ក្មេងស្រី​អាយុ​៥​ឆ្នាំ​រត់​ឆ្លងថ្នល់​ត្រូវ​រថយន្តបុក​ស្លាប់​ក្នុង​ថ្លុកឈាម​

ខេត្តបាត់ដំបង៖ កុមារីអាយុ៥ឆ្នាំម្នាក់បានរត់ឆ្លងផ្លូវ ក៏ត្រូវរថយន្តម៉ាកកាមរីឆ្លាមបុកចំពេញទំហឹងខ្ទាតជាង៦ម៉ែត្រ បែកក្បាលហូរឈាមជោគថ្នល់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១២ និង១៥នាទីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ ៥៩Bស្ថិត ក្នុងភូមិចំបក់ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

KA-1B

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-6182 បើកបរយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ត្រង់ចំណុចកើតហេតុ ក៏ស្រាប់តែមានកុមារីម្នាក់ឈ្មោះ ឌី ស្រីនូ អាយុ៥ឆ្នាំ រស់នៅក្នុងភូមិ ឃុំ ខាងលើ បានរត់ឆ្លងផ្លូវពីកើតទៅលិច ហើយក៏ត្រូវរថយន្តនោះបុកចំចំណុចពាក់កណ្តាលទ្រូងផ្លូវ បណ្តាលឲ្យបែកក្បាលស្លាប់នៅក្នុងថ្លុកឈាម។

KA-03B

ក្រោយកើតហេតុម្ចាស់រថយន្តបានបើកទ្វាររត់គេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ រថយន្តបង្កត្រូវបាននគរបាលចរាចរណ៍យកទៅរក្សាទុករងចាំម្ចាស់ចូលខ្លួនមកដោះស្រាយទៅតាមផ្លូវច្បាប់៕

KA-04B