Justin Bieber សុខចិត្តកំដរមិត្តស្រីលើទូកកម្សាន្ត មិនចូលរួមកម្មវីធី VMA​

មិុកស៊ិក៖ កាលពីពេលថ្មីៗនេះ ប្រិយមិត្តច្បាស់ជាបានជ្រាបហើយ ពីរឿងអាស្រូវស្នេហារបស់តារាចម្រៀងអាមេរិក Justin Bieber និងមិត្តស្រីថ្មីនាង Sofia Richie ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះវិញ Justin Bieber សុខចិត្តមិនចូលរួមក្នុងកម្មវីធី VMA ទៀតផង ដើម្បីទុកពេលកំដរមិត្តស្រីថ្មីរបស់ខ្លួន លើទូកកម្សាន្ត។

តារាចម្រៀងវ័យ ២២ឆ្នាំ Justin Bieber មិនបានមានវត្តមានក្នុងកម្មវិធីពានរង្វាន់ MTV Video Music Award នៅមជ្ឈមណ្ឌល Madison Square Garden ក្នុងទីក្រុង New York នោះទេ ដោយហេតុថា គេបានកំដរមិត្តស្រីរបស់ខ្លួន នាង Sofia នៅលើទូកម្សាន្ត នៅទីក្រុង Los Cabos ប្រទេសមិុចស៊ិក ។

យោងតាមប្រភពបញ្ជាក់ថា Justin បានចំណាយពេលកំដមិត្តស្រីរបស់ខ្លួន ដើម្បីអបអរថ្ងៃខួបកំណើតរបស់នាង ក្នុងវ័យ១៨ឆ្នាំ ដែលជាក់ស្តែងខួបកំណើតរបស់ នាង Sofia បានកន្លងផុតរួចទៅហើយ កាលពីថ្ងៃពុធសប្តាហ៍មុន។

យោងតាមរូបភាពជាច្រើនសន្លឹក ដែលត្រូវគេលួចថតបាន បង្ហាញឲ្យឃើញថា ពួកគេ ពិតជាមានភាពស្អិតរមួត ពោរពេញដោយភាពល្អូកល្អិនជាមួយគ្នា លើទូកកម្សាន្ត ដោយមិនបានខ្វាយខ្វល់ពីភ្នែកអ្នកដ៏ទៃ៕

ប្រភព ៖
Dailymail

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  Justin Bieber ត្រៀមថតរឿងថ្មី ទាក់ទងនឹងបាល់ទាត់ ជាមួយ Ronaldo និង Beckhamគួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះកន្លងទៅនេះ លេចលឺដំណឹងមកថា Justin Bieber ដែលជាតារាចម្រៀងដ៏ល្បី របស់សហរដ្ឋអាមេរិក នឹងត្រូវបានជ្រើសជាតួសម្តែង នៅក្នុងរឿងមួយ ទាក់ទងនឹងជីវិតបាល់ទាត់ ដែលមានការចូលរួមសម្តែងដោយកីឡាករបាល់ទាត់ល្បីលំដាប់ពិភពលោក ដូចជា Cristiano Ronaldo និង David Beckham ផងដែរ។

បើយោងតាមប្រភពបានឲ្យដឹងថា Justin Bieber នឹងត្រូវបានចូលរួមសម្តែងនៅក្នុងរឿងមួយទាក់ទងបាល់ទាត់ ជាពិសេសគឺក្លិប Real Madrid តែម្តង ហើយបន្ថែមពីនេះទៀត តារាចម្រៀង សញ្ជាតិកាណាដា រូបនេះ កំពុងតែស្ថិតនៅក្នុងការចរចា និងពិភាក្សាលើកចុងក្រោយជាមួយផលិតករ ពោលគឺរងចាំតែ Justin ចុះហត្ថលេខាយល់ព្រមតែប៉ុណ្ណោះ។

ប្រភពបានបញ្ជាក់បន្ថែមទៀតថា Justin នឹងត្រូវចូលរួមសម្តែងជាមួយ កំពូលកីឡាករបាល់ទាត់លំដាប់ពិភពលោក Cristiano Ronaldo នៅក្នុងរឿងថ្មីមួយនេះ ដែលមានគំរោងថវិកាថតរហូតដល់ ១០០ លានផោន។

ទាក់ទងនឹងសាច់រឿងនេះផងដែរ Justin ដែលមានវ័យ២២ឆ្នាំ នឹងត្រូវដើរតួជាកីឡាករយុវជនមួយរូបដែលមកពី ទីក្រុង Los Angeles ហើយបានងើបខ្លួនពីភាពងងឹតក្នុងជីវិតរបស់ខ្លួន ដោយក្លាយខ្លួនជាកីឡាកំពូលមួយរូប ជាមួយនឹងក្លិបដ៏ល្បី។ ចំនែកឯការថតវិញ នឹងត្រូវចាប់ផ្តើមនៅឆ្នាំក្រោយនេះក្នុងខែមិនា ហើយចំពោះទីតាំងថតវិញ កីឡដ្ឋាន Bernabeu ក៏ត្រូវបានក្លិប Real Madrid អនុញ្ញាត្តិឲ្យថត ក្នុងអំឡុងពេលការប្រកួតខ្លះៗផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload