គួរឲ្យអាសូរណាស់! ស្រ្តីមិនគ្រប់សតិម្នាក់សម្រាលកូនតាមផ្លូវ ត្រូវក្រុម៧១១ ជួយបញ្ជូនទៅមន្ទីរពេទ្យជប៉ុន

(ភ្នំពេញ)៖ ពិតជាគួរឲ្យអាណិតណាស់សម្រាប់ស្រ្តីមិនគ្រប់សតិម្នាក់ បានសម្រាលកូននៅតាមផ្លូវ វេលាម៉ោង០៦៖៣៥នាទីព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០១៦នេះ ដែលកើតឡើងនៅចំណុចផ្សារកាណាសីុធី (ផ្លូវវ៉េងស្រេង) សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ស្រ្តីរងគ្រោះរូបនេះត្រូវបានក្រុម៧១១ របស់កងពលលេខ៧០ ជួយដឹកបញ្ជូនទៅកាន់មន្ទីរជប៉ុន ដើម្បីជួយសង្គ្រោះបន្តទៀត។

ស្រ្តីទីទាល់ក្រម្នាក់នេះមានឈ្មោះសុខ គង្គា អាយុ៣៨ឆ្នាំ រស់នៅភូមិបន្ទាយធ្លាយ ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ ទីលំនៅបច្ចុប្បន្ន ដើរដេកតាមចិញ្ចើមផ្លូវ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត 

ពេលនេះបានគ្រប់ខែ ហើយបានសម្រាលកូន តាមផ្លូវដែលជាកន្លែងទីប្រជុំជន មានមនុស្សម្នាធ្វើដំណើរឆ្លងកាត់ច្រើន ដែលជាហេតុបង្កឲ្យ មានការភ្ញាក់ផ្អើលទាំងល្ងាច ហើយមានមនុស្ស ចោមរោមមើលច្រើនកុះករ ទើបគេបានហៅរថយន្តពេទ្យរបស់អង្គភាព៧១១ ដឹកយកទៅកាន់មន្ទីរពេទ្យ បង្អែកពោធិ៍ចិនតុងដើម្បី សង្គ្រោះបន្ទាន់ភ្លាមៗ ហើយទាំងម្ដាយ និងកូនបានរួចផុតពីគ្រោះផងដែរ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវវេងស្រេង ត្រង់ចំណុចមុខរោងចក្រ៦ជាន់ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីម្នាក់នោះ ឈ្មោះ កែវ ទុំ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅក្នុង ភូមិពោធិ៍រៀង ឃុំព្រែករន្ទះ ស្រុកកំពង់លាវ ខេត្តព្រៃវែង នាងមានប្តីដែរ ប៉ុន្តែក្រោយពេលដឹងថានាងមានផ្ទៃពោះ ហើយលោកប្ដីជើងល្អរូបនោះ ក៏បានចុះចោលនាង ដោយគ្មានអាល័យបន្តិចសោះ ទុកឲ្យនាងពពោះម្នាក់ឯង រហូតដល់ពេលសម្រាលបាន កូនស្រីម្នាក់បែបនេះតែម្ដង។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់នោះដើរចុះដើរឡើង តាមផ្លូវខាងលើបន្ទាប់មក ក៏បានឈឺពោះសម្រាលកូន ខណៈនោះបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្ថិតនៅក្បែរនោះ បាននាំគ្នាជួយសែង ដាក់លើរទេះលក់អីវ៉ាន់ជួយសង្គ្រោះបឋម បន្ទាប់មកបានហៅក្រុម សង្គ្រោះបន្ទាន់របស់អង្គភាព៧១១ ទៅជួយសង្គ្រោះ។

ប៉ុន្តែពេលទៅដល់ បម្រុងដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីឲ្យនាងសម្រាលកូននៅក្នុងមន្ទីរពេទ្យ ស្រាប់តែនាងបានសម្រាល បានកូនស្រីម្នាក់បានសម្រេច នៅនឹងកន្លែងនោះតែម្ដង។

បន្ទាប់មកទើបក្រុមសង្គ្រោះ លើកនាងដាក់ប្រង់ការសែងដាក់រថយន្ត ដឹកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីសង្គ្រោះបន្ទាន់។ គ្រូពេទ្យនៃមន្ទីពេទ្យបង្អែកពោធិ៍ចិនតុង បាននិយាយថា ស្ដ្រីជាជនអនាថានោះ ត្រូវបានប្រជាពលរដ្ឋ និងក្រុមសង្គ្រោះបន្ទាន់ របស់អង្គភាព ៧១១ជួយសង្គ្រោះ ទាន់ពេលវេលា ហើយនាង និងកូនមានសុវត្ថិភាពទាំង២នាក់។

ប៉ុន្តែកូននោះមានទម្ងន់ត្រឹមតែ ១,១គីឡូក្រាមតែប៉ុណ្ណោះ មិនគ្រប់គីឡូឡើយ ដូច្នេះពួកគេ និងត្រូវបញ្ជូនបន្តទៅកាន់ មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ដើម្បីសង្គ្រោះបន្តទៀត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត