មុន​នេះ​បន្តិច ឃាត់ខ្លួន​ជនជាតិ​ចិន​ជា​ច្រើន​នាក់​នៅ​ច្បារ​អំពៅ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា នៅ​វេលា​ម៉ោងជាង​៤​រសៀល​ថ្ងៃ​ទី ៣០ ខែសីហា​នេះ កងកម្លាំង​នគរបាល​អន្តោប្រវេសន៍​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី បាន​ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ​របស់​ជនជាតិ​ចិន​នៅ​ចំណុច​ទីតាំង​សំណង់​អគារ​ធំ​មួយ​កន្លែង ស្ថិត​ក្នុង​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ក្នុង​ប្រតិបត្តិការ​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្តន៍​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក​សៀង សុខ ផង​នោះ បាន​ធ្វើ​ឃាត់ខ្លួន​ជនជាតិ​ចិន​ជា​ច្រើន​នាក់ជាមុខសញ្ញាចាប់ជំរិតតាមប្រព័ន្ឋអនឡាញ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​សារព័ត៌មាន​កោះសន្តិភាព​៕