ដោយសារ​អំណាច​ស្រា កូនបង្កើត​បាន​យក​ញញួរ​វាយ​ឪពុក​បង្កើត​ដេក​ដួល​ស្លាប់​ក្នុង​ថ្លុកឈាម

ខេត្តបាត់ដំបង៖ កូនអកតញ្ញូរស់នៅពីរនាក់ឪពុកកូនដូចលលកញីឈ្មោលតែដោយសារអំណាចស្រាលែងស្គាល់អ្នកមានគុណបានយកញញួរវាយសំពងក្បាលគ្មានញញើតដៃរហូតដេកដួលលើដីស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៦ និង០០នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រុម៥ ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

KA-6K

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស៊ើត ស៊ីន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុម៥ ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បានប្រើប្រាស់ ញញួរវាយទៅលើ ឪពុកបង្កើតរបស់ខ្លួន ឈ្មោះ ដែង ស៊ើត អាយុ៧៥ឆ្នាំ រស់នៅកន្លែងកើតហេតុ បណ្តាល ឲ្យស្លាប់ភ្លាមៗ ។

KA-2K

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថា មូលហេតុជនសង្ស័យ ជាមនុស្សស្រវឹងខួប ស្ទើរគ្មានស្មារតីជាមនុស្ស តែងរករឿងឪពុក រាល់ថ្ងៃដើម្បីទារលុយទិញស្រាផឹក។ គ្រួសារគាត់គឺមានតែពីរនាក់ឪពុក និងកូនប៉ុណ្ណោះ។ ក្រោយកើតហេតុកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកបាណន់ បានចុះទៅ ដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បី បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

KA-10K