សុវត្ថិឌី ធារីកា ពីរខែទៀត ផុតកុងត្រាហើយ

6 Videos


ទស្សនិកជនជាច្រើន បានទន្ទឹងរងចាំមើលវត្តមានរបស់ សុវត្ថិឌី ធារីកា នៅក្នុងផលិតកម្មរស្មីហង្សមាស ប៉ុន្តែមកទល់ពេលនេះ សុវត្ថិឌី ធារីកា នៅពុំទាន់បានចូលច្រៀងនៅក្នុងផលិតកម្មឬត្រូវផលិតកម្មហៅចុះកុងត្រានៅឡើយទេ ។ ផ្ទុយទៅវិញនៅសល់តែ ២ ខែទៀត សុវត្ថិឌី ធារីកា ត្រូវផុតកុងត្រានៅក្នុងកម្មវិធីលំដាប់ ពិភពលោក Cambodia Idol រដូវកាលទី ១ ហើយ ។

សុវត្ថិឌី ធារីកា ពីរខែទៀត ផុតកុងត្រាហើយ

ទោះបីជា សុវត្ថិឌី ធារីកា ពុំបានជាប់លេខ ១ ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់នាងកាន់តែល្បីល្បាញនិងមានអ្នកគាំទ្រច្រើនទាំងក្នុងនិងក្រៅប្រទេស តាមរយៈការចេញសម្តែងតាមការប្រគុំតន្ត្រីតាមកញ្ចក់ទូរទស្សន៍នានា ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មកទល់ពេលនេះនៅពុំទាន់ឃើញ សុវត្ថិឌី ធារីកា ចេញបទចម្រៀងណាមួយនៅក្នុងផលិតកម្មហង្សមាសនៅឡើយទេ ។ ហើយនៅសល់តែ ២ ខែទៀត សុវត្ថិឌី ធារីកា នឹងត្រូវផុតកុងត្រា ជាមួយកម្មវិធីលំដាប់ពិភពលោកនេះហើយ ។

សុវត្ថិឌី ធារីកា ពីរខែទៀត ផុតកុងត្រាហើយ

សុវត្ថិឌី ធារីកា បានប្រាប់អ្នកយកពត៌មានរបស់យើងថា ចាប់តាំងពីប្រលងចប់មក នាងពុំទាន់ត្រូវបានខាងក្រុមហ៊ុនហង្សមាសហៅ សួរនាំអំពីរឿងចុះកុងត្រាអ្វីនោះទេ ភាគច្រើនគឺនាងចូលរួមកម្មវិធីប្រគុំតន្ត្រីតាមខេត្តក្រុងនានាតែប៉ុណ្ណោះ ។ នៅសល់តែ ២ ខែទៀត នាងត្រូវផុតកុងត្រាជាមួយកម្មវិធីនោះហើយ អីចឹងមានតែរងចាំមើល ២ ខែទៀតថា នាងត្រូវទៅច្រៀងនៅទីណាឲ្យពិតប្រាកដ ។

សុវត្ថិឌី ធារីកា ពីរខែទៀត ផុតកុងត្រាហើយ

មើលទៅ សុវត្ថិឌី ធារីកា ហាក់បីដូចជាមិនសូវខ្វាយខ្វល់នោះទេ ផ្ទុយទៅវិញនាងថែមទាំងនិយាយថា «ខ្ញុំមិនខ្វល់ទេ ទោះបានចូលផលិតកម្មឬមិនបានចូលផលិតកម្មក្តី ខ្ញុំនៅតែលេចមុខនៅក្នុងសិល្បៈដូចមុន » ។ ថ្វីត្បិតតែរវល់នៅក្នុងការងារសិល្បៈ តែ សុវត្ថិឌី ធារីកា មិនដែលព្រងើយកន្តើយនឹងការសិក្សានោះទេ ផ្ទុយទៅវិញនាងកាន់តែខិតខំប្រឹងប្រែងរៀនសូត្រ ។ ជាក់ស្តែងនាងទើបប្រលងចប់សញ្ញាប័ត្រយុតិភូមិ ប៉ុន្តែលទ្ធផលនៅពុំទាន់ដឹងនៅឡើយទេ ។

សុវត្ថិឌី ធារីកា ពីរខែទៀត ផុតកុងត្រាហើយ

សម្រាប់ សុវត្ថិឌី ធារីកា ផ្ទាល់បានឲ្យដឹងថា ទោះបីជាការប្រលងនេះលំបាក តែនាងបានប្រឹងប្រែងធ្វើអស់ពីសមត្ថភាពហើយ លទ្ធផលយ៉ាងណានាងរីករាយនិងទទួល ។ សូមជូនពរ សុវត្ថិឌី ធារីកា ឲ្យទទួលបានលទ្ធផលល្អនៅក្នុងការប្រលងបាក់ឌុបឆ្នាំនេះ ៕ អាលីណា

សុវត្ថិឌី ធារីកា ពីរខែទៀត ផុតកុងត្រាហើយសុវត្ថិឌី ធារីកា ពីរខែទៀត ផុតកុងត្រាហើយសុវត្ថិឌី ធារីកា ពីរខែទៀត ផុតកុងត្រាហើយសុវត្ថិឌី ធារីកា ពីរខែទៀត ផុតកុងត្រាហើយ