នរណាគេចទាន់! ឡានដាច់ហ្វ្រាំងពេលចុះស្ពាន

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​ស្ថិត​នៅ​ ស្ពាន​ស្ទឹង​មាន​ជ័យ បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ អស់​រាប់​ម៉ោង ក្រោយ​ពី​មាន​ករណី​រថយន្ត​ស្ទូច​ មួយគ្រឿងសង្ស័យដាច់ហ្វ្រាំង​ ពេល​ចុះ​ពីលើ​ស្ពាន ស្រាប់តែ​​បុក​រះ​ម៉ូតូ​៣​គ្រឿង និង​កង់​មួយ​គ្រឿង​នៅ​ពី​ខាង​មុខ បណ្តាល​ឱ្យ​មនុស្ស​រង​របួសធ្ងន់​៣​នាក់ ដែល​ហេតុការណ៍​នេះ កាលពី​ល្ងាច​ថ្ងៃ​ទី​៣០ សីហា ២០១៦ ។ ក្រោយ​កើតហេតុ អ្នក​បើករថយន្ត​បង្ក​បាន​គេចខ្លួន​បាត់ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ដោយឡែកករណីមួយវិញទៀត បុរសស្រវឹងម្នាក់បានបើករថយន្ត Camry បាឡែនពណ៌ស ពាក់ស្លាកលេខភ្នំពេញ2W-6657 តាមបណ្តោយផ្លូវលេខ៤៨៨ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន រួចក៏ បណ្តាលឲ្យខូចខាតយ៉ាងដំណំដែល ស្ថិតនៅតាមផ្លូវ៤៨៨ ជិតStarmart SuperDuper ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាម៉ោង៤៖៤០នាទីទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅម៉ោងខាងលើគេបានឃើញ បុរសស្រវឹងម្នាក់នេះ បើករថយន្តបង្កខាងលើ យ៉ាងលឿនតាមផ្លូវលេខ៤៨៨ ក្នុងទិសដៅពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកផ្លាកវីងវេលុយហើយក៏បានបើកជ្រុលទៅបុករះម៉ូតូកង់បី លក់កាហ្វេជាច្រើនគ្រឿងបណ្តាល ឲ្យរងការខូចខាតយ៉ាងដំណំ ទាំងរថយន្ត បង្កផងដែរ តែក្នុងហេតុការណ៌ខាងលើនេះ មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ គឺ ខូចខាតសម្ភារតែប៉ុណ្ណោះ។

ក្រោយកើតហេតុ អ្នកបើករថយន្តបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ព្រោះរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ចំណែកឯវត្ថុតាងត្រូវបានខាងជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារ ទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

ដោយឡែកព័័ត៌មានចាស់មួយវិញទៀត កាលពីឆ្នាំកន្លងទៅ  យាយម៉ៅពេជ្រនិល លើកំ ណាត់ផ្លូវជាតិលេខ រអិលថយក្រោយកិនរថយន្ត៦ គ្រឿងបន្តបន្ទាប់គ្នា តែសំណាងល្អមិន បណ្តាលឲ្យអ្នកដំណើរ ណាម្នាក់រងរបួសនោះទេ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងនៅម៉ោងប្រហែល ១០ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ កន្លងទៅ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្បែរព្រំប្រទល់ខេត្តព្រះសីហនុ។

ក្រោយកើតហេតុសមត្ថកិច្ចបានចេញទៅអន្តរាគមន៍ និងយករថយន្តរងការ ខូចខាតទាំងអស់ទៅរក្សាទុក ដើម្បីដោះ ស្រាយទៅតាមផ្លូវច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នរណាគេចទាន់! ឡានដាច់ហ្វ្រាំងពេលចុះស្ពាន

នរណាគេចទាន់! ឡានដាច់ហ្វ្រាំងពេលចុះស្ពាន

នរណាគេចទាន់! ឡានដាច់ហ្វ្រាំងពេលចុះស្ពាន

នរណាគេចទាន់! ឡានដាច់ហ្វ្រាំងពេលចុះស្ពាន

នរណាគេចទាន់! ឡានដាច់ហ្វ្រាំងពេលចុះស្ពាន

នរណាគេចទាន់! ឡានដាច់ហ្វ្រាំងពេលចុះស្ពាន

នរណាគេចទាន់! ឡានដាច់ហ្វ្រាំងពេលចុះស្ពាន

នរណាគេចទាន់! ឡានដាច់ហ្វ្រាំងពេលចុះស្ពាន