កូន​អាយុ​ប៉ុន្មាន ទើប​សម​ប្រើ​ទូរស័ព្ទ​ឆ្លាត​វៃ​?

កូន​អាយុ​ប៉ុន្មាន ទើប​សម​ប្រើ​ទូរស័ព្ទ​ឆ្លាត​វៃ​?

ការ​ឲ្យ​កូនលេង​ទូរស័ព្ទ​ឆ្លាត​វៃ មានន័យ​ថា អ្នក​កំពុង​តែ​ឲ្យ​ពួកគេ ប្រើប្រាស់​នូវ​កម្មវិធី​ទំនាក់ទំនង​ដ៏​ខ្លាំងក្លា​មួយ​ហើយ​។ ជាមួយនឹង​បច្ចេកវិទ្យា កំពុងតែ​រីកចម្រើន​ដ៏​សាហាវ​មួយ​នេះ ទោះបីជា​ក្មេង​អាយុ​ត្រឹមតែ ២ ទៅ ៣ ឆ្នាំ ក៏​អាច​ប្រើ​ទូរស័ព្ទ​ឆ្លាត​វៃ​បាន ហើយ​ដោយសារ​តែ​វា​អាច​នឹង​មាន​ភាព​ញៀន ដូច្នេះ ក្មេង​អាយុ​ត្រឹមតែ ៦ ឆ្នាំ ពិតជា​ចង់បាន​ទូរស័ព្ទ​ប្រភេទ​នេះ ប្រើប្រាស់​ផ្តាច់មុខ​ណាស់​។ ហេតុដូច្នេះ​ហើយ វា​អាច​ក្លាយទៅជា​រឿង​មួយ​គួរឲ្យ​បារម្ភ ចំពោះ​ឪពុក​ម្តាយ​ត្រង់​ថា តើ​ពេល​វេលា​ណា ឬ​កូន​អាយុ​ប៉ុន្មាន គួរតែ​អាច​ប្រើប្រាស់​ទូរស័ព្ទ​ប្រភេទ​នេះ​។

ចំពោះ​អាយុ​ដែល​ល្អ និង​ត្រឹមត្រូវ​មួយ ក្នុង​ការប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ផ្ទាល់ខ្លួន​នោះ គួរតែ អាយុ ១៤ ឆ្នាំ ព្រោះ​ក្មេង​នៅ​វ័យ​នេះ ច្រើន​តែ​ចង់​បាន​អ្វីមួយ ដែល​មាន​ភាព​ឯករាជ្យ និង​ចង់បាន​អ្វី ដែល​ជា​របស់​ផ្ទាល់ខ្លួន​ច្រើនជាង​។ ក្នុងនាម​ជា​ឪពុកម្តាយ អ្នក​អាច​សន្យា​ជាមួយ​គេ​ដោយ​ការផ្តល់រ​វ​ង្វាន់ ជា​ទូរស័ព្ទ​ឆ្លាត​វ៉ៃ​ដល់​ពួកគេ កាលណា​គេ​អាយុ​បាន ១៤ ឆ្នាំ​បាន លុះត្រាតែ​គេ​មាន​អត្ត​ច​រឹត​ល្អ ចេះ​ស្តាប់​បង្គាប់​ក្នុងពេល​អាយុ ១៣ ឆ្នាំ​ឡើង​ទៅ​។ អ្នក​ក៏​អាច​ផ្តល់​ឲ្យគេ នូវ​ទូរស័ព្ទ​មួយគ្រឿង សម្រាប់​ជាង​រង្វាន់​នៅពេល​រៀន បាន​ពិន្ទុ​ខ្ពស់​ផង​ដែរ​។ នៅ​ពេល​អ្នក​ឲ្យគេ​ប្រើ​ទូរស័ព្ទ​បែបនេះ ចូរ​ប្រាប់​គេ​ពី​របៀប នៃ​ការទទួលខុសត្រូវ លើ​ការប្រើប្រាស់​ផង និង​សកម្មភាព​នានា ដែល​ត្រូវ​ហាមឃាត់​ផងដែរ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។