កីឡាករជើងចាស់អាហ្សង់ទីន លោក ម៉ារ៉ាដូណា ត្រូវប៉ូលិសឃាត់ខ្លួន

6 Videos


យោងតាមប្រភពកាសែត «Italian Football» របស់អ៊ីតាលី បានឲ្យដឹងថា កាលពីយប់ថ្ងៃអាទិត្យ ទី ២៨ ខែសីហា ឆ្នាំ ២០១៦ កំពូលកីឡាករបាល់ទាត់ជើងចាស់សញ្ជាតិអាហ្សង់ទីន លោក ម៉ារ៉ាដូណា ដោយសារ តែមានជាប់ពាក់ព័ន្ធក្នុងការប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយត្រូវបានភ្នាក់ងារប៉ូលីសប្រចាំនៅព្រលានយន្តហោះហាមឃាត់មិនឲ្យចាកចេញពីក្នុងប្រទេសអាហ្សង់ទីន ។

ដំណើររឿងនេះ គឺកាលពីក្នុងរាត្រីថ្ងៃអាទិត្យនោះលោក ម៉ារ៉ាដូណា ព្រមទាំងមិត្តភក្តិជាច្រើននាក់ទៀត បម្រុងនឹងឡើងជិះយន្តហោះដើម្បីធ្វើដំណើរចាកចេញពីទីក្រុង Buenos Aires ឆ្ពោះទៅកាន់ទីក្រុង Dubai នៃប្រទេសអារ៉ាប់រួម នោះក៏ត្រូវផ្អាកដំណើរវិញ ដោយប៉ូលីសប្រចាំព្រលានយន្តហោះឆែកឃើញថា លិខិតឆ្លង ដែនរបស់អតីតកំពូលកីឡាករបាល់ទាត់រូបនេះមិនត្រឹមត្រូវឡើយ ហើយសង្ស័យលួចមកពីគេទៀតផង ។ ដូច្នេះ ប៉ូលិសឃាត់ខ្លួនមួយរយៈពេលខ្លី ព្រមទាំងហាមខាត់មិនឲ្យចាកចេញពីក្នុងប្រទេសទៀតផង ។
កីឡាករជើងចាស់អាហ្សង់ទីន លោក ម៉ារ៉ាដូណា ត្រូវប៉ូលិសឃាត់ខ្លួន
ចំពោះការចោទប្រកាន់បែបនេះលោក ម៉ារ៉ាដូណា មានការខឹងក្រេវក្រោធយ៉ាងខ្លាំងដោយបាននិយាយថា រូបខ្ញុំរងការធ្វើទុក្ខបុកម្នេញពីផ្នែកនយោបាយនៃរដ្ឋាភិបាលអាហ្សង់ទីន ។ ខ្ញុំមិនអាចឲ្យអ្នកណាម្នាក់មកគ្រប់គ្រង លើជីវិតរស់នៅរបស់ខ្ញុំឡើយ ។ រយៈពេល ១៥ ឆ្នាំកន្លងទៅនេះ ខ្ញុំតែងតែធ្វើនូវកិច្ចការងារអ្វីដែលខ្ញុំចង់ធ្វើ ហើយមិនអាចប្រាប់ខ្ញុំថា ខ្ញុំគួរធ្វើអ្វីនោះឡើយ ។ ទាក់ទងទៅនឹងការចោទប្រកាន់ថា ខ្ញុំលួចលិខិតឆ្លងដែនរបស់ គេប្រើប្រាស់នោះ គឺមិនទំនងទាល់តែសោះ ។ ដូច្នេះ មេធាវីរបស់ខ្ញុំនឹងទទួលចាត់ការពិនិត្យរឿងដ៏គួរឲ្យអស់សំ ណើចនេះ ហើយករណីបែបនេះ គឺបង្ហាញយ៉ាងច្បាស់ក្រឡែតថា ដោយសារតែមានអ្នកនយោបាយមួយចំនួនចង់ កាច់កុងខ្ញុំតែប៉ុណ្ណោះ ។
កីឡាករជើងចាស់អាហ្សង់ទីន លោក ម៉ារ៉ាដូណា ត្រូវប៉ូលិសឃាត់ខ្លួន
ចំណែកឯលោកមេធាវីរបស់លោក ម៉ារ៉ាដូណា បានគូសបញ្ជាក់ថា ប៉ូលីសបានប្រាប់កូនក្តីរបស់ខ្ញុំថា លិខិតឆ្លងដែនមួយនេះ គឺលួចពីគេមកប្រើ បើទោះបីជាកូនក្តីខ្ញុំមានឯកសារគ្រប់គ្រាន់នៅក្នុងដៃក្តី ។ តាមប្រភពបណ្តាញសារព័ត៌មានអាហ្សង់ទីន បានឲ្យដឹងថា ចាប់តាំងពីមានការរិះគន់លើកីឡាករឆ្នើម ២រូបរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន គឺកីឡាករ Higuain និង Messi រួចមក គឺមាត់របស់លោក ម៉ារ៉ាដូណា គ្មានគម្របជាពិសេសកាលពីខែមុនលោកបានរិះគន់រដ្ឋាភិបាលអាហ្សង់ទីន ឥតសំចៃមាត់ទៀតផងដូច្នេះផ្តើម ចេញពីករណីអស់ទាំងនេះហើយទើបនាំអំពល់ដាក់ខ្លួន ៕ គ ឡេង

កីឡាករជើងចាស់អាហ្សង់ទីន លោក ម៉ារ៉ាដូណា ត្រូវប៉ូលិសឃាត់ខ្លួន