ពៅ បញ្ញាពេជ្រ បង្ហោះសារគួរឱ្យអាណិត

6 Videos


ថ្មីៗនេះ ពៅ បញ្ញាពេជ្រ បានសរសេរសារបង្ហោះនៅលើបណ្តាញទាក់ទងសង្គមដែលមើលទៅ គួរឲ្យអាណិតដល់នាងជាខ្លាំងនិងត្រូវបានអ្នកលេងហ្វេសប៊ុកនាំគ្នាជួយលួងលោមនិងផ្តល់ជាកម្លាំងចិត្តឲ្យនាងបន្តព្យាយាមតស៊ូក្នុងជីវិតទៅទៀត ។ សារដែលនាងបានសរសេរបង្ហោះនៅលើបណ្តាញទាក់ទងសង្គមធ្វើឲ្យគេមើលហើយទប់ទឹក ភ្នែកស្ទើរមិនបាននោះគឺនាងសរសេរថា «បើវាសនាតម្រូវអោយនាងខ្ញុំពិការមួយជីវិតតើនៅមានអ្នក រាប់អាននាងខ្ញុំទេ?នេះសំនួរពិតចេញពីចិត្ត» 

ពៅ បញ្ញាពេជ្រ បង្ហោះសារគួរឱ្យអាណិត

នាងក៏បានសរសេរសារមួយទៀតផងដែរដែលក្នុងនោះមានន័យថា «ស្នាមសើចមួយនេះ សំរាប់បងប្អូនទាំងអស់គ្នាដែលមិនបានបំភ្លេចនាងខ្ញុំចោលទោះបីជានាងខ្ញុំមិនមានមុខមាត់នៅលើ វេទិកាសិល្បះចំរៀងរាប់សិបឆ្នាំក៏ដោយមូលហេតុតែមួយគត់ដោយសារតែខ្ញុំពិការគ្រប់យ៉ាងមិនអាចដូចដើមទេដូចនេះមានតែមុខក្នុងហ្វេសប៊ុកសំរាប់បងប្អូនឃើញរាល់ថ្ងៃទៅគឺគ្រប់គ្រាន់ហើយ ។ សូមអរគុណបងប្អូនគ្រប់ទិសទី»

ពៅ បញ្ញាពេជ្រ បង្ហោះសារគួរឱ្យអាណិត

ពៅ បញ្ញាពេជ្រ បង្ហោះសារដ៏គួរឲ្យអាណិតចេញពី ប្រទេសថៃកន្លែងដែលនាងទៅព្យាបាល ខ្លួនដោយលំហាត់ប្រាណនិងធ្វើចលនា។មានការជួយលើកទឹកចិត្តយ៉ាងច្រើនពីអ្នកលេងហ្វេសប៊ុក ដោយការចុច Like និង Comment បន្ត បន្ទាប់រាប់ពាន់នាក់ ក្នុងនោះភាគច្រើនគេបាន សរសើរថានាងមាន សំណាងជាង ទូច ស៊ុននិច ព្រោះរហូតដល់ពេលនេះសូម្បីតែអង្គុយក៏មិនបានដូចនាងផង ។ គេថាទោះ នាងស្ថិតក្នុងស្ថានភាពបែបនេះក្តីក៏គេនាំគ្នាគាំទ្រនិងលើកទឹកចិត្តនាងជានិច្ចនិងចង់ឲ្យនាងបន្តព្យាយាមតស៊ូក្នុងឆាកជីវិតបន្តទៀត ។

ពៅ បញ្ញាពេជ្រ បង្ហោះសារគួរឱ្យអាណិត

គិតរហូតមកទល់ពេលនេះមានរយៈពេលជាង៩ឆ្នាំទៅហើយដែលនាងបានធ្លាក់ខ្លួនពិការមិន អាចដើរបាន នាងតែងតែបន់ស្រន់ ផ្សងនិងប៉ងប្រាថ្នាសំខាន់ចង់ឲ្យនាងអាចដើរបានឆាប់ៗប៉ុន្តែទំនង នាងគិតថាយូរឆ្នាំហើយស្ថានភាពហាក់នៅដដែលទើបធ្វើឲ្យនាងចង់បាក់ទឹកចិត្ត ។

ពៅ បញ្ញាពេជ្រ បង្ហោះសារគួរឱ្យអាណិត

ពៅ បញ្ញាពេជ្រ ត្រូវបានឃាតករលបលួចបាញ់ប្រហារចំនួន ២គ្រាប់កាលពីថ្ងៃទី ២៣ កុម្ភៈ ២០០៧ វេលាម៉ោង៦និង៣០នាទីព្រឹកនៅម្តុំខាងកើតក្រសួងឧស្សាហកម្មរ៉ែនិងឋាមពល ។ តាំងពីនោះ រហូតមកទល់ពេលនេះនាងធ្លាក់ខ្លួនពិការហើយសមត្ថកិច្ចមិនទាន់មានពន្លឺឬអាចវែកមុខឃាតករឃើញនៅឡើយ ៕ ដេវីត

ពៅ បញ្ញាពេជ្រ បង្ហោះសារគួរឱ្យអាណិតពៅ បញ្ញាពេជ្រ បង្ហោះសារគួរឱ្យអាណិតពៅ បញ្ញាពេជ្រ បង្ហោះសារគួរឱ្យអាណិតពៅ បញ្ញាពេជ្រ បង្ហោះសារគួរឱ្យអាណិត