ចន ច័ន្ទលក្ខិណា សប្បាយចិត្តស្ទើរនិយាយមិនចេញ ព្រោះតែកូនស្រី

6 Videos


អ្នកនាង ចន ច័ន្ទលក្ខិណា បានសម្តែងក្តីរំភើបសប្បាយរីករាយយ៉ាងក្រៃលែងស្ទើរតែនិយាយ មិនចេញ ព្រោះកូនស្រីរបស់ខ្លួនធ្វើបានយ៉ាងល្អបំផុតក្នុងការ ប្រឡងយកសញ្ញាបត្រផ្នែក គណិតវិទ្យាមួយ ។

ចន ច័ន្ទលក្ខិណា សប្បាយចិត្តស្ទើរនិយាយមិនចេញ ព្រោះតែកូនស្រី

តាមរយៈសារដ៏វែងអន្លាយនៅលើគណនីហ្វេសប៊ុក របស់អ្នកនាង ចន ច័ន្ទលក្ខិណា បានឱ្យដឹង ថា អ្នកនាងពិតជាមានក្តីរំភើបឥតឧបមា ព្រោះការខិតខំទាំងប៉ុន្មានពេលនេះបាន ចេញជាលទ្ធ ផលជាបណ្តើរៗហើយ ដោយសារតែពេលនេះកូនស្រីជាទីស្រឡាញ់របស់អ្នកនាងទទួលជោគ ជ័យយ៉ាងត្រចះត្រចង់ក្នុងការសិក្សា ដោយទទួលបានពិន្ទុនៃការប្រកួតប្រជែងរហូតដល់ ១០០ ពិន្ទុពេញ ហើយទទួលបានសញ្ញាបត្រកម្រិតអន្តរជាតិ IGE ក្នុងកម្មវិធីសិក្សាផ្នែកគណិតវិទ្យា របស់សាលា UCMAS មកពីប្រទេស ម៉ាឡេស៊ី ថែមទៀតផង ។ ដោយឡែកនៅក្នុងឆ្នាំក្រោយ នេះ អ្នកនាងនឹងបញ្ជូនកូស្រីឱ្យទៅចូលរួមប្រឡងសិស្សពូកែទូទាំងប្រទេសដែលមានទីតាំង នៅប្រទេសឥណ្ឌូនេស៊ីជាបន្តទៀត ។

ចន ច័ន្ទលក្ខិណា សប្បាយចិត្តស្ទើរនិយាយមិនចេញ ព្រោះតែកូនស្រី

ជាមួយគ្នានេះដែរមានទស្សនិកជនជាច្រើនបានសម្តែងការសាទរ និង កោតសរសើរដល់ អ្នកនាងដែលទោះបីជាមានការមមាញឹកនៅក្នុងវិស័យសិល្បៈយ៉ាងណាក្តី ក៏មិនដែលភ្លេចពី តួនាទីជាម្តាយល្អម្នាក់នោះដែរ ៕ ប្រមាញ់តួ

ចន ច័ន្ទលក្ខិណា សប្បាយចិត្តស្ទើរនិយាយមិនចេញ ព្រោះតែកូនស្រីចន ច័ន្ទលក្ខិណា សប្បាយចិត្តស្ទើរនិយាយមិនចេញ ព្រោះតែកូនស្រី