ចុមកាដុំឆែប! ស្មានតែសាកសពលង់ទឹកខំទៅជួយ ដឹងអី… (Video Inside)

មនុស្សម្នាប្រុសស្រីបាននាំគ្នាទៅចោមរោមមើលយ៉ាងពពាក់ពពួន ពេលដឹងថាមានសាកសពបុរសម្នាក់ កំពុងអណ្តែតក្នុងប្រឡាយទឹកទឹក ប៉ុន្តែ ពួកគេត្រឡប់ភ័យស្រឡាំងកាំង ព្រឺក្បាលសឹងតែដក់ជាប់ក្នុងអារម្មណ៍រៀងរាល់យប់ ព្រោះតែ “សាកសព” នោះនៅមានជីវិត និងវាយប្រហារអ្នកសង្គ្រោះឲ្យរត់លុះព្រលឹងទៀតផង ។

យោងតាមកាសែត People Daily ហេតុការណ៍គួរឲ្យអស់សំណើចនេះ បានកើតឡើងនៅក្នុងស្រុកមួយ ស្ថិតនៅភាគខាងត្បូងនៃប្រទេសចិន ដោយសាក្សីជាច្រើនបានឃើញសាកសពបុរសម្នាក់ កំពុងអណ្តាតក្នុងប្រឡាយទឹកមួយ ហើយពួកគេក៏បានផ្តល់ដំណឹងនេះទៅក្រុមសង្គ្រោះភ្លាមៗ ។

នៅពេលក្រុមអ្នកជួយសង្គ្រោះបានមកដល់កន្លែងកើតហេតុ, បុរសអ្នកសង្គ្រោះម្នាក់បានចូលទៅកៀក “សាកសព” នោះ ក្នុងបំណងដើម្បីទាញឡើងគោក ។ ទោះយ៉ាងណា ពួកអ្នកសង្គ្រោះ និងអ្នកមានវត្តមាននៅទីនោះ បានភ័យលុះព្រលឹងអាលីង នៅពេលឃើញសាកសពនោះស្ទុះពីក្នុងទឹក និងដេញវ៉ៃវាពួកគេដែលមករំខាន ។

តាមពិតទៅ បុរសរូបនេះដែលត្រូវបានចាត់ទុកថាជាខ្មោចលង់ទឹកបែបនេះ គឺគាត់កំពុងដេកត្រាំទឹកក្តៅ និងលង់លក់១ភាំងៗបណ្តែតតាមខ្សែទឹកហូរសន្សឹមៗ ក្នុងប្រឡាយទឹករាក់នោះប៉ុណ្ណោះ ៕


Related Posts