KA-007
KA-005
KA-008
14102188_1152288738163968_102041612905905798_n
KA-006
KA-009
KA-0010