ឃើញស្ងាត់ឱកាសល្អ ចាប់រំលោភក្មេងស្រី ១៤ ឆ្នាំ នៅខេត្តកំពត

6 Videos


នគរបាលបានឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពចាប់រំលោភកុមារីវ័យ ១៤ ឆ្នាំ នៅភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត បន្ទាប់ពីគេបានរំលោភក្មេងនោះបានមួយថ្ងៃរួចមក ។

ឃើញស្ងាត់ឱកាសល្អ ចាប់រំលោភក្មេងស្រី ១៤ ឆ្នាំ នៅខេត្តកំពត

ការឃាត់ខ្លួននេះធ្វើឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៦ សមត្ថកិច្ចបានទទួលព័ត៌មានថា មានករណីរំលោភសេពសន្ថវៈលើកុមារី អាយុ ១៤ ឆ្នាំ នៅភូមិមានរិទ្ធ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០១៦ បន្ទាប់មកកម្លាំងមានសមត្ថកិច្ចបានចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ សិត សាវុធ អាយុ ២៧ ឆ្នាំ ភេទប្រុស មានទីលំនៅភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ។

ឃើញស្ងាត់ឱកាសល្អ ចាប់រំលោភក្មេងស្រី ១៤ ឆ្នាំ នៅខេត្តកំពត

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា គេពិតជាបានចាប់រំលោភក្មេងស្រីម្នាក់នោះ ពិតប្រាកដមែន ហើយបច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ តាមនីតិវិធីច្បាប់ ៕

សុថាត់