“ស្រទន់​មន្ត​ស្នេហ៍” នៅតែ​ទាក់ទាញ​ចិត្ត​យុវវ័យ​ទៅ​ដាក់​ពាក្យ​សាកល្បង

បន្ទាប់ពី​មាន​ការ​ជូន​ជា​ដំណឹង​ជ្រើសរើស​តួ​សម្ដែង​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍” លើក​ទី២​រួចមក យុវវ័យ​ជាច្រើន​នៅ​តែ​បន្ត​យក​ពាក្យ​ទៅ​ដាក់​ដើម្បី​សាកល្បង​សមត្ថភាព​ដដែល។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក ឈិន សុធា។

 

“ស្រទន់​មន្ត​ស្នេហ៍” នៅតែ​ទាក់ទាញ​ចិត្ត​យុវវ័យ​ទៅ​ដាក់​ពាក្យ​សាកល្បង

 

សុធា រៀបរាប់​បន្ត “ឆ្លើយ​តប​តាម​ការ​សំណូមពរ​មិត្ត​ៗ​យុវវ័យ​ដែល​សុំ​ឲ្យ​ក្រុម​ការងារ​យើង​បន្ត​ជ្រើសរើស​បេក្ខជន​ទៀត ពេល​នេះ​ពួក​យើង​នៅ​តែ​ទទួល​ពាក្យ casting ហើយ​ពួកគាត់​ពិត​ជា​នៅ​តែ​បន្ត​ដាក់​ពាក្យ​សាកល្បង​សមត្ថភាព​ច្រើន​ដដែល​មែន”។ លោក​បាន​បញ្ជាក់​ទៀត​ថា​ សម្រាប់​ថ្ងៃនេះ ក្រុមការងារ Studio 4 នឹង​ឲ្យ​បេក្ខជន ៥ នាក់​មក​បង្ហាញ​ខ្លួន​សម្រាប់​តួអង្គ​សំខាន់​ៗ​ក្នុង​រឿង​ភាគ​ខ្នាត​ធំ​ខាង​លើ និង​ស្អែក ឬ​ខាន​ស្អែក​ក៏​នៅតែ​មាន​បន្ត​ទៀត។

 

ឈិន សុធា បន្ត​ថា បន្ទាប់ពី​ប្រកាស និង​បាន​សាកល្បង​សមត្ថភាព​បេក្ខជន​ជាច្រើន​រួច​មក ពេលនេះ​ខាង​ក្រុម​លោក​ ជ្រើសរើស​បាន​តួអង្គ​ខ្លះ​ៗ​ហើយ។ “ត្បិត​ពេល​នេះ​ ជ្រើសរើស​បាន​តួ​ខ្លះ​មែន តែ​យើង​នៅតែ​បន្ត​ទទួល​ពាក្យ និង casting បន្ថែម​ទៀត​ព្រោះ​មិន​ទាន់​ជ្រើសរើស​បាន​តួ​គ្រប់​ចំនួន​ឡើយ ដូចនេះ​ សុំ​ឲ្យ​អ្នក​ដែល​ចង់​សម្ដែង​ក្នុង​រឿង “ស្រទន់​មន្ត​ស្នេហ៍” បន្ត​ដាក់​ពាក្យ​មក​ទៀត​ចុះ”។

 

“ស្រទន់​មន្ត​ស្នេហ៍” នៅតែ​ទាក់ទាញ​ចិត្ត​យុវវ័យ​ទៅ​ដាក់​ពាក្យ​សាកល្បង

 

ជា​ចុង​ក្រោយ​បុរស​វ័យ​ជាង ២០ ឆ្នាំ​ខាង​លើ​បាន​បង្ហើប​ថា ​ពេល​ខ្លី​ខាង​មុខ​នេះ Studio 4 នឹង​ប្រកាស​សមាសភាព​តួអង្គ​ទាំងអស់​ក្នុង​រឿង​ បន្ទាប់ពី​ជ្រើសរើស​គ្រប់​ចំនួន៕

 

ចុចអាន៖“ស្រទន់​មន្ត​ស្នេហ៍” នៅ​បន្ត​ទទួល​ពាក្យ​បេក្ខជន​ដល់​ខែ​ក្រោយ

 

អត្ថបទ៖ទ្រី រ៉ាវី