អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឲ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឲ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

អ្នកស្រី ចិន្តា ដែលផ្ទះនៅក្បែរគ្នា តែងតែរអ៊ូឲ្យបានឮជាញឹកញាប់ថា  នាងទើបតែចាប់ផ្តើមពពោះទេ  តែហេតុអីបានជាចេះតែឈឺក្បាល ឈឺខ្នង ឈឺស្មា  ឆ្អល់ពោះ អាហារមិនសូវរំលាយ ជាដើម  – ល -មិនឈប់ឈរសោះ ។  ពេលបានឮហើយ ធ្វើឲ្យនឹកអាណឹតអ្នកមានផ្ទៃពោះមែនទែន  ព្រោះទំរាំតែឆ្លងផុត ៩ ខែនៃការពពោះជាទីស្រឡាញ់នេះបាន អ្នកម្តាយគ្រប់គ្នាសុទ្ធតែត្រូវឆ្លងកាត់ឧបសគ្គដែលធ្វើឲ្យមានកង្វល់  និងរៀនយល់ដឹងពីវិធីបន្ធូរបន្ថយអាការដែលកើតឡើងនេះឲ្យបាន  ដូច្នេះមិនមែនត្រឹមតែជាការមើលថែទាំរាងកាយ និងសុខភាពឲ្យរឹងមាំប៉ុណ្ណោះទេ តែត្រូវមើលថែទាំផ្លូវចិត្តឲ្យរឹងប៉ឹងផងដែរ។

លេខនេះគេហទំព័រ ហាសហាសហា នឹងប្រាប់អ្នកម្តាយទាំងឡាយពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលធ្វើឲ្យមានកង្វល់ និងរំខានចិត្តដែលកើតឡើងក្នុងអំឡុងពេលមានគភ៌នេះ  ដើម្បីឲ្យអ្នកម្តាយបានសប្បាយចិត្តក្នុងការពពោះរយ:ពេល 40សប្តាហ៍ចាប់ពីពេលនេះទៅ ។

អាការរំខានចិត្តអ្នកម្តាយមានផ្ទៃពោះ
.  អាការក្អួតចង្អោរ  :
  អាចកើតឡើងដោយសារតែកំរឹតអ័រម៉ូនផ្សេងៗដែលកើនឡើងខ្ពស់ក្នុងអំឡុងពេលមានគភ៌  ដូចជា អ័រម៉ូន hCG,  អ័រម៉ូនអេសត្រូជេនជាដើម  ដែលអ័រម៉ូនទាំងនេះមានផលដល់ប្រព័ន្ធប្រសាទការដឹងក្លឹន  ធ្វើឲ្យអ្នកម្តាយមានគភ៌ច្រើនតែមានអាការក្អួតចង្អោរ  វឹលមុខក្នុងអំឡុងពេលពពោះបាន ។

ការមើលថែទាំខ្លួនឯង  :  អ្នកម្តាយគួរចៀសវាងអ្វីដែលជំរុញដល់ប្រព័ន្ធប្រសាទការដឹងក្លឹន ដូចជា ក្លឹនអាហារ ជាដើម ។  អ្នកជំនាញការខាងភោជនាហារបានរកឃើញថា ក្លឹនរបស់ក្រូចឆ្មារ អាចជួយបន្ធូរបន្ថយអាការក្អួតចង្អោរនេះបានយ៉ាងឆាប់រហ័ស  ដូច្នេះបើអ្នកម្តាយមានគភ៌កើតអាការក្អួតចង្អោរនោះ មិនគួរទទួលទានថ្នាំផ្តេសផ្តាស់ដោយគ្មានការអនុញ្ញាតពីគ្រូពេទ្យឡើយ ។

 .  អាការថប់ៗដង្ហើម  ដកដង្ហើមមិនស្រួល  និងវឹលមុខ :  ស្រ្តីមានគភ៌តែងមានចង្វាក់នៃការដកដង្ហើមលឿន ហើយវែង  ខណះពេលជាមួយគ្នា ស្បូនដែលពង្រីកខ្លួនតាមការរីកចំរើនធំធាត់របស់ទារកក៏នឹងខឹតចូលទៅបៀតសួតនិងក្បាំងខ្យល់របស់អ្នកម្តាយ  ធ្វើឲ្យទីកន្លែងដែលទទួលផ្ទុកខ្យល់អុកស៊ីហ្ស៊ែននៅសល់តិច  ធ្វើឲ្យពេលខ្លះអ្នកម្តាយមានអារម្មណ៏ដកដង្ហើមមិនស្រួលឡើងបាន ។

.ការមើលថែទាំខ្លួនឯង  :  នៅពេលមានអារម្មណ៍ថា ដកដង្ហើមមិនស្រួល  ចូរអ្នកម្តាយអង្គុយសំរាកហើយដកដង្ហើមចេញចូលយឺតៗ មួយៗ ។ បើមានអារម្មណ៍ងងឹតមុខ ហាក់ដូចជាចង់ខ្យល់គ  ចូរអ្នកម្តាយអង្គុយចុះ ហើយឱនក្បាលចុះនៅប្រឡោះក្បាលជង្គង់ទាំងសងខាង  ដើម្បីជួយឲ្យឈាមហូរឡើងមកចិញ្ចឹមខួរក្បាលឲ្យបានកាន់តែលឿនឡើង នឹងធ្វើឲ្យអ្នកម្តាយមានអារម្មណ៍ស្រួលឡើងវិញ ។  អាការនេះកើតឡើងដោយសារតែកំរឹតជាតិស្ករនៅក្នុងឈាមថយចុះ  ដូច្នេះចូរអ្នកម្តាយឧស្សាហ៍ទទួលទានអាហារបង្អែម ចម្អាបឲ្យបានញឹកញាប់  ដើម្បីរក្សាកំរឹតជាតិស្ករនៅក្នុងឈាម ។

.  អាការតឹងឆ្អល់ក្នុងពោះ  :  អ័រម៉ូនដែលរាងកាយបញ្ចេញមកក្នុងអំឡុងពេលមានគភ៌  ផ្តល់ផលឲ្យសាច់ដុំបន្ទះបង្រួញខ្លួន ធ្វើឲ្យប្រព័ន្ធរំលាយអាហារធ្វើការយឺត ជាហេតុធ្វើឲ្យអ្នកម្តាយមានគភ៌ងាយនឹងកើតអាការឆ្អល់ណែនក្នុងពោះ  រួមជាមួយមូលហេតុផ្សេងទៀតក្នុងការទទួលទានអាហារផងដែរ ។

.ការមើលថែទាំខ្លួនឯង  : អ្នកម្តាយគួរទទួលទានអាហារដែលមានកាកសរសៃឲ្យបានច្រើន ដូចជា បន្លែនិងផ្លែឈើស្រស់ រួមទាំងគ្រាប់ធញ្ញជាតិផងដែរ  ពិសាទឹកឲ្យបានច្រើន  ហើយបើសឹនជាអាការណែនឆ្អល់ពោះនោះមានកំរឹតខ្លាំង  អ្នកម្តាយគួរតែទៅប្រឹក្សានឹងគ្រូពេទ្យដែលទទួលផ្ញើរពោះ  ព្រោះលោកគ្រូពេទ្យនឹងផ្តល់នូវពាក្យណែនាំបានយ៉ាងត្រឹមត្រូវ ។

.  អាការប្រគ្រីវកាច់ជើង  :
អាចបណ្តាលមកពីការខ្វះជាតិកាល់ស្យូម និងបញ្ហានៃលំហូរវឹលរបស់ឈាមការមើលថែទាំខ្លួនឯង  :  ក្នុងខណ:កើតអាការប្រគ្រីវកាច់នោះ  ចូរចាប់ក្តោបចុងជើងឲ្យជាប់ ហើយទាញមករកស្មងជើងឲ្យខ្លាំង ដើម្បីជួយយឹតសាច់ដុំបរិវេណកំភួនជើង ។  មិនគួរសណ្តូកជើង នៅពេលម្រាមជើងចង្អុលត្រង់ទៅខាងមុខឡើយ  ព្រោះនឹងរឺតតែធ្វើឲ្យសាច់ដុំកំភួនជើងកើតអាការរឹងខ្លាំងឡើង  និងកើតប្រគ្រីវកាច់កាន់តែខ្លាំងឡើងដែរ  ហើយនៅពេលគេងពេលយប់អ្នកម្តាយគួរពាក់ស្រោមជើង  ដើម្បីឲ្យចុងជើងកក់ក្តៅ នឹងអាចជួយកាត់បន្ថយអាការប្រគ្រីវកាច់បាន ។

.  អាការឈឺខ្នង  :
អ្នកម្តាយមានគភ៌ច្រើនតែមានអាការឈឺខ្នងកើតឡើងក្នុងអំឡូងពេលមានគភ៌  ទាំងអស់នេះមានមួយចំណែកបណ្តាលមកអំពី ទំហំរបស់គភ៌ដែលចេះតែរីកធំឡើង  ទម្ងន់របស់ទារកនៅក្នុងគភ៌ដែលទៅបង្កើនកម្លាំងសង្កត់លើឆ្អឹងកងខ្នង ហុចផលឲ្យរាងកាយមិនកើតមានតុល្យភាព ។

ការមើលថែរខ្លួនឯង  :  ដើម្បីឲ្យអ្នកម្តាយមានអារម្មណ៍កាន់តែសប្បាយស្រួលរួចផុតពីការឈឺខ្នងនេះពេលអង្គុយ គួរមានខ្នើយមួយកល់ចង្កេះផ្នែកខាងក្រោម  លើកជើងដាក់លើកូនកៅអីសំរាប់ទ្រជើង  ។  ពេលឈរ គួរដាក់ជើងម្ខាងនៅលើកូនកៅអីទាបៗមួយ និងឧស្សាហ៍ផ្លាស់ជើងម្តងខាងឆ្វេង ម្តងខាងស្តាំផង វានឹងជួយឲ្យអាការឈឺខ្នងបានធូរស្រាលឡើង៕

ប្រភព ៖ has-has-ha

  • អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឲ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:សុខភាព
Tags: