មឿន សុខហ៊ុច ត្រៀមចូលរូមដណ្តើម ខ្សែក្រវាត់មាសនៃ Max Muay Thai ចុងឆ្នាំនេះ

ភ្នំពេញ៖បន្ទាប់ពីអ្នកប្រដាល់ ជើងខ្លាំងកម្ពុជា មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្សកីឡា ដណ្ដើមបានខ្សែក្រវាត់ប្រាក់ និងទឹកចំនួន២សែនបាត ក្នុងព្រឹត្តិការណ៍ការប្រកួត Max Muay Thai នៅប្រទេសថៃ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នៅទីស្នាក់ការ សហព័ន្ធកីឡា ប្រដាល់កម្ពុជា នៃពហុដ្ឋានជាតិអូឡាំពិក សហព័ន្ធកីឡាប្រដាល់កម្ពុជា បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញជាសាធារណជន ឲ្យស្គាល់ កាន់តែនូវម្ចាស់ ខ្សែក្រវាត់ប្រាក់ ព្រមទាំងការត្រៀមខ្លួនទៅចូលរួមការប្រកួតខាងលើកដណ្តើមខ្សែក្រវាត់មាសនៅចុងឆ្នាំ២០១៦ ។

ក្នុងឳកាសពិធីសន្និសីទសារព័ត៌មាន ខាងលើកនេះដោយមានការចូលរួម ពីលោក តែម ម៉ឺន ជាប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា លោកយុទ្ធ ភូថង ប្រធានប្រតិភូ និងប្រធានកិត្តិយសសហព័ន្ធ កីឡាប្រដាល់កម្ពុជា ព្រមទាំងសមាជិកសហព័ន្ធ កីឡាប្រដាល់កម្ពុជា និងបណ្តាក្រុមហ៊ុនឧបត្ថម្ភ។ លោកយុទ្ធ ភូថង ប្រធានប្រតិភូ និងប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់កម្ពុជា បានមានប្រសាសន៍ថា ​ការប្រកួតនេះធ្វើឡើង លក្ខណៈម៉ារ៉ាតុន អ្នកប្រដាល់ជើងខ្លាំងកម្ពុជា មឿន សុខហ៊ុច បានផ្តួលអ្នកប្រដាល់ទួរគី Umut Norgaz ក្នុងទឹកទី១ និងបន្តយកឈ្នះលើ អ្នកប្រដាល់ស៊ុយអែត Sammon Decker ដោយពិន្ទុនៅទឹកទី៤។

នៅវគ្គជម្រុះដំបូងអ្នកលេងក្បាច់ គុនបុរាណខ្មែរ មឿន សុខហុច ប៉ះអ្នកប្រដាល់មកពីប្រទេសទួរគី ដោយបានទាត់អ្នកប្រដាល់ Umut Norgaz ឲ្យខូចដៃតាំងពីទឹកទី១ ហើយទទួលបានជ័យជំនះ យ៉ាងងាយស្រួល ដែលអ្នកណាក៏នឹកស្មានមិនដល់នោះ លុះចូលវគ្គផ្ដាច់ព្រ័ត្រ សុខហ៊ុច បានរងកណ្ដាប់ដៃយ៉ាងសន្ធាប់ពី Sammon រហូតដល់បែកចិញ្ចើម ។ ប៉ុន្តែគេនៅតែព្យាយាមវាយបត់តាមរយៈ ការប្រើទម្ងន់ជើងឥតដាច់ទៅលើគូប្រជែង ដែលមកពីតំបន់អឺរ៉ុបរហូតទាល់តែអាច ឈ្នះនៅទឹកទី៤ដែលជាទឹកបន្ថែម ខណៈ៣ ទឹកដំបូង អ្នកទាំង២ស្មើពិន្ទុគ្នា ហើយតម្រូវឲ្យកីឡាករទាំងពីរ ប្រកួត១ប្រកួតទៀតដើម្បីកាត់សេចក្តី។

លោកបានបន្តថា កម្មវិធីប្រដាល់ Max Muay Thai នេះដោយបានកំណត់ការ ប្រកួតដណ្តើមខ្សែក្រវាត់មារ៉ាតុន ៣ប្រភេទខ្សែក្រវាត់ គឺខ្សែក្រវាត់ មាស ប្រាក់ និងសំរឹទ្ធ ចំពោះអ្នកដែលទទួលបានខ្សែក្រវាត់សំរិទ្ធ បានទឹកប្រាក់៥ម៉ឺនបាត និងខ្សែក្រវាត់មួយ ហើយមឿន សុខ ហ៊ុច បានគ្រងតំណែងខ្សែក្រវាត់ប្រាក់ បានទឹកប្រាក់២សែនបាត ចំណែកខ្សែក្រវាត់មាសត្រូវ ធ្វើឡើងនៅចុងឆ្នាំ២០១៦នេះ មឿន សុខហ៊ុច ក៏មានវត្តមានចូលរួមដណ្តើម ខ្សែក្រវាត់នេះដែរ។

ក្នុងកម្មវិធីនេះប្រជាពលរដ្ឋកម្ពុជា ទាំងក្នុងស្រុក និងក្រៅស្រុកសូមចូលរួមអបអរ អ្នកប្រដាល់ មឿន សុខហ៊ុច ដែលខំប្រឹងប្រែងលះបង់ កម្លាំងកាយចិត្ត ញើសឈាម ដើម្បីខ្លួន ដើម្បីក្បាច់គុនខ្មែរ និងដើម្បីប្រជាពលរដ្ឋកម្ពុជា ទាំងអស់គ្នាដណ្តើមខ្សែក្រវាត់មាស។

អ្នកប្រដាល់ជើងខ្លាំងកម្ពុជា មឿន សុខហ៊ុចបានទទួលការឧបត្ថម្ភ ពីបណ្តាលសហព័ន្ធ និងក្រុមហ៊ុនជាដៃគូដូចជាលោក តែម ម៉ឺន ១០០ដុល្លារ លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន លោកឧត្តមសេនីយ៍ វ៉ា ស៊ិនភិរម្យ ១០០ដុល្លារ លោកយុទ្ធ ភូថង ឧបត្ថម្ភ មឿន សុខហ៊ុច ១០០ដុល្លារ និងគ្រូ ៥០ដុល្លារ លោក ហ៊ូ គីមសៀង ឧបត្ថម្ភ មឿន សុខហ៊ុច ១០០ដុល្លារ និងគ្រូ ៥០ដុល្លារ និងក្រុមហ៊ុនសន្និសុខ លីប្រា ១លានរៀល ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មឿន សុខហ៊ុច ត្រៀមចូលរូមដណ្តើម ខ្សែក្រវាត់មាសនៃ Max Muay Thai ចុងឆ្នាំនេះ

មឿន សុខហ៊ុច ត្រៀមចូលរូមដណ្តើម ខ្សែក្រវាត់មាសនៃ Max Muay Thai ចុងឆ្នាំនេះ

មឿន សុខហ៊ុច ត្រៀមចូលរូមដណ្តើម ខ្សែក្រវាត់មាសនៃ Max Muay Thai ចុងឆ្នាំនេះ

មឿន សុខហ៊ុច ត្រៀមចូលរូមដណ្តើម ខ្សែក្រវាត់មាសនៃ Max Muay Thai ចុងឆ្នាំនេះ