កំពូលហ្គេមក្រាហ្វិកច្បាស់ត្រជាក់ភ្នែក លេងជក់ចិត្ត

ហ្គេម​ថ្មី​ៗ​ ​ដែល​​បង្កប់​​​វិធីសាស្ត្រ​លេង​ដ៏​ជក់​ចិត្ត​ ​អម​ជា​មួយ​ក្រាហ្វិក​ច្បាស់​ត្រជាក់​ភ្នែក​ដូច​ពិត​ៗ​ ត្រូវ​បាន​ផលិត​ចេញ​ស្ទើរ​រាង​រាល់​ខែ។ ខាង​ក្រោម​ជា​ហ្គេម​ថ្មី​ៗ​មួយ​ចំនួន​ដែល​មាន​ក្រាហ្វិក​ច្បាស់​ ​សម្រាប់​លេង​លើ​ ​PS3, PS4, Xbox One, Xbox 360 និង​ ​PC។

 

The Crew ជាហ្គេមប្រណាំងឡាន ដែល​មានដំណាក់កាលមិនស្មុគស្មាញ ហើយតែងមានរថយន្តម៉ូដែល​ថ្មី​សម្រាប់បំពេញតាមចំណង់ចិត្តអ្នកលេងគ្រប់រូប។

 

កំពូលហ្គេមក្រាហ្វិកច្បាស់ត្រជាក់ភ្នែក លេងជក់ចិត្ត

 

The Witcher III: Wild Hunt ជាហ្គេមផ្សងព្រេង ដែលមានដំណាក់កាលប្រយុទ្ធក្នុងទម្រង់មនុស្សបុរាណ និងសត្វបិសាច។

 

កំពូលហ្គេមក្រាហ្វិកច្បាស់ត្រជាក់ភ្នែក លេងជក់ចិត្ត

 

Wolfenstein: The New Order​ ជាហ្គេមបាញ់ប្រហារបែបវិទ្យាសាស្រ្ត ដែលមានប្រើគ្រឿងសព្វាវុធទំនើបៗ រូមទាំងមានក្រាហ្វិកនៃវគ្គបើកយន្តហោះដូចពិតៗ។

 

កំពូលហ្គេមក្រាហ្វិកច្បាស់ត្រជាក់ភ្នែក លេងជក់ចិត្ត

 

DIshonored ជាហ្គេមផ្សងព្រេងបាញ់ប្រហារ ដែល​មានទម្រង់លេងជាមនុស្សសម័យសង្រ្គាមលោក។

 

កំពូលហ្គេមក្រាហ្វិកច្បាស់ត្រជាក់ភ្នែក លេងជក់ចិត្ត

 

Ori and the Blind Forest ជាហ្គេមផ្សងព្រេង បែបគំនូរជីវចល អមជាមួយដំណាក់​កាលលេងដោយប្រើមន្តអាគម។

 

កំពូលហ្គេមក្រាហ្វិកច្បាស់ត្រជាក់ភ្នែក លេងជក់ចិត្ត

 

FAST Racing NEO ជាហ្គេមប្រណាំងឡានបែបអនាគត មានផ្លូវប្រណាំងខ្វាត់ខ្វែង រំលេចដោយភ្លើងពណ៌ដ៏ទាក់ទាញ។

 

កំពូលហ្គេមក្រាហ្វិកច្បាស់ត្រជាក់ភ្នែក លេងជក់ចិត្ត

 

អាន​បន្ត​ ​៖​ មូលហេតុធំពីរ នាំឲ្យ iPhone SE លក់មិនទៅមុខ

 

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
ប្រភព​ ​៖​ ​techinsider