Leicester City គ្រោង​ចាយ​លុយ​ធំ​ជា​លើក​ដំបូង​ដើម្បី​នាំយក​កីឡាករ​២​រូប​មក​ចូល​ក្រុម​

ក្លឹប Leicester City អាចចាត់ទុកថាក្លឹបដែលទើបឡើងកូដខ្លាំងកាលពីឆ្នាំមុននេះប៉ុណ្ណោះជាមួយនឹងការឈ្នះពាន English Premier League ។ តែយ៉ាងណារដូវកាលនេះក្នុងនាមជាក្រុមការពារតំណែងជើងឯកពួកគេចាប់ផ្ដើមមិនសូវជាបានល្អប៉ុន្មាននោះទេ ដោយ៣ប្រកួតកន្លងទៅឈ្នះ១ស្មើ១នឹងចាញ់១ប្រកួត ។

Leicester City គ្រោង​ចាយ​លុយ​ធំ​ជា​លើក​ដំបូង​ដើម្បី​នាំយក​កីឡាករ​២​រូប​មក​ចូល​ក្រុម​

ដោយសារការចាប់ផ្ដើមមិនសូវជាល្អបែបនេះទើបក្លឹប Leiceter City ត្រូវការកម្លាំងថ្មីមកពង្រឹងក្រុមបន្ថែម ដោយមានដំណឹងថាក្លឹបអង់គ្លេសមួយនេះកំពុងចាប់អារម្មណ៍លើកីឡាករ២រូបរបស់ក្លឹប Sporting CP ។

ដោយមួយរូបគឺជាខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់គឺកីឡាករ Andrien Silva ខណៈតម្លៃផ្ទេររបស់គេគឺប្រមាណជា២១លានផោន ដោយឡែកកីឡាករមួយរូបទៀតនោះគឺខ្សែប្រយុទ្ធសញ្ជាតិអាល់ហ្សេរីគឺកីឡាករ Islam Slimani ដែលគេសន្និដ្ឋានថាប្រមាណជា៣០លានផោននោះ ។

Leicester City គ្រោង​ចាយ​លុយ​ធំ​ជា​លើក​ដំបូង​ដើម្បី​នាំយក​កីឡាករ​២​រូប​មក​ចូល​ក្រុម​

Leicester City គ្រោង​ចាយ​លុយ​ធំ​ជា​លើក​ដំបូង​ដើម្បី​នាំយក​កីឡាករ​២​រូប​មក​ចូល​ក្រុម​

សូមបញ្ជាក់ថាកំណត់ត្រាកីឡាករដែលក្លឹប Leicester City ទិញចូលថ្លៃបំផុតនោះគឺ Ahmed Musa ដែលមានតម្លៃត្រឹម១៦លានផោនប៉ុណ្ណោះ ដូចនេះមានន័យថាបើទិញកីឡាករទាំង២នោះមែនគឺក្លឹបចំណាយប្រាក់ច្រើនបំផុតហើយក្នុងការទិញកីឡាករដែលពុំធ្លាប់មានពីមុននោះទេ ។

Leicester City គ្រោង​ចាយ​លុយ​ធំ​ជា​លើក​ដំបូង​ដើម្បី​នាំយក​កីឡាករ​២​រូប​មក​ចូល​ក្រុម​

ប្រភព ៖


  • Leicester City គ្រោង​ចាយ​លុយ​ធំ​ជា​លើក​ដំបូង​ដើម្បី​នាំយក​កីឡាករ​២​រូប​មក​ចូល​ក្រុម​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/08/30  Category:កីឡា
Tags: