ខ្សែភាពយន្តត្រូវហាមមិនឲ្យ អាយុក្រោម១៨ឆ្នាំ ចូលទស្សនា គឺរឿង កុំដកដង្ហើម ឬ Don’t Breathe (មានវីដែអូ)

រឿង កុំដកដង្ហើម គឺជាខ្សែភាពយន្ត ដែលបានការកោតសរសើរខ្លាំង ពីគ្រប់មជ្ឃដ្ឋាន ពីសំណាក់ទស្សនិកជន បាននិយាយពីមាត់មួយ ទៅមាត់មួយថា ពោរពេញដោយភាពព្រឺព្រួច ភ័យរន្ធត់ បុកពោះ ភាពស្លន់ស្លោរ ស្ទើរតែអត់ដកដង្ហើម ទៅតាមសាច់រឿង ពិតជាមិន ដែលជួបប្រទះពីមុនមកទេ ដែលមានការចាក់បញ្ចាំង នៅលើផ្ទាំងសំពត់សខ្នាតធំ គ្រប់រោងភាពយន្តទាំងអស់ជាមួយ ខ្សែភាពយន្តដែលធ្វើអោយទស្សនិកជនអត់ដកដង្ហើមតាម គឺរឿង កុំដកដង្ហើម ឬ Don’t Breathe ដែលធ្វើអោយទស្សនិកជនមើលស្ទើរតែរត់ ពួនអោនចុះក្រោម ជាមួយនិងអារម្មណ៍ ដូចខ្លួនឯងនៅក្នុងរឿងផ្ទាល់តែម្តង ដែលនឹងចាក់បញ្ចាំង នាចាប់ពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៦គ្របរោងភាពយន្តជាប្រភេទ 2D និង 4Dx។ 

ស្ទូឌីយោ Sony Pictures Entertainment ពាំនាំមកនូវរឿង កុំដកដង្ហើម ឬ Don’t Breathe ជូនដល់ទស្សនិកជន ដែលជាខ្សែភាពយន្តបែបព្រឺព្រួច ភ័យរន្ធត់ដែលនឹកស្មានមិនដល់ ត្រូវបានដឹកនាំដោយ លោក Fede Alvarez និពន្ធដោយ លោក Fede Alvarez, Rodo Sayagues ។ ហើយខ្សែភាពយន្តលើកនេះ នឹងមានការចូលរួមសម្តែងដោយ Stephen Lang (តាពិការភ្នែក), Jane Levy (តួ Rocky), Dylan Minnette (តួ Alex) និង Daniel Zovatto (តួ Money) ។

រឿងរន្ធត់ថ្មីដែលនិយាយពីក្មេងមួយក្រុម ប្រកបរបរជាចោរគាស់ផ្ទះ តែគោលដៅថ្មីរបស់ពួកគេ គឺជាផ្ទះមួយដែលមានតាខ្វាក់ម្នាក់រស់នៅតែឯង ជាមួយទ្រព្យសម្បត្តិដ៏ច្រើន ហើយគាត់ ពិតជាឃោរ ឃៅនិងសាហាវហួសពីការស្មាន មិនត្រឹមតែប៉ុណ្ណោះ គាត់ជាមនុស្សរោគចិត្តថែមទៀតផង ខណៈ មិនអោយនរណាម្នាក់ ដាច់ខាតចូលក្នុងផ្ទះរបស់គាត់ តែពួកគេគិតថាអាច បង្កឧក្រិដ្ឋកម្មបានសម្រេច តែពេលក្រុមពួកគេចូលហើយនោះ ច្បាស់ណាស់ ហេតុការណ៍ព្រឺព្រួច បានកើតឡើងមានជាបន្តបន្ទាប់។ អ្វីដែលសំខាន់គឺ ហាមមិនអោយក្មេងក្រោមអាយុ ១៨ឆ្នាំ អ្នកមានជម្ងឺខ្សោយបេះដូង និងស្រ្តីមានផ្ទៃពោះ មិនត្រូវអនុញ្ញាតឲ្យទស្សនារឿងនេះនោះទេ។

ចង់ដឹងថារឿងកុំដកដង្ហើម ឬ Don’t Breathe មានភាពរន្ធត់យ៉ាងណានោះ មានតែរង់ចាំទស្សនាទាំងអស់គ្នា ដែលចាក់បញ្ចាំង គ្រប់រោងភាពយន្តចាប់ពី ថ្ងៃទី ២៥ សីហា ឆ្នាំ២០១៦ នៅគ្រប់រោងភាពយន្ត ជាប្រភេទ 2D/4DX។ 

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload