«សង្គ្រាម​បេះដូង» ជា​ខ្សែ​ភាព​យន្ត​ភាគ​សម្រិត​សម្រាំង​ដោយ​អ្នក​និពន្ធ​ខ្មែរ​១០០%

ខ្សែ​ភាពយន្ត​ភាគ​របស់​ភីអិនអិន​រឿង «សង្គ្រាម​បេះដូង» គឺ​ជា​ភាពយន្ត​ភាគ​ដែល​ត្រូវ​បាន​ សម្រិត​សម្រាំង​ដោយ​អ្នក​និពន្ធ​ខ្មែរ​១០០%។ នេះ​បើ​តាម​ការ​អះអាង​របស់​កញ្ញា គីមអាន អារុណ អ្នក​និពន្ធ​ប្រចាំ​ផលិតកម្ម​ខ្មែរ​មេគង្គ (KMF)។

 

នៅ​ក្នុង​កិច្ច​សម្ភាស​ពិសេស​ជាមួយ​ភីអិនអិន នៅ​ថ្ងៃ​អង្គារ ទី​៣០ សីហា នេះ កញ្ញា អារុណ បាន​ឲ្យ​ដឹង​ថា៖ “រឿង សង្គ្រាម​បេះដូង នេះ​គឺ​ជា​ការ​ផលិត​ចេញ​ពី​ស្នាដៃ​កូន​ខ្មែរ​១០០% ដោយ​មិន​មាន​ការ​ចម្លង​ពី​បរទេស​នោះ​ទេ ទាំង​ការ​និពន្ធ ទាំង​ការ​ដឹកនាំ ថត រួម​ទាំង​ក្រុម​ការងារ​ទាំង​មូល”។

 

«សង្គ្រាម​បេះដូង» ជា​ខ្សែ​ភាព​យន្ត​ភាគ​សម្រិត​សម្រាំង​ដោយ​អ្នក​និពន្ធ​ខ្មែរ​១០០%

 

កញ្ញា​បាន​បន្ត​ថា ខ្សែ​ភាពយន្ត​នេះ​មាន​ការ​សម្រិត​សម្រាំង រាល់​ភាគ​នីមួយៗ​កញ្ញា​ព្យាយាម​និពន្ធ​ បញ្ចេញ​បញ្ចូល និង​ត្រួត​ពិនិត្យ​ម្តង​ហើយ​ម្តង​ទៀត ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ភាព​ទាក់​ទាញ​ និង​ទទួល​បាន​ប្រជាប្រិយភាព​ពី​ទូរ​ទស្សនិកជន។

 

ពាក់ព័ន្ធ​នឹង​តួ​សម្ដែង​វិញ ត្រូវ​បាន​អ្នក​ដឹកនាំ​រឿង​របស់ KMF លោក ជុំ ចាន់ដន បញ្ជាក់​ថា តួ​សម្ដែង​ក្នុង​រឿង​នេះ​សុទ្ធ​សឹង​តែ​មាន​សមត្ថភាព​សម្ដែង មិន​ចាញ់​តួ​បរទេស​នោះ​ឡើយ ក្នុង​នោះ​មាន​ដូចជា លោក ហេង នរៈកក្កដា លោក សន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស និង​កញ្ញា ចេស៊ីកា រួម​នឹង​តារា​សម្តែង​ក្នុង​ស្រុក​មួយ​ចំនួន​ទៀត។ រឿង​ភាគ​មួយ​នេះ​ក៏​ជា​ការ​ផ្តល់​ឱកាស​ដល់​តារា​សម្តែង​ថ្មីៗ​ដែល​មាន​ទេពកោសល្យ​បាន​បញ្ចេញ​​សមត្ថភាព​របស់​ខ្លួន​ផង​ដែរ។

 

«សង្គ្រាម​បេះដូង» ជា​វណ្ណកម្ម​ថ្មី​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ ដែល​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ភីអិនអិន​ ចាប់​ពី​ថ្ងៃ​ទី៨ កញ្ញា នេះ​តទៅ។ ទូរ​ទស្សនិកជន​ភាគ​ច្រើន​បាន​ទទួល​ស្គាល់​លើ​ស្នាដៃ​ផលិត​របស់​ផលិតកម្ម​ក្នុង​ស្រុក​មួយ​នេះ ជា​ពិសេស​នោះ​គឺ​រឿង​ចុង​ក្រោយ​គេ «តម្លៃ​ស្នេហ៍» ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ​៤ ពី​មហោស្រព​ភាពយន្ត​នៅ​ហូលីវូដ Hollywood International Moving Pictures Film Festival (HIMPFF)។

 

«សង្គ្រាមបេះដូង» ជា​រឿងរ៉ាវ​ស្នេហា​តួឯក​ស្រី​ត្រូវ​ប្រឆាំង​នឹង​បេះដូង​របស់​ខ្លួន​ទៅ​រៀបការ​ជាមួយ​មនុស្ស​ដែល​ខ្លួន​មិន​ស្រឡាញ់​ជា​ថ្នូរ​នឹង​ប្រាក់​ជូន​ម្តាយ​ដែល​ញៀន​ល្បែង និង​ការ​បាន​បន្ត​នៅ​ជិត​មនុស្ស​ដែល​នាង​ស្រឡាញ់។ ភាព​តាន​តឹង​កាន់​តែ​ខ្លាំង ខណៈ​ដែល​ការ​ពិត​អ្វីៗ​សុទ្ធ​តែ​ជា​ការ​រៀបចំ​ទុក​ជា​មុន​ដោយ​មិន​ឲ្យ​នាង​ដឹង​ពី​សំណាក់​បុរស​ជា​ទី​ស្រឡាញ់​របស់​នាង។

 

«សង្គ្រាម​បេះដូង» ជា​ខ្សែ​ភាព​យន្ត​ភាគ​សម្រិត​សម្រាំង​ដោយ​អ្នក​និពន្ធ​ខ្មែរ​១០០%

 

ខ្សែ​ភាពយន្ត​ភាគ​បែប​មនោសញ្ចេតនា ច្រណែន​ឈ្នានីស និង​បង្កប់​អាថ៌កំបាំង​មួយ​នេះ នឹង​ចាក់​ផ្សាយ​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ សុក្រ និង​សៅរ៍ វេលា​ម៉ោង ៨ យប់ ចាប់​ពី​ថ្ងៃ​ទី​៨ កញ្ញា ត​ទៅ។

 

ភីអិនអិន ជា​ស្ថានីយ​ទូរទស្សន៍​ថ្មី​ និង​ទំនើប​បំផុត​នៅ​កម្ពុជា​ បាន​​ផ្ដល់​ទុន​ផលិត​យ៉ាង​សន្ធឹកសន្ធាប់​​​ដល់​ផលិតករ​ខ្មែរ ដើម្បី​លើក​កម្ពស់​គុណភាព​ភាព​យន្ត​ខ្មែរ និង​បំពេញ​តម្រូវ​ការ​កម្សាន្ត​របស់​ពលរដ្ឋ​កម្ពុជា។ ភីអិនអិន បេ្តជ្ញា​ផលិត​ខ្សែ​ភាពយន្ត​ភាគ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ជាង​មួយ​រយ​ម៉ោង​ក្នុង​ឆ្នាំ​២០១៦​នេះ ដើម្បី​ចាក់​ផ្សាយ​ជូន​ទូរ​ទស្សនិកជន ហើយ​គិត​ជា​មធ្យម ភីអិនអិន ត្រូវ​ចំណាយ​ប្រមាណ​ ៨០០០​ដុល្លារ ក្នុង​រយៈ​ពេល​មួយ​ម៉ោង​នៃ​ខ្សែ​ភាព​យន្ត​ភាគ។

 

ទស្សនា​ឈុត​រឿង​ខ្លី សង្គ្រាម​បេះដូង៖

 

អត្ថបទ៖ ពាណិជ្ជកម្ម