តើពេលវេលាណាខ្លះ ស័ក្តិសមក្នុងការសារភាព «I love you»?

6 Videos


នៅពេលណាដែលអ្នកមានអារម្មណ៍ថា «កើតក្តីស្រឡាញ់» ឡើងមកនោះ វានឹងបញ្ជាក់ពីទំនាក់ទំនងនៃសេចក្តីស្នេហា ។ ពាក្យនេះអ្នកខ្លះក៏អាចបង្កើតវាឡើងមកបានយ៉ាងងាយ ប៉ុន្តែអ្នកខ្លះទៀតវាកើតឡើងដោយមហាសែនលំបាក ហើយមិនដឹងថាត្រូវផ្តើមឡើងដោយរបៀបណា និង ពេលណាបានត្រឹមត្រូវផង ។

បើជួបបញ្ហានេះអ្នកអាចធ្វើការសិក្សាស្វែងយល់បានដូចខាងក្រោម ៖

* នៅពេលមានអារម្មណ៍ថា គេនៅក្បែរខ្លួនជានិច្ច
នៅពេលដែលអ្នកមានបញ្ហា ប៉ុន្តែរាល់រឿងរាវគេម្នាក់នេះតែងជួយដោះស្រាយនិងផ្តល់ដំបូន្មានល្អៗជួយក្នុងការដោះស្រាយជានិច្ច ។ បើជួបនូវបញ្ហានេះអាចជាសញ្ញាបញ្ជាក់ប្រាប់អ្នកថា គួរសារភាពសេចក្តីស្នេហាហើយ ។

តើពេលវេលាណាខ្លះ ស័ក្តិសមក្នុងការសារភាព «I love you»?

ហេតុនេះបើអ្នកនៅតែមានការរារែក ឬ គិតថា វានៅមិនទាន់ដល់ពេលវេលានោះ អ្នកក៏អាចធ្វើត្រឹមបង្ហាញឱ្យគេដឹងជីវិតរបស់អ្នក មានក្តីសប្បាយចិត្តជាមួយរូបគេនិងជីវិតកាន់តែមានន័យពេលដែលបាននៅកៀកក្បែររូបគេ ។ ដោយទាំងអស់នេះ គឺចង់បង្ហាញឱ្យគេដឹងជីវិតអ្នក គឺត្រូវការគេជានិច្ច ។

* យកចិត្តទុកដាក់ចំពោះគេ
បញ្ចេញកាយវិការដែលបញ្ជាក់ថាសែនរ៉ូម៉ាទិចនៅពេលអ្នកនៅជាមួយរូបគេ ។ អ្នកត្រូវចេះបង្ហាញពីទឹកចិត្តដែលវិធីសាស្ត្រមួយនេះគេតែងឃើញគូស្នេហាជាច្រើនតែងសម្តែងចេញចំពោះគ្នា ។ ត្រូវចេះបង្ហាញនៅចំពោះមុខផ្ទាល់ក៏ដូចជាការបង្កប់ន័យណាមួយពីដើម្បីឱ្យគេបានដឹង ។ បញ្ហាមួយនេះគឺមិនអាចមើលរំលងបានដាច់ខាត និង ព្រមជាមួយគ្នាត្រូវតែធ្វើទៅតាមលក្ខណៈធម្មជាតិបានហើយ ។ ហេតុនេះបើអ្នកស្រឡាញ់នរណាម្នាក់ប៉ុន្តែមិនទាន់បានស្និទ្ធស្នាលនៅឡើយហើយអ្នកចង់ឱ្យដំណើរការនេះវិវត្តកាន់តែល្អប្រសើរ ។

តើពេលវេលាណាខ្លះ ស័ក្តិសមក្នុងការសារភាព «I love you»?

អ្នកត្រូវតែអនុវត្តជាមួយគេប្រៀបដូចជាគូស្នេហ៍មួយអញ្ចឹងបន្ទាប់ពីនោះគេនឹងដឹងនូវអ្វីដែលអ្នកកំពុងមានចំពោះគេ ។ មិនយូរមិនឆាប់ទំនាក់ទំនងរវាងអ្នកជាមួយគេនឹងដើរទៅរកទិសដៅមួយ គឺឈានទៅរកតំណាក់កាលសេចក្តីស្នេហាពុំខាន ។

* សាកល្បងពីភាពចុះសម្រុងគ្នា
អ្នកអាចស្រមើលស្រម៉ៃពីមនោសញ្ចេតនា នៅពេលដែលស្ថិតនៅក្នុងរង្វង់ដៃរបស់គេ ។ ត្រូវគិតរយៈពេលដ៏យូរ គឺ ៥ ឆ្នាំខាងមុខទៀតបានទេ ?

តើពេលវេលាណាខ្លះ ស័ក្តិសមក្នុងការសារភាព «I love you»?

អ្នកបានស្រឡាញ់មនុស្សដែលចាប់ដៃចាប់ជើងនាពេលនេះពិតមែនទេឬវាគ្រាន់តែជាការឈ្លក់វង្វេងដែលគ្របដណ្តប់បេះដូង ។ តាមពិតសេចក្តីស្នេហាមិនមែនជារឿងរបស់លេងសើចបានទេ ។ មុនពេលដែលអ្នកនិយាយឡើងនូវពាក្យថា «ខ្ញុំស្រឡាញ់អ្នក» ចាំបាច់អ្នកត្រូវតែប្រាកដចិត្តថា អ្នកត្រូវការបុរសម្នាក់នេះក្នុងជីវិតមិនមែនជាដៃគូសម្រាប់ដើរកម្សាន្តរៀងរាល់សប្តាហ៍នោះឡើយ ។ ហេតុនេះត្រូវរុករកឱ្យឃើញថា បើអ្នកបានរួមរស់នៅជាមួយគេវាអាចមានអ្វីកើតឡើង ។ អ្វីសំខាន់នៅទីបំផុតគឺភាពចុះសម្រុងតែម្តង ។

* ចេញទៅដើរជាមួយគ្នា ៥ លើក
ការទៅដើរកម្សាន្តជាមួយគ្នា ៥ លើកវាហាក់លឿនខ្លាំងពេកនៅពេលហាមាត់ប្រាប់ថា ស្រឡាញ់នរណាម្នាក់ ។ ពិតមែនហើយពាក្យនេះវាហាក់លឿនខ្លាំងសម្រាប់ទាំងអ្នកនិងគេក្នុងការថ្លឹងថ្លែងការសម្រចចិត្តណាមួយជាក់លាក់ ហេតុនេះត្រូវទុកពេលឱ្យបានច្រើនជាងនេះទើបប្រសើរបំផុត ។

តើពេលវេលាណាខ្លះ ស័ក្តិសមក្នុងការសារភាព «I love you»?

សេចក្តីស្នេហាមួយកើតឡើងចាំបាច់ត្រូវរង់ចាំការពិចារណា ២-៣ ខែដែរពីព្រោះថា វាអាចមានពេលគ្រប់គ្រាន់ក្នុងការថ្លឹងថ្លែង និង សាកល្បងគិតពិចារណាបានគ្រប់ច្រុងជ្រោយសម្រាប់តម្រង់ទិសដៅទៅក្នុងថ្ងៃអនាគត ។ បើអ្នកមានអារម្មណ៍ថា ជីវិតបានប្រសើរណាស់ពេលនៅជាមួយគេនោះ បញ្ជាក់ថាដល់ពេលវេលាហើយដែលអ្នកត្រូវហ៊ានសារភាពពាក្យថាព្រមស្រឡាញ់រូបគេ ។

* តើនរណាប្រាប់ពាក្យថា «ស្រឡាញ់»មុន
ដោយតាមធម្មតា ការសារភាពស្រឡាញ់ និង ការគ្រប់គ្រងទិសដៅនៃទំនាក់ទំនងជាតួនាទីរបស់បុរស ហេតុនេះបុរសចាំបាច់ណាស់ក៏ត្រូវហ៊ានហាមាត់សារភាពមុននៃពាក្យថា ស្រឡាញ់នេះដែរ ។ ទោះបីយ៉ាងណាវាមិនចាំបាច់ពេកថា បុរសត្រូវតែប្រាប់នូវពាក្យនេះ ពីព្រោះថាស្ត្រីក៏អាចហាមាត់ប្រាប់មុនពីពាក្យនេះបានដូចគ្នា ។

តើពេលវេលាណាខ្លះ ស័ក្តិសមក្នុងការសារភាព «I love you»?

ទោះបីយ៉ាងណាគ្រាន់តែស្ត្រីចេះរក្សានូវទំនៀមទម្លាប់និងមានការប្រយ័ត្នប្រយែងពីរឿងនេះច្រើនជាងប៉ុណ្ណោះ ។ ហេតុនេះអ្នកដែលរអិលមាត់និយាយមុនគេឃើញភាគច្រើនផ្តើមចេញពីបុរសច្រើនជាង ។

* កុំទុកពេលវេលាឱ្យយូរខ្លាំងពេក
ត្រូវចេះមើលពីអារម្មណ៍ដោយខ្លួនឯង ដោយក្នុងរឿងនេះមិនត្រូវទុកចោលយូរពេកឡើយពីព្រោះថាវាងាយផុយស្រួយក្នុងការខូចទំនាក់ទំនងកើតឡើង ។ពេលខ្លះភាគីម្ខាងទៀតគេអាចនឿយណាយ ឬ អស់សង្ឃឺមពីអ្វីដែលខ្លួនគេរំពឹងទុក ដោយសារតែការពន្យាពេលដែលមិនសមហេតុផល ។

តើពេលវេលាណាខ្លះ ស័ក្តិសមក្នុងការសារភាព «I love you»?

ពេលខ្លះនៅពេលអ្នកហ៊ានហាមាត់ប្រាប់ថា «ខ្ញុំស្រឡាញ់អ្នក» នោះវាបានប្រែក្លាយហួសពេលបាត់ទៅហើយ ពីព្រោះថាមានអ្នកទីបីចូលមកដណ្តើមមុនអំឡុងពេលនេះដែលធ្វើឱ្យគេបើកបេះដូងមុនរួចទៅហើយ ហេតុនេះអ្នកអាចនឹងបានទទួលពាក្យតែមួយទេគឺការសោកស្តាយ ។

* ពេលវេលាសមរម្យ
ក្នុងការប្រាប់ថា «ខ្ញុំស្រឡាញ់អ្នក» លើកដំបូងមានច្រើនវិធីណាស់ដែលប្រាប់នូវពាក្យថា «ខ្ញុំស្រឡាញ់អ្នក» ។ អ្នកអាចបង្កើតឱកាសពិសេសណាមួយសម្រាប់ការសារភាពនូវពាក្យមួយនេះឡើងឬអាចនិយាយឡើងនៅក្នុងសន្ទនាដ៏គួឱ្យភ្ញាក់ផ្អើលណាមួយឡើង ។ អ្នកត្រូវស្វះស្វែងរកពេលវេលាដ៏ភ្ញាក់ផ្អើល ឬ ភាពផ្អែមល្ហែមណាមួយ ដើម្បីឱ្យបរិយាកាសសារភាពនេះពោរពេញទៅដោយអត្ថន័យ ។ ចូរកុំនិយាយឱ្យតែបានៗដែលការនិយាយបែបនេះវាបង្កឱ្យគ្មានអត្ថន័យនិងគ្មានអ្វីភ្ញាក់ផ្អើលក្នុងជីវិតសេចក្តីស្នេហាដែលបង្កើតឡើងតែម្តងក្នុងជីវិតរបស់អ្នក ។

* កុំផ្តល់ក្តីសង្ឃឹម ឬ វាយតម្លៃភ្លាមថា គេស្រឡាញ់អ្នក
ក្រោយពីប្រាប់ថាស្រឡាញ់អ្នក ក៏មិនត្រូវធ្វើការប៉ាន់ស្មាន ឬ ផ្តល់ក្តីសង្ឃឹមពេកដែរពី ព្រោះថាពេលខ្លះគូរស្នេហារបស់អ្នកមិនទាន់បានត្រៀមខ្លួនល្អ ដោយពេលខ្លះកើតឡើងពីអ្នក ឬ ពីដៃគូជាដើម ។ ហេតុនេះម្នាក់ៗត្រូវបណ្តោយទៅតាមកាលវេលាខ្លះដោយមិនត្រូវកំហិតឱ្យគ្នាពីរឿងនេះឡើយ ។ ការធ្វើបែបនេះអ្នកនឹងបានសេចក្តីស្នេហាមួយរឹងមាំហើយវាជាសេចក្តីសុខកើតឡើងពីចំណងដ៏ជាក់លាក់ថែមទៀត ។

តើពេលវេលាណាខ្លះ ស័ក្តិសមក្នុងការសារភាព «I love you»?

* កុំពោលពាក្យថាសុំទោស
មានមនុស្សជាច្រើនតែងពោលពាក្យសុំទោសដោយពេលខ្លះមិនចាំបាច់ និង មិនសមរម្យផង ។ ហេតុនេះឃើញថាបើករណីសារភាពស្នេហាជាមួយនរណាម្នាក់ហើយ ប៉ុន្តែគេមិនបានឆ្លើយតបអ្នកមិនចាំបាច់ពោលពាក្យសុំទោសឡើយ ។ ចំពោះពាក្យសុំទោសក្រោយពីសារភាពស្នេហាដើម្បីបិទបាំងការខ្មាសអៀននេះវាកាន់តែធ្វើឱ្យស្ថានការណ៍លំបាកថែមទៀត ។

* កុំឱ្យផ្អល់ចម្លើយជំនួសគេ
បើអ្នកបានសារភាពជាមួយគេហើយ វាជារឿងធម្មតាវាតែងកើតនូវការមន្ទិលសង្ស័យនិងមានអារម្មណ៍មិនស្ងប់ចិត្ត វាបង្កនូវមន្ទិលសង្ស័យពីចម្លើយពិតរបស់គេ ។ ទោះបីយ៉ាងណាអំឡុងពេលនេះបើមិនទាន់មានចម្លើយណាមួយច្បាស់លាស់អ្នកមិនត្រូវប្រញាប់ប្រញាល់ក្នុងការដោះស្រាយនូវសំដីជ្រុលរបស់ខ្លួនដូចជាថា «ខ្ញុំគិតថាពាក្យនេះមិនគួរប្រញាប់និយាយនាពេលនេះទេ» ឬ «ខ្ញុំមិនគួររបូតមាត់និយាយពាក្យនេះឡើយ» ។

ជំនួសមកវិញអ្នកអាចធ្វើជានិយាយសើចដើម្បីបញ្ជាក់ថា ជាការនិយាយលេង ឬ អាចនិយាយបង្វែងទៅរឿងផ្សេងវិញដើម្បីលុបបំបាត់ពាក្យនេះក៏ជាការដោះស្រាយមួយប្រកបដោយភាពប៊ិនប្រសព្វហើយ ៕

ដេប៉ូ