ហ្វីលីពីនសម្លាប់ក្រុមឧទ្ទាម Abu Sayyaf ប្រមាណ៧០នាក់ និងទាហានស្លាប់១២នាក់ របួស៥នាក់

កាលពីចុងសប្ដាហ៍កន្លងទៅ កងកម្លាំងទាហានហ្វីលីពីនបានបើកប្រតិបត្តិការវាយកម្ទេចក្រុមឧទ្ទាម Abu Sayyaf ជាក្រុមឧទ្ទាមមានទំនាក់ទំនងនឹងក្រុមសកម្មប្រយុទ្ធអុីស្លាមបំបែករដ្ឋ (ISIS) នៅភាគខាងត្បូងប្រទេសហ្វីលីពីន ជាជម្រករឹងមាំរបស់ក្រុមឧទ្ទាម ដែលប្រតិបត្តិការក្ដៅនេះប្រព្រឹត្តឡើងក្រោម «កណ្ដាប់ដៃដែក»របស់លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។

ហ្វីលីពីនសម្លាប់ក្រុមឧទ្ទាម Abu Sayyaf ប្រមាណ៧០នាក់ និងទាហានស្លាប់១២នាក់ របួស៥នាក់

មន្ដ្រីអ្នកនាំពាក្យទាហានហ្វីលីពីនបានប្រាប់សារព័ត៌មាន BBC កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ម្សិលមិញឲ្យដឹងថា ប្រតិបត្តិការបើកឆាកប្រយុទ្ធនាថ្ងៃទី២៦-២៧ ខែសីហា ឆ្នាំ២០១៦ គឺក្រុមឧទ្ទាម Abu Sayyaf ប្រមាណ២១នាក់ ត្រូវបានសម្លាប់ ក្នុងនោះមានមេបញ្ជាការរបស់ក្រុមឧទ្ទាមផង ។ រីឯ កងកម្លាំងទាហានហ្វីលីពីនចំនួន១២នាក់បានស្លាប់ និង៥នាក់រងរបួស ។

ហ្វីលីពីនសម្លាប់ក្រុមឧទ្ទាម Abu Sayyaf ប្រមាណ៧០នាក់ និងទាហានស្លាប់១២នាក់ របួស៥នាក់

សារព័ត៌មាន Inquirer បានស្រង់សម្ដីរបស់អ្នកនាំពាក្យទាហានហ្វីលីពីនឲ្យដឹងថា គិតរហូតមកទល់នឹងពេលនេះ ក្រុមឧទ្ទាម Abu Sayyaf ប្រមាណ៧០នាក់ត្រូវបានសម្លាប់នៅតំបន់ភាគខាងត្បូងនៃប្រទេសហ្វីលីពីន ដែលជាជម្រករឹងមាំរបស់ពួកឧទ្ទាម ។

កាលពីខែមេសា ឆ្នាំ២០១៦កន្លងទៅ ខណៈលោក Rodrigo Duterte មិនទាន់ជាប់ឆ្នោត និងឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីននោះ ក្រុមឧទ្ទាម Abu Sayyaf បានរៀបគម្រោងការចាប់ជំរិតក្រុមគ្រួសារកីឡាករប្រដាល់លំដាប់ពិភពលោក និងជាអ្នកតំណាងរាស្ដ្រហ្វីលីពីន Manny Pacquiao ទៀតផង បន្ទាប់ពីពួកឧទ្ទាមបានកាត់ក្បាលចំណាប់ខ្មាំងជនជាតិកាណាដាម្នាក់ គឺលោក John Ridsdei ដោយសារមិនទទួលបានប្រាក់លោះតាមមហិច្ឆតាក្រុមឧទ្ទាមចង់បាន ។
ក្រោយមក ពេលលោក Rodrigo Duterte ជាមេធាវីម្នាក់ផង ឡើងកាន់តំណែងជាប្រធានាធិបតីហ្វីលីពីននាខែ មិថុនា ឆ្នាំ២០១៦ លោកប្រធានាធិបតីទី១៦របស់ហ្វីលីពីនរូបនេះ ក៏បានប្រកាសដាក់ផែនការវាយកម្ទេចក្រុមឧទ្ទាម Abu Sayyaf តែម្ដង ៕

Related