អភិបាល​ខេត្ត​កំពត​និយាយ​ពី​ការ​ផ្ដល់​កម្លាំង​ចិត្ត​ដល់ ចាន់ វឌ្ឍនាកា ១០០%

លោក ចាន់​ ជេស្តា អភិបាល​ខេត្ត​កំពត​និង​ជា​ឪពុក​បង្កើត​របស់​កីឡាករ​ ចាន់​ វឌ្ឍនាកា ​និយាយ​ពី​កម្លាំង​ចិត្ត​ នឹង​អាច​ផ្ដល់​ឲ្យ​កូន​​មាន​គ្រប់ ១០០​% ​​សម្រាប់​​ការ​ជូន​ដំណើរ​កូន​ប្រុស​ដល់​ប្រលាន​យន្ត​ហោះ​ភ្នំពេញ​ម្សិល​មិញ ដែល​កូន​របស់​​ខ្លួន​ត្រូវ​ចេញ​ទៅ​បំពេញ​ភារកិច្ច​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​​ចិន​ហុង​កុង​​នា​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៦​​។

 

 អភិបាល​ខេត្ត​កំពត​និយាយ​ពី​ការ​ផ្ដល់​កម្លាំង​ចិត្ត​ដល់ ចាន់ វឌ្ឍនាកា ១០០%លោក ចាន់​ ជេស្តា(ស្ដាំ មក​ជូន​ដំណើរ​ ចាន់​ វឌ្ឍនាកា ម្សិលមិញ)

 

សឹង​តែ​គ្រប់​ការ​ចេញ​ដំណើរ និង​​​វិល​ត្រឡប់​របស់​ ចាន់ វឌ្ឍនាកា មក​ពី​ក្រៅ​ប្រទេស​ម្ដងៗ ​​តែង​តែ​ត្រូវ​បាន​​អ្នក​គាំទ្រ​សម្គាល់​ឃើញ​ថា ក្រុម​គ្រួសារ​របស់​កីឡាករ​ឆ្នើម​ក្នុង​ក្រុម​ជម្រើស​ជាតិ​រូប​នេះ​​​មាន​ការ​​ជូន​ដំណើរ និង​មក​ទទួល​ជានិច្ច​។

 

​ជាក់​ស្ដែង​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​លោក ចាន់​ ជេស្ដា ​បាន​ឲ្យ​ដឹង​ថា លោក​ជូន​ដំណើរ​កូន​ប្រុស​ ដើម្បី​ឲ្យ​គេ​មាន​កម្លាំង​ចិត្ត​លេង​បាល់​ឲ្យ​​បាន​ល្អ​គ្រប់ ១០០​%។ ការ​ជូន​ដំណើរ​នេះ​ មិន​មែន​ចង់​បាន​មុខ​មាត់​អ្វី​​នោះ​ទេ គឺ​ជា​កម្លាំង​ចិត្ត​ក្នុង​នាម​គ្រួសារ​មួយ​មាន​កូន​ចេញ​ទៅក្រៅ​ប្រទេស​តែ​ប៉ុណ្ណោះ។

 

ចង់​ដឹង​ថា​លោក ចាន់ ជេស្ដា ​និង​ ចាន់ វឌ្ឍនាកា និយាយ​អ្វី​ខ្លះ​សូម​មើល​វីដេអូ​ខាង​ក្រោយ៖

 

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​