អត់​ដឹង​សោះ​ថា ឌុច លីដា ក្រៅ​ពី​មាន​អាជីព​ជា​តារា​សម្ដែង​ដ៏​ល្បី នៅ​មាន​មុខ​របរ​លក់​ពោត​ក្រហម នាំ​មក​ពី​ប៉ៃ​លិន​ទៀត!

(ភ្នំពេញ)៖ ស្រីស្រស់សិចស៊ី មានមុខមាត់កាត់បែបអឺរ៉ុប កញ្ញា ឌុច លីដា មិនត្រឹមតែមមាញឹកនឹងការងារសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែតារារូបនេះ បានងាកមកចាប់អារម្មណ៍ លើការងារកសិកម្ម ដោយនាងចង់ធ្វើជំនួញពោត នៅក្នុងខេត្តប៉ៃលិន ​យកមកលក់នៅក្នុងក្រុងភ្នំពេញ ប៉ុន្តែក៏អំពាវនាវឲ្យបងប្អូនខ្មែរ ជួយគាំទ្រឲ្យបានច្រើន។ បន្ទាប់ពី​មានបំណងបែបនេះ ឌុច លីដា ​កំពុងតែខ្វាយខ្វល់ចំពោះទីផ្សារ លក់ផលិតផលកសិកម្ម​ ព្រោះទីផ្សារនៅក្នុងប្រទេសជិតខាង (ប្រទេសថៃ) បានទម្លាក់ថ្លៃយ៉ាងខ្លាំង ធ្វើឲ្យនាងចង់បង្វែទីផ្សារមកលក់ នៅក្នុងទីក្រុងភ្នំពេញ និងបានអំពាវនាវឲ្យបងប្អូនខ្មែរ គាំទ្រនូវផលិតផលកសិកម្មខ្មែរ ទៀតផង។

តារាសម្ដែងស្រីដ៏ស្រស់សោភា ហ៊ានថតស្រាត កញ្ញា ឌុច លីដា ​ត្រូវបានហៅថា តួឯកស្រី៧០ម៉ឺនដុល្លារ ព្រោះ​ក្នុងរឿង «ស្បែកគង់» ដែលនាងបានចូលរួមសម្ដែង គឺចំណាយលុយផលិត អស់ប្រមាណ៧០ម៉ឺនដុល្លា ហើយនាងក៏បានលះបង់ យ៉ាងខ្ពស់សម្រាប់ភាពយន្តមួយនេះ ទាំងភាពសិចស៊ី ក្នុងឈុតស្រើបស្រាល​ ហ៊ានសម្ដែងមិនញញើតឡើយ​។

ឌុច លីដា ក្រៅពីមានប្រជាប្រិយភាព ក្នុងការសម្ដែងឲ្យ ក្រុមឡូយ៩ហើយនោះ នាងក៏ជាតារាបង្ហាញម៉ូដ និងថតម៉ូដលេចធ្លោម្នាក់ បើទោះបីនាងមាន​កំ​ពស់ មិនចូល​ស្ដង់​ដាម៉ូឌែលក៏ដោយ តែ​ពូកែលេងទឹកមុខ ​ដូចនេះគេតែងតែឃើញនាង ឡើងបង្ហាញមុខក្នុងកម្មវិធីតូចធំញឹកញាប់។ អាជីពសិល្បៈ ដំណើរការយ៉ាង​រលូន ស្ទើរមិនគួរឲ្យជឿ ​តារាស្រីរូបនេះ បែរជាប្រកាសត្រៀមយកផលិតផលកសិកម្ម គឺពោតក្រហម ពីប៉ៃលិនមកលក់ទៅវិញ ខណៈដែលទីផ្សារប្រទេសជិតខាង មានតម្លៃថោកពេក។

តារាស្រីសម្បុរស្រអែម ឌុច លីដា បាននិយាយក្នុងបណ្ដាញសង្គមថា «ខ្ញុំមានពោតផ្អែម (ពោតក្រហម) ដែលដាំនៅប៉ៃលិន សាច់​ខ្ចីល្អ មិនប្រើគីមីដូចប្រទេសជិតខាងទេ។ ប៉ុន្តែគ្មានទីផ្សារ នៅក្នុងស្រុកទេ ស្រុកថៃឲ្យតម្លៃថោកពេក ។ បើខ្ញុំយកមកលក់នៅភ្នំពេញ តើបងប្អូនជួយគាំទ្រ កសិផលខ្មែរដែរទេ? សូមជួយ(គាំទ្រ)កសិករខ្មែរយើងផង បើមិនចឹងទេ ពួកយើងគ្មានកម្លាំងដើរ​ទៅមុខទៀតទេ។ សង្ឃឹមថា កម្ពុជាយើងនឹងមានទីផ្សារកសិកម្មល្អ ដូចគេដែរ ព្រោះយើងជាប្រទេស ដែលពឹងផ្អែកលើកសិកម្ម។ សូមអរគុណ បងប្អូនទាំងអស់គ្នា !»។

ក្រោយពី ឌុច លីដា បានបង្ហាញអារម្មណ៍ចង់លក់ពោត មានអ្នកគាំទ្រនាងជាច្រើន បានសាទរចង់ឲ្យជួយលើកស្ទួយវិស័យនេះ​។ អ្នកគាំទ្រ ឌុច លីដា បាននិយាយថា​« ធ្វើយ៉ាងណាកសាងឈ្មោះ ឲ្យល្បីខ្លាំងទាំងនៅឆាកជាតិ និងអត្តរជាតិ ហើយធ្វើតំណាងឲ្យកសិករ ស្នើសុំទីផ្សាកសិកម្ម ទៅដល់រដ្ឋាភិបាលទៅ​បងស្រី បងស្រី មានថាមពលជាងពួកយើង !»។

កញ្ញ ឌុច លីដា ហាក់មានចេតនាស្មោះត្រង់ ចង់ជួយវិស័យកសិកម្មនេះ យ៉ាងពិតប្រាកដ តែគេមិន​ដឹងថា នាងនឹងគ្រោងបើកហាង​លក់ពោត ឬប្រុងបោះដុំតាមហាងនានា យ៉ាងណានៅឡើយទេ​៕

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  តារាសម្តែង ឌុច លីដា ជិះសុទ្ធតែ រថយន្ត ទំនើប ជាង២០ម៉ឺនដុល្លារ គួររំលឹកផងដែរថា តារាសម្តែងមាន ទម្រង់មុខកូនកាត់អឺរ៉ុប កញ្ញា ឌុច លីដា បានផ្លាស់ប្តូរនូវរថយន្តដ៏ទំនើប BMW ជាប្រភេទរថយន្ តស្ព័រ សេរីចុងក្រោយ ដែលមានតម្លៃជាង ២០ម៉ឺនដុល្លារ បន្ទាប់ពីមានឈ្មោះ ចូលរួមសម្តែងនៅក្នុងរឿង «ទឹកចិត្តម្តាយ សម័យថ្មី​» របស់ផលិត កម្មថោន ដែលដឹកនាំសម្តែងដោយ អ្នកស្រី ពាន់ ភួងបុប្ផា។

អ្នកស្រី ពាន់ ភួងបុប្ផា បាន ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅក្នុងកម្មវិធីក្រុងពាលីរឿង «ទឹកចិត្តម្តាយសម័យថ្មី» នាព្រឹកថ្ងៃ ទី៦ ខែកក្កដា ឆ្នាំ២០១៦ នេះ នៅព្រែកឯងបាន និយាយថា " តារាសម្តែង ដែលមានសម្រស់ស្រស់ស្អាត និងប៉ិនក្រមិច ក្រមើម កញ្ញា ឌុច លីដា ត្រូវបានចូលរួមសម្តែង ក្នុងខ្សែភាពយន្តថ្មី រ​បស់ផលិតកម្មថោន ដឹកនាំដោយនាងខ្ញុំ ផ្ទាល់ នូវរឿង «ទឹកចិត្តម្តាយសម័យថ្មី» ដោយ កញ្ញា ឌុច លីដា តម្រូវឲ្យដើរតួរជា កូនស្រីរបស់លោកជំទាវម្នាក់ ប្រើប្រាស់សុទ្ធតែ សម្ភារៈ និយម ជាពិសេសគឺរថយន្តដែល តារាស្រីរូបនេះ ជិះនៅក្នុងសាច់រឿងមួយនេះ គឺជាប្រភេទ រថយន្ត ដ៏ទំនើប BMW ជាប្រភេទ រថយន្តស្ព័រ សេរីចុងក្រោយ ដែលមានតម្លៃជាង ២០ម៉ឺនដុល្លារ ក្នុងនោះតួរសម្តែងដែលជាម្តាយរបស់ ឌុច លីដា នៅក្នុងរឿងនេះ ក៏ជាតារាសម្តែង ជើងចាស់ លោកស្រី អម្ពទេវី ផងដែរ ។

ទោះបីជាយ៉ាងណា រថយន្តដែលមានតម្លៃថ្លៃជាង ២០ម៉ឺនដុល្លារនេះ មិនមែនជារថយន្តជីវិត ឯកជន របស់កញ្ញា ឌុច លីដា នោះទេ គឺគ្រាន់តែជារថយន្ត ដែលអ្នកដឹកនាំរឿង តម្រូវឲ្យកញ្ញា ជិះនូវប្រភេទ រថយន្តទំនើប មួយនេះតែប៉ុណ្ណោះ ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload