Liverpool លក់ខ្សែប្រយុទ្ធម្នាក់ និងឲ្យខ្ចីជើងខ្សែការពារម្នាក់

ខ្សែការពារហង្សក្រហម Liverpool គឺកីឡាករ Andre Wisdom ត្រៀមធ្វើការផ្ទេរទៅកាន់ក្លិប FC Red Bull Salburg ក្នុងកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលវែង។

Andre-Wisdom

Wisdom វ័យ ២៣ឆ្នាំ ធ្លាប់សេចក្តីរាយការណ៍ពាក់នឹងការផ្ទេរទៅលេងជាមួយអតីតគ្រូបង្វឹក Liverpool លោក Brendan Rodgers នៅក្លិប Celtic ប៉ុន្តែក្លិបនៅអូស្ត្រាលីនេះ បច្ចុប្បន្នពេញចិត្តក្នុងការបំពេញការផ្ទេរជាមួយកីឡាកររូបនេះ។Wisdom
ធ្លាប់បានឲ្យលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្នុងក្លិប Derby County, West Brom និង Norwich City រួចមកហើយ។
ដោយឡែក ហង្សក្រហម Liverpool នេះក៏បានព្រមព្រៀងលក់ខ្សែប្រយុទ្ធសញ្ជាតិអេស្បាញ Luis Alberto ទៅឲ្យក្លិប Lazio លេងក្នុងលីកកំពូលអ៊ីតាលី Seria A ផងដែរក្នុងតម្លៃខ្លួន ៤.៣លានផោន។

Luis-Alberto

Alberto វ័យ ២៣ឆ្នាំ បង្ហាញបាន ១២ប្រកួតឲ្យ Liverpool បន្ទាប់ពីបានចុះកុងត្រាលេងជាមួយអតីតគ្រូបង្វឹក Brendan Rodgers ពីក្លិបអេស្បាញ Sevilla ក្នុងតម្លៃខ្លួន ៦.៨លានផោនកាលខែមិថុនា ឆ្នាំ ២០១។

បច្ចុប្បន្ន កីឡាករនេះបានធ្វើដំណើរទៅទីក្រុង រ៉ូម ដើម្បីពិភាក្សាលក្ខខណ្ឌផ្ទាល់ខ្លួន ក្រោយពីបានធ្វើ់ឲ្យមានការចាប់អារម្មណ៍ ខណៈពេលខ្ចីជើងលេងនៅក្នុងក្លិប Deportivo La Coruna កាលពីរដូវកាលមុន និងស៊ុតបញ្ចូលទីបាន ៦គ្រាប់៕

The post Liverpool លក់ខ្សែប្រយុទ្ធម្នាក់ និងឲ្យខ្ចីជើងខ្សែការពារម្នាក់ appeared first on CamboSport.