មនុស្ស​ស្រី​គួរ​គេង​ស្រាត … នេះ​នែ មូលហេតុ​

មនុស្ស​ស្រី​គួរ​គេង​ស្រាត ... នេះ​នែ មូលហេតុ​

អ្នក​ប្រហែលជា​មិន​ចូល​ចិត្ត​រដូវក្តៅ​នោះទេ ពីព្រោះ ពេល​គេង​ពិតជា​ពិបាក​ណាស់​។ ចុះ​បើ​អ្នក​គេង​ស្រាត​? ហាស ហាស ហា ... វា​មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​មើល​ទៅ​ស៊ិច​ស៊ីទេ ប៉ុន្តែ ការ​គេង​ស្រាត ពិតជា​មាន​សារៈប្រយោជន៍​ច្រើនណាស់ ជាពិសេស ចំពោះ​មនុស្ស​ស្រី​តែម្តង​។​

១. ការ​គេង​ស្រាត អាច​ជួយ​ឲ្យ​ស្បែក អាច​ដកដង្ហើម​បាន​ស្រួល​ជាង​មុន ដូច្នេះ ស្បែក​របស់​អ្នកនឹង​ស្រស់ថ្លា ក្នុង​ថ្ងៃ​បន្ទាប់​។​

២. បើ​អ្នក​មានប្តី ច្បាស់​ណាស់ ការ​គេង​ស្រាត ពិត​ជា​អ្វី ដែល​អ្នក​ទាំង​ពីរ​ពេញចិត្ត​ពេញ​ថ្លើម ជាមិនខាន​នោះទេ​។​

៣. ការ​គេង​ស្រាត អាច​ជួយ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ សប្បាយចិត្ត ព្រមទាំង​កាត់​បន្ថយ​ជំងឺ​នានា ដូចជា ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង ជំងឺ​ក្រពះ​ពោះវៀន និង​ជំងឺ​ធ្លាក់​ទឹកចិត្ត​។​

៤. ការ​គេង​ស្រាត អាច​ជួយ​ឲ្យប្រដាប់​ភេទ (​ទ្វា​រមាស​) របស់​អ្នក មាន​ខ្យល់​ចេញចូល​គ្រប់​គ្រាន់ ដូច្នេះ អ្នកនឹង​កម្រ​នឹង​កើត អាការៈរ​មាស់​ទ្វា​រមាស ផ្សិត និង​ធ្លាក់ស​ណាស់​។​

៥. ការ​គេង​ស្រាត នឹង​ធ្វើឲ្យ​អ្នក​មាន​ទំនុកចិត្ត ទៅលើ​រូបរាង​ដ៏​ស៊ិច​ស៊ី​របស់អ្នក​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។