ក្រសួង​ប្រកាស​លែង​ឲ្យ​យក​កម្រៃ​សេវា​ពី​ការ​ដឹក​សព​តាម​ឡាន​របស់​រដ្ឋ

ក្រសួង​សុខាភិបាល​ប្រកាស​លែង​ឲ្យ​យក​កម្រៃ​សេវា ពី​ការ​ដឹក​សព​តាម​រថយន្ត​របស់​រដ្ឋ​បន្ត​ទៀត​ហើយ។

លិខិត​របស់​ក្រសួង​សុខាភិបាល​ចុះ​កាល​ពី​ថ្ងៃ​ទី​២៩ សីហា ២០១៦ បាន​បញ្ជា​ដល់​ស្ថាប័ន​ក្រោម​ឱវាទ​របស់​ខ្លួន​ថា រាល់​ឡាន​ដឹក​សព​របស់​រដ្ឋ នឹង​មិន​ត្រូវ​ឲ្យ​បង់​ថ្លៃ​សេវា​ទៀត​ឡើយ ទោះ​ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។

ចំណែក​ថ្លៃ​ចំណាយ​នៃ​ការ​ដឹក​នេះ គឺ​ក្រសួង​តម្រូវ​ឲ្យ​ប្រធាន​មន្ទីរពេទ្យ​ជាតិ ប្រធាន​មន្ទីរ​សុខាភិបាល និង​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ទាំង​អស់​ត្រូវ​រៀបចំ​ផែនការ​ប្រើប្រាស់​ថវិកាជាតិ​ជំនួស​វិញ ហើយ​ក្រសួង​ជំរុញ​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​អនុវត្ត​នូវ​ការ​ប្រកាស​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព ចាប់​ពី​ការ​ជូន​ដំណឹង​នេះ​តទៅ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។