សម្ពាធ​ឈាម​ខ្សោយ​មែន​ទេ​? សាក​វិធី​របប​អាហារ​ខាងក្រោម​នេះ សិន​ទៅ​មើល​!!!

សម្ពាធ​ឈាម​ខ្សោយ​មែន​ទេ​? សាក​វិធី​របប​អាហារ​ខាងក្រោម​នេះ សិន​ទៅ​មើល​!!!

ជាធម្មតា មនុស្ស​យើង​ច្រើន​តែ​ខ្វល់ខ្វាយ នៅពេល​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ប៉ុន្តែ មិនសូវ​ចាប់អារម្មណ៍ នឹង​អាការៈ​សម្ពាធ​ឈាម​ថយចុះទេ​។ របប​អាហារ​ដែល​ត្រឹមត្រូវ អាច​ជួយ​ថែរក្សា​សម្ពាធ​ឈាម​អ្នក ឲ្យនៅ​ធម្មតា​បាន​។ ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​មួយចំនួន ដែល​អាច​ជួយ​អ្នក​បាន បើសិន​ជា​សម្ពាធ​ឈាម​ខ្សោយ ៖

​ញ៉ាំ​អាហារ​ឲ្យ​ញឹក​
​ការ​វិលមុខ ក្រោយ​ពី​ញ៉ាំ​អាហារ​រួច ច្រើន​តែ​កើតមាន លើ​អ្នក​ដែល​មាន​បញ្ហា​សម្ពាធ​ឈាម​ខ្សោយ ដូច្នេះ យក​ល្អ គួរតែ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ច្រើនៗ​។ ការ​ញ៉ាំ​អាហា​រញឹក ឬ​ច្រើន​ដង ជាពិសេស អាហារ​តិចៗ ប្រហែល​ជា​ជួយ​កាត់បន្ថយ អាការៈ​ខ្សោយ​សម្ពាធ​ឈាម ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​បាន​។ ការ​ញ៉ាំ​អាហារ​តិចៗ​បែបនេះ ក៏​ជួយ​ជំរុញ​ដល់​ការរំលាយ​អាហារ និង​ការ​បឺត​ស្រូប​ជីវជាតិ​កាន់តែ​ល្អ​ផង​ដែរ​។

បន្ថយ​ការ​ញ៉ាំ​កាបូ​អ៊ី​ដ្រាត​
​ចូរ​កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​ដូចជា ដំឡូង​បារាំង ផាស​ស្តា និង​បាយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់ ដែល​អាច​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​ផង​។ ការសិក្សា​បាន​បង្ហាញថា ការកាត់បន្ថយ​ចំនួន​កាបូ​អ៊ី​ដ្រាត​ក្នុង​អាហារ អាច​បន្ថយ​សម្ពាធ​ឈាម និង​មិនឲ្យ​មាន​បញ្ហា​លើស​សម្ពាធ​ឈាម​ទៀតផង​។ ដូច្នេះ អ្នក​គួរតែ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ ផ្លែឈើ និង​បន្លែ​ឲ្យបាន​ច្រើន​វិញ​។

ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន​
​ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន មានន័យ​ថា កំពុងតែ​លុបបំបាត់ រោគសញ្ញា​នៃ​ការ​ខ្សោយ​សម្ពាធ​ឈាម ព្រម​ទាំង​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​ផង​។ ការ​ញ៉ាំ​ទឹក​គ្រប់គ្រាន់ នឹង​ជួយ​ឲ្យ​កម្រិត​ជាតិ​ទឹក​ក្នុង​រាងកាយ​កើនឡើង និង​ជំរុញ​ដល់រ​បត់​ឈាមរ​ត់​បាន​ទៀត​ផង​។

តាមដាន​ការ​ញ៉ាំ​ជាតិ​ប្រៃ​
​ការ​ញ៉ាំ​ប្រៃ​ច្រើនពេក អាច​ប្រឈម​នឹង​ការ​លើស​សម្ពាធ​ឈាម​បាន​។ ដូច្នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ខ្សោយ​សម្ពាធ​ឈាម អ្នក​គួរតែ​តាមដាន ការ​ញ៉ាំ​ប្រៃ​របស់ខ្លួន​វិញ ហើយ​គួរតែ​ធ្វើយ៉ាងណា ញ៉ាំ​អំបិល​ពី ២ ទៅ ៣ មី​លី​ក្រាម ក្នុង​របប​អាហារ​។

​ចៀសវាង​គ្រឿង​ស្រវឹង​
​គ្រឿង​ស្រវឹង អាច​ធ្វើឲ្យ​ខ្សោះ​ជាតិ​ទឹក និង​បញ្ចុះ​សម្ពាធ​ឈាម​បាន​។ ចូរ​ចាំ​ថា គ្រឿង​ស្រវឹង​ប្រហែលជា​មាន​ឥទ្ធិពល​របស់​វា​ដែរ ទោះបីជា​អ្នក​ញ៉ាំ ក្នុង​កម្រិត​មធ្យម​ក៏ដោយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។