បែក​ធ្លាយ​វីដេអូ​ពិធី​ការិនី កែវ នីសា សាក់​រូប​នៅ​ថៃ

កាល​ពី​​ពេល​​ថ្មី​​ៗ​​នេះ​​ពិធី​ការិនី កែវ នីសា បាន​​ធ្វើ​ឲ្យ​​ទស្សនិកជន​​ភ្ញាក់​ផ្អើល​​ដោយ​សារ​​ស្នាម​​សាក់​​នៅ​ក្រោយ​​ស្មា​​ខាង​​ឆ្វេង​ម្ដង​រួច​មក​ហើយ។ តែ​អ្វី​ដែល​កាន់តែ​ភ្ញាក់ផ្អើល​ថែម​ទៀត​នោះ​គឺ​មាន page Facebook មួយ​ឈ្មោះ​ជា​ភាសា​ថៃ อาจารย์หนู กันภัย (โดยคณะศิษย์เก่า) បាន​​បង្ហោះ​​វីដេអូ​​ស្ដី​​ពី​​សកម្មភាព​​ពិធី​​ការិនី កែវ នីសា កំពុង​សាក់​រូប។

 

បែក​ធ្លាយ​វីដេអូ​ពិធី​ការិនី កែវ នីសា សាក់​រូប​នៅ​ថៃ

 

ក្នុង​វីដេអូ​ឃើញ នីសា បាន​ពាក់​អាវ​យឺត​វាល​ក្លៀក​ពណ៌​ខ្មៅ និង​បាន​បួង​សក់​ឡើង​លើ អង្គុយ​សំពះ និង​បែរ​ខ្នង​ឲ្យ​បុរស​ចំណាស់​ម្នាក់​ស្លៀកពាក់​ស​សាក់​រូប​ឲ្យ។ បាន​តាម​ប្រភព​ដែល​ជា​ដែល​អ្នក​ស្និទ្ធ​នឹង​អ្នក​មេម៉ាយ​ចាយ​សម្រស់​រូប​នោះ ​បាន​បង្ហើប​ឲ្យ Sabay វីដេអូ​នោះ​ពិតជា នីសា កំពុង​ឲ្យ​គ្រូ​សាក់​រូប​ដ៏​ល្បី​ឈ្មោះ​មួយ​ក្នុង​ប្រទេស​ថៃ​ធ្វើឲ្យ​មែន៕

 

 

អត្ថបទ៖ទ្រី រ៉ាវី
ប្រភព​វីដេអូ៖อาจารย์หนู กันภัย (โดยคณะศิษย์เก่า)

  • បែក​ធ្លាយ​វីដេអូ​ពិធី​ការិនី កែវ នីសា សាក់​រូប​នៅ​ថៃ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/31  Category:សិល្បៈ