​ជប៉ុន​ ​ផលិត​យន្តហោះ​ចម្បាំង​បំបាំង​កាយ បាន​សម្រេច​

ប្រទេស​ ​ជប៉ុន​ទើប​តែ​បាន​ផ្ដល់​នូវ​ការ​ភ្ញាក់​ផ្អើល​មួយ​ដល់​ពិភពលោក​ ​ក្រោយ​បាន​ផលិត​សម្រេច​នូវ​ប្រភេទ​យន្ត​ហោះ​ចម្បាំង​ដែល​អាច​បំបាំង​កាយ​ ​(​ ​រ៉ាដា​មិន​អាច​ចាប់​បាន​ ​)​។​ ​យន្តហោះ​នោះ​មាន​ម៉ូដែល​ ​X-2​ ​ជា​យន្តហោះ​ដែល​​ជប៉ុន​ផលិត​មិន​មាន​ការ​ចូល​រួម​ពី​ប្រទេស​ណា​ទាំង​អស់​។​

 

​ជប៉ុន​ ​ផលិត​យន្តហោះ​ចម្បាំង​បំបាំង​កាយ បាន​សម្រេច​

 

យន្តហោះ​ប្រភេទ​ ​X-2​ ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ ​Mitsubishi​ ​Heavy​ ​Industries​ ​និង​មាន​ការ​ចូល​រួម​សហការ​ជា​មួយ​​ក្រុមហ៊ុន​ដៃគូ​ក្នុង​ស្រុក​ប្រមាណ​ជាង​ ​២០០ក្រុមហ៊ុន​ផ្សេង​ទៀត។​

 

​ជប៉ុន​ ​ផលិត​យន្តហោះ​ចម្បាំង​បំបាំង​កាយ បាន​សម្រេច​

 

X-2​ មាន​ប្រវែង​ ​១៤ម៉ែត្រ​ ​និង​ទទឹង​ ​៩ម៉ែត្រ​​។ X-2 ​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ហោះ​ហើរ​បាន​ក្នុង​ល្បឿន​ ​២៤៧៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ហើយ​អាច​ហោះ​បាន​រយៈ​ចម្ងាយ​ ​៣២០០ គីឡូម៉ែត្រ​។​ ​ចំពោះ​ចំណុច​ពិសេស​របស់​ ​X-2​ ​គឺ​មិន​មាន​រ៉ាដាណា​អាច​ចាប់​បាន​ឡើយ​។​ ​

 

ចំពោះ​យន្តហោះ​ចម្បាំង​ដែល​មាន​សមត្ថភាព​គេច​ផុត​ពី​រ៉ាដា​ដូច​ X-2​ ​មាន​តែ​ប្រទេស​មួយ​ចំនួន​ប៉ុណ្ណោះ​​មាន​ដូច​ជា​ ​អាមេរិក​ រុស្សី ចិន​និង​ជប៉ុន៕​ ​

 

​ជប៉ុន​ ​ផលិត​យន្តហោះ​ចម្បាំង​បំបាំង​កាយ បាន​សម្រេច​

 

​ជប៉ុន​ ​ផលិត​យន្តហោះ​ចម្បាំង​បំបាំង​កាយ បាន​សម្រេច​

 

 

 

អាន​បន្ត​ ​៖​  របៀប​​​​ Log out ​​កម្មវិធី Messenger ​ងាយៗ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ dailymail