រុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធយោធាទៀតហើយ នៅភាគខាងកើត ដោយលើកនេះគឺធ្វើឡើង ០៦ទីតាំងព្រមៗគ្នា

(រុស្ស៊ី)៖ បន្ទាប់ពីបានបញ្ចប់សមយុទ្ធកាំភ្លើងធំ ប្រឆាំងយន្តហោះកាលពីសប្តាហ៍មុន និងប្រកបដោយជោគជ័យ នោះ ប្រទេសរុស្ស៊ីបានចាប់ផ្តើមនូវ សមយុទ្ធថ្មីមួយទៀត ដោយមានការធ្វើឡើងនៅ ០៦ទីតាំងព្រមៗគ្នា ក្នុងតំបន់ Siberia ភាគខាងកើតរបស់ប្រទេស។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ឯក  Alexander Gordeyev មេបញ្ជាការយោធាភាគខាងកើតរុស្ស៊ី បានថ្លែងនៅថ្ងៃអង្គារ នេះថា «ការធ្វើសមយុទ្ធជាចង្កោមនេះ បានចាប់ផ្តើមដោយមានការធ្វើលំហាត់ ហ្វឹកហ្វឺនលើដី និង ការហ្វឹកហ្វឺនបែបចំរុះចំនួន ០៨លើកនៅក្នុងស្រុកនានា ដែលយោធាឈរជើង នៅភាគខាងកើតរុស្ស៊ីមានដូចជា Transbaikal, Khabarovsk, Primorsky, Amur, Sakhalin, និង សាធារណរដ្ឋ Buryatia»

មេបញ្ជាការយោធាខាងលើនេះបានបញ្ជាក់ទៀតថា កងកម្លាំងយោធាសរុបជាង ១,០០០នាក់ និង សព្វាវុធជាង ៦០ប្រភេទ ត្រូវបានបញ្ជូនឲ្យចូលរួមនៅក្នុងសមយុទ្ធនេះ។ គោលដៅសំខាន់គឺយោធា រុស្ស៊ី មានបំណងក្នុងការហាត់សមការប្រើប្រាស់ សព្វាវុធនៅក្នុងទឹក និង ការរុករកធនធាននានានៅតាមតំបន់ ឆ្នេរសមុទ្រផងដែរ។ សម្រាប់ទីស្នាក់ការយោធាដ៏ធំនៅភាគខាងកើត គឺត្រូវបានបង្កើតឡើង កាលពីឆ្នាំ ២០១០ ដែលគេសម្លឹងមើលឃើញថា ជាការត្រៀមទប់ទល់នឹងឥទ្ធិពលរបស់ អាមេរិកនិងសម្ព័ន្ធមិត្ត៕

រុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធយោធាទៀតហើយ នៅភាគខាងកើត ដោយលើកនេះគឺធ្វើឡើង ០៦ទីតាំងព្រមៗគ្នា

ប្រភព ៖ freshnewsasia

  • រុស្ស៊ីចាប់ផ្តើមធ្វើសមយុទ្ធយោធាទៀតហើយ នៅភាគខាងកើត ដោយលើកនេះគឺធ្វើឡើង ០៦ទីតាំងព្រមៗគ្នា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:ជីវិតនិងសង្គម
Tags: