ហេតុផល​បញ្ជាក់ថា អង្គុយ​យូរ គ្រោះថ្នាក់​ដល់​បេះដូង​

ហេតុផល​បញ្ជាក់ថា អង្គុយ​យូរ គ្រោះថ្នាក់​ដល់​បេះដូង​

​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា តើ​អ្នក​អង្គុយ​យូរ​ប៉ុណ្ណា​ដែរ​ទេ​? គិត​ចាប់ពី​អង្គុយ​មើល​ទូរទស្សន៍ ធ្វើការ​នៅ​មុខ​កុំព្យូទ័រ និង​បើកបរ​ទៅ​ធ្វើការ តើ​យូរ​ប៉ុណ្ណា​ទៅ​? ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​នូវ​ហេតុផល​មួយ​ចំនួន ដែល​បញ្ជាក់ថា អង្គុយ​យូរពេក អាច​បង្ក​គ្រោះថ្នាក់​ដល់​បេះដូង​អ្នក​បាន​។​

មាន​កំណក​ឈាម​ក្នុង​សរសៃ​វ៉ែន​ជ្រៅៗ​
​ថ្វី​បើ​រឿង​នេះ ច្រើន​តែ​កើតមាន​លើ អ្នកជំងឺ​ដែល​គេង​លើ​គ្រែ​ច្រើន ឬ​ជិះ​រថយន្ត​រយៈពេល​យូរ​ក៏ដោយ ក៏​ការ​អង្គុយ​យូរៗ នៅមុន​ទូរទស្សន៍ ឬ​កុំព្យូទ័រ ក៏​អាច​បណ្តាលឲ្យ​កើត​បញ្ហា​កំណ​កឈាម ក្នុងរ​សៃវ៉ែន​ជ្រៅៗ​បានដែរ ដែល​ករណី​ធ្ងន់ធ្ងរ អាច​ឈាន​ដល់​គាំងបេះដូង​ទៀត​ផង​ក៏​មាន​ដែរ​។ នេះ​ដោយសារ​តែ​កំណក​ឈាម​របេះ​ចេញ ហើយ​ហូរ​ទៅ​ទើរ​ក្នុង​បេះដូង និង​សួត​។

ធាត់​ជ្រុល​
​ការចំណាយ​ពេល​ច្រើន​ជាង ៦ ទៅ ៨ ម៉ោង​អង្គុយ ហើយ​មិន​ហាត់ប្រាណ អាច​ប្រឈម​ខ្លាំង​នឹង​ការ​ធាត់​ជ្រុល​។ រឿង​នេះ​ដោយសារ​តែ​ការ​កកកុញ​ខ្លាញ់​ក្នុង​ពោះ នៅពេល​អង្គុយ​យូរ ដែល​ជា​រំខាន​ដល់​របត់​ឈាមរ​ត់​ទៅ​ក្នុង​បេះដូង​។ ក្រៅពីនេះ វា​ក៏​ជា​មូលហេតុ​មួយ នៃ​ជំងឺ​ទាក់ទង​នឹង​របៀប​រស់នៅ​ដែរ ដូចជា ជំងឺ​ទឹកនោម​ផ្អែម និង​លើស​សម្ពាធ​ឈាម​។

ជំងឺ​សរសៃឈាម​បេះដូង​
​ការ​អង្គុយ​យូរពេក អាច​បណ្តាលឲ្យក​ក​កំបោរ ក្នុង​សរសៃឈាម​បេះដូង ដែល​ធ្វើឲ្យ​កើត​ជំងឺ​សរសៃឈាម​បេះដូង​កាន់តែ​លឿន​។ រឿង​នេះ​ដោយសារ​តែ ការ​អង្គុយ​យូរ​បញ្ចេញ​អ័រម៉ូន និង​អង់ស៊ីម​ជាច្រើន ដែល​នាំ​ឲ្យ​កកកុញ​កាល់ស្យូម ក្នុង​កំណក​ដែល​មាន​ស្រាប់ ក្នុង​សរសៃឈាម និង​ប្រឈម​នឹង​ជំងឺ​ក្រិន​រឹង​សរសៃឈាម​កាន់តែខ្លាំង​។

លើស​សម្ពាធ​ឈាម​
​ការ​អង្គុយ​យូរ​នៅលើ​កៅអី ឬ​សា​ឡុង មានន័យ​ថា អ្នក​កំពុងតែ​ប្រើប្រាស់ របៀប​រស់នៅ​បែប​ស៊ី​ដែក ដែល​ជា​កត្តា​ប្រឈម​ដ៏​សំខាន់ របស់​ជំងឺ​លើស​សម្ពាធ​ឈាម​។ ហើយ​កាលណា​សម្ពាធ​ឈាម​ឡើង​កាន់តែខ្លាំង វា​គឺជា​មូលហេតុ​របស់​ជំងឺ​បេះដូង​ហើយ​។

​ជំងឺ​ទឹកនោម​ផ្អែម​
​កាលណា​អ្នក​ចំណាយពេល មើល​ទូរទស្សន៍​កាន់តែច្រើន ធ្វើការ​ជាមួយ​កុំព្យូទ័រ ឬ​បើកបរ​កាន់តែច្រើន អ្នក​ប្រឈម​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​កាន់តែ​ខ្លាំង​ដែរ​។ ការ​អង្គុយ​រយៈពេល​យូរ នឹង​បណ្តាល​ឲ្យ​កកកុញ​ជាតិ​ស្ករ​ក្នុង​រាងកាយ និង​មិន​សូវ​មាន​កម្លាំង​ទៀត ដូច្នេះ វា​ក៏​អាច​បណ្តាល​ឲ្យ​ធាត់​ជ្រុល និង​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។