ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤៣)

ភាគ​ទី​៤៣

​ផឹងលានហូ​ឮ​សម្ដី​របស់​ជូធុង​ហើយ គេ​អស់​សំណើច​ណាស់។ ជូធុង​ពោល​ទៅ​កាន់​អាចារ្យ​ឈីវឈូជី​ថា៖
«​លោក​និង​សាថុងធាន​សុទ្ធតែ​មាន​គំនុំ​នឹង​ពួក​ខ្ញុំ ​ហេតុនេះ​លោក​ទាំង​ពីរ​មិន​ត្រូវ​ជា​គ្នាឯង​ឬ​?​ ហា៎​ៗ ! តើ​លោក​ទាំង​ពីរ​នៅ​វាយ​គ្នា​អី​ទៀត​? ឯ​ពួក​ខ្ញុំ​និង​ផឹងលានហូ​ក៏​ជា​គ្នា​ឯង​ដែរ​។ មក​! យើង​គួរ​តែ​រាក់ទាក់​នឹង​គ្នា​បន្តិច​!»

និយាយ​ដូច្នេះ​រួច​ ក៏​លូកដៃ​ទៅ​រក​ចាប់​ដៃ​ផឹងលានហូ។
​ផឹងលានហូ​ជា​អ្នក​មាន​គំនិត​ឆ្លាត​វៃ កាល​បើ​វា​ឮ​សម្ដី​លេលា​របស់​ជូធុង​ដូច្នោះ វា​នឹក​ក្នុង​ចិត្ត​ថា ក្រុម​ឈួនជិនជាវ​ជួយ​សង្គ្រោះ​សិស្ស​នៃ​ជន​ចម្លែក​៦​នាក់ ការ​នេះ​បញ្ជាក់​ថា ពួក​ពីរ​ក្រុម​នេះ​សម​គំនិត​នឹង​គ្នា អញ​មិន​ត្រូវ​ចាញ់​បោក​វា​ទេ វា​ចង់​បញ្ឆោត​យក​ថ្នាំ​អញ​នោះ ​គឺ​ប្រាកដជា​មិន​ងាយ​ឡើយ​។​

លុះ​វា​យល់​ដូច្នោះ​ហើយ វា​ឃើញ​ជូធុង​ហុច​ដៃ​មក​វា វា​មាន​ការ​ត្រេកអរ​ណាស់ ព្រោះ​អំពើ​នេះ​នឹង​ហុច​ឱកាស​ឱ្យ​វា​កម្ចាត់​បាន​សត្រូវ​ម្នាក់​ទៀត​។ វា​បញ្ចេញ​ទឹកមុខ​ញញឹម​ពព្រាយ ​ហើយ​ពោល​ឡើង​ថា​៖
«​ប្រសើរ​ណាស់​! ប្រសើរ​ណាស់​!»
​វា​សៀត​ជក់​មួយ​កំណាត់​នោះ​ទៅ​នឹង​ចង្កេះ ហើយ​ឆ្លៀត​ក្នុង​ឱកាស​នោះ ​វា​លួច​លាក់​ស្នាប់ដៃ​ម្ជុល​ពិស​ក្នុង​ចន្លោះ​ម្រាមដៃ​វា​ភ្លាម​។​

ឈីវឈូជី​ឃើញ​ដូច្នោះ គាត់​ស្រែក​ភ្លាត់​សំឡេង​ថា​៖
«​លោក​ជូធុង​! ប្រយ័ត្ន​កលល្បិច​វា​!»
ជូធុង​ឮ​សម្រែក​ព្រមាន​របស់​អាចារ្យ​ឈីវឈូជី​ដែរ ​តែ​គេ​ក្លែង​ជា​មិន​ឮ​ គេ​លូកដៃ​ទៅ​ចាប់​ដៃ​ផឹងលានហូ​ តែ​នៅ​ពេល​ដែល​ដៃ​គាត់​ហៀបនឹង​ប៉ះ​ត្រូវ​ដៃ​ផឹងលានហូ ​គាត់​បាន​យក​កូនដៃ​ផ្ទាត់​កូន​ម្ជុល​ពិស​ទាំងនោះ​ឱ្យ​ធ្លាក់​ពី​ដៃ​ផឹងលានហូ​ភ្លាម គាត់​ផ្ទាត់​យ៉ាង​រហ័ស ​រហូត​ផឹងលានហូ​ក៏​ពុំបាន​ដឹង​ខ្លួន​បន្តិច​សោះឡើយ​។

 

ចុច​ត្រង់​នេះ​អាន​រឿង​បន្ត…

 

ទេព​ឥន្ទ្រីសេនា​ក្លាហាន (ភាគ​ទី​៤៣)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ