បាបកម្ម! កូនប្រុសតិរិច្ឆាន សុរាចូលខ្លួន ទាញញញួរវាយឪពុកអាយុ៧៥ឆ្នាំរហូតស្លាប់ គួរឲ្យអាសូរណាស់

(បាត់ដំបង)៖ កូនប្រុសតិរិច្ឆានម្នាក់ ដោយសារតែសុរាចូលខ្លួនបានវាយសម្លាប់ឪពុកបង្កើតខ្លួនឯង រហូតស្លាប់គួរឲ្យអាសូរយ៉ាងពន់ពេក ប៉ុន្តែជនទមិឡរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនភ្លាមៗ យកទៅដាក់ទោសតាមច្បាប់។

អំពើឃាតកម្មដ៏សាហាវខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល និងតក់ស្លុតដល់ប្រជាពលរដ្ឋមូលដ្ឋាន នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្រុម5ភូមិ អន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ 

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ស៊ើត ស៊ីន អាយុ35ឆ្នាំ រស់នៅក្រុម5 ភូមិអន្លង់តាម៉ី ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ជននេះបានប្រើប្រាស់ ញញួរវាយទៅលើ ឪពុកបង្កើតរបស់ខ្លួន ឈ្មោះ ដែង ស៊ើត អាយុ 75ឆ្នាំ រស់នៅកន្លែងកើតហេតុ បណ្តាលឲ្យស្លាប់។

បើតាមសមត្ថកិច្ច មូលហេតុដោយជននេះ ជាមនុស្សស្រវឹងខួប ស្ទើរគ្មានស្មារតីជាមនុស្ស ហើយតែងរករឿងឪពុករាល់ថ្ងៃដើម្បីបានលុយទិញស្រាផឹក ដែលគ្រួសារគាត់គឺមានតែពីរនាក់ឪពុក និងកូនប៉ុណ្ណោះ។

ក្រោយកើតហេតុកំលាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកបាណន់បានចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត 

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣០ កញ្ញា ២០១៥ នៅក្នុងភូមិព្រែកតា បែន ឃុំព្រះប្រសព្វ ស្រុកខ្សាច់កណ្តាល ។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់ សម្តីសមត្ថកិច្ចបញ្ជាក់ទៀតថា យវុវជនដៃដល់ធ្លាប់ បំផ្លិញបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និង ធ្លាប់ប្រើអំពើហិង្សាវាយឪពុកម្តាយជាច្រើនលើកនោះឈ្មោះ ធូ វីរ៉ា អាយុ២៤ឆ្នាំ មុខរបរមិនពិតបា្រកដ រីឯជនរងគ្រោះជាឪពុកឈ្មោះ គ្រី វុទ្ឋូ អាយុ៥២ឆ្នាំ ជាកសិកររស់នៅក្នុង ភូមិ-ឃុំកើតហេតុខាងលើ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនដៃដល់ទៅសាលាដំបូងខេត្តកណ្តាលដើម្បីបន្តចាត់ការតាមច្បាប់ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើសារព័ត៌មានកោះសន្តិភាព ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត