កូន​ខ្លាច ឬ​ស្ត្រេ​ស ពេល​ប្រឡង​? នេះ​នែ ដំណោះស្រាយ​

កូន​ខ្លាច ឬ​ស្ត្រេ​ស ពេល​ប្រឡង​? នេះ​នែ ដំណោះស្រាយ​

គន្លឹះ​ទីមួយ​
​ការអប់រំ និង​បង្ហាត់​កូន​បន្ថែម ពិតជា​ជួយ​ឲ្យគេ​ឆ្លាត និង​ចង​ចាំ​បាន​ល្អ​ជាង​មុន ដូច្នេះ គេ​នឹង​មិន​សូវ​ខ្លាច ការប្រឡង​របស់​គេ​ឡើយ ប៉ុន្តែ អ្នក​ត្រូវ​ចាំ​ថា បើ​គេ​គ្មាន​អារម្មណ៍​រៀនសូត្រ អ្នក​មិន​ត្រូវ​បង្ខំ​គេ​នោះទេ​។​

​គន្លឹះ​ទី​ពីរ​
​កុំ​ប្រើ ឬ​ឲ្យ​កូន​របស់​អ្នក ធ្វើ​កិច្ចការ​ក្នុងផ្ទះ ហើយ​ត្រូវ​ផ្តល់​ពេលវេលា ឲ្យគេ​បានសម្រាក និង​លំហែ​ខួរក្បាល​ខ្លះ​។ មុន​ពេល​ប្រឡង អ្នក​ក៏​អាច​នាំ​គេ​ទៅ​ដើរលេង ឬ​ធ្វើ​អ្វី​ដែល​គេ​ចូលចិត្ត​។​

​គន្លឹះ​ទី​បី​
​ជួយ​កូន​របស់​អ្នក រៀបចំ​កាលវិភាគ​រំលឹក​មេរៀន មុន​ពេល​ប្រឡង ដើម្បី​ងាយស្រួល ក្នុងការ​ទន្ទេញ ហើយ​ចំណេញ​ពេលវេលា និង​កម្លាំង​។​

​គន្លឹះ​ទី​បួន​
​កុំ​ដាក់​សម្ពាធ​ដល់​កូន​! កុំ​បង្ខំ​ឲ្យ​កូន​រៀន​! កុំ​បង្ខំ​ឲ្យគេ ធ្វើ​ឲ្យបាន​ល្អ​! ត្រឹម​តែ​គេ​ខំប្រឹង គឺ​គ្រប់គ្រាន់​ហើយ​។​

​គន្លឹះ​ទី​ប្រាំ​
​ជូន​កូន​ទៅ​សាលា ដើម្បី​លើកទឹកចិត្ត និង​ផ្តល់​ដំបូន្មាន​ល្អៗ​ដល់​កូន​៕

​ប្រភព ៖ Boldsky
​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី30 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។