អ្នកគាំទ្រ​ស្រឡាំងកាំង​ពេល Justin Bieber និង​សង្សារ​ថ្មី​​ស​ម្រ​ច​កាម​នៅ​ទីសាធារណៈ​

ពេលថ្មីៗនេះតារាចម្រៀងដ៏ល្បីល្បាញសញ្ជាតិកាណាដា Justin Bieber និង មិត្តស្រីថ្មីរបស់គេនាង Sofia Richie បានប្រព្រឹត្តរឿងអាសអាភាសមួយស្មានមិនដល់នៅទីសាធារណៈ ហើយសម្រាប់សកម្មភាពរបស់ពួកគេទាំងនេះដែរ ត្រូវបានមហាជនថតបាន និង កំពុងល្បីពេញប្រព័ន្ធអ៊ិនធឺរណេតទៀតផង ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីសប្ដាហ៍មុន Justin Bieber និង មិត្តស្រីថ្មីរបស់គេនាង Sofia Richie ដែលទើបតែមានអាយុ ១៨ ឆ្នាំនេះបានទៅកម្សាន្តនៅទីក្រុងឆ្នេរ Cabo San Lucas ប្រទេស ម៉ិកស៊ិក ហើយក៏បានសម្រេចកាមជាមួយគ្នានៅទីនោះតែម្ដង ដោយមិនខ្វល់ពីភ្នែកអ្នកដទៃឡើយ ។ ទាក់ទងជាមួយគ្នានេះដែរ រូបថតអាសអាភាសរបស់តារាដែលចម្រៀងសម្បូររឿងអាស្រូវរូបនេះនិង មិត្តស្រីថ្មីនាង Sofia Richie កំពុងធ្វើឲ្យអ្នកគាំទ្រជាច្រើនមានអារម្មណ៍មិនល្អ និង ក្លាយជាប្រធានបទដ៏ក្ដៅគគុកថែមទៀតផងនៅលើបណ្ដាញសង្គម ៕

 

 

 

ប្រភព៖ Mirror, សម្រួលអត្ថបទ យុទ្ធ