​តើ​កូន​ដែល​មាន​អាយុ​៣​ខែ​គួរ​ថែ​បែបណា​?

​តើ​កូន​ដែល​មាន​អាយុ​៣​ខែ​គួរ​ថែ​បែបណា​?

កាល​ពី​អត្ថបទ​មុន​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​វិធី​នៃ​ការថែទាំ​ទារក​ដែល​មាន​អាយុ​២​ខែ​រួច​មក​ហើយ​។ ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​មើលថែទាំ​ទារក​ដែល​មាន​អាយុ​៣​ខែ​វិញ​ម្តង​។ តើ​គួរតែ​ថែ​បែបណា​?

នៅពេល​ដែល​កូន​បាន​៣​ខែ អ្នក​អាចឲ្យ​គេ​គេង​ព្រឹក​ចំនួន​២​ដង ហើយ​ថ្ងៃត្រង់​ចំនួន​២​ដង​បាន​។ ម្យ៉ាងទៀត​អ្នក​ត្រូវ​បំបៅ​គេ​ឲ្យ​ត្រូវ​ពេល ដោយ​មួយថ្ងៃ​ត្រូវ​លើសពី​៦០០​មី​លី​លីត្រ​។ ជាងនេះទៅទៀត​អ្នក​ត្រូវតែ​វឹក​ហាត់​ចក្ខុវិញ្ញាណ​របស់​កូន​អ្នក ដោយ​អាចឲ្យ​គេ​តាម​សម្លឹង​មើល​របស់​ផ្សេងៗ​បាន​។ ជាងនេះទៅទៀត​អ្នក​ត្រូវតែ​ម៉ាស្សា​ឲ្យ​កូន ដោយ​ក្រោយពេល​ដែល​ងូតទឹក​ឲ្យគេ​រួច អ្នក​ត្រូវ​តែ​ម៉ាស្សា​ឲ្យ​កូន ទើប​អាច​ជួយ​ធ្វើឲ្យ​សរសៃប្រាសាទ​របស់គេ​លូតលាស់​បានល្អ​។

ចំនុច​មួយទៀត​ដែល​អ្នក​ត្រូវ​ប្រយ័ត្ន​គឺ​មិន​ត្រូវឲ្យ​គេ​គេង​មួយ​ចំហៀង​ក្បាល​ឡើយ ព្រោះ​អាច​ធ្វើឲ្យ​ក្បាល​កូន​ទំពែក​មិនមូល​ឡើយ​ដោយ​អ្នក​ត្រូវ​ឧស្សាហ៍​ត្រឡប់​ចុះ​ឡើង​ទើប​ល្អ​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។