“និស្ស័យ​ស្នេហ៍​ឆ្លង​ភព” របស់​កូរ៉េ​រង​ការ​រិះគន់​ខ្លាំង​ព្រោះ​តួ​សម្ដែង​មិន​កើត មាន​អ្នក​មើល​តិច​ជាង​គេ

តួ​អង្គ​បន្ទាប់​បន្សំ​ក៏​ដូច​ជា​តួឯក​នៅ​ក្នុង​រឿង “Scarlet Heart: Ryeo” កំពុង​រង​ការ​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ទស្សនិកជន​ចំពោះ​ការ​សម្ដែង​មិន​ល្អ​របស់​ខ្លួន។ រីឯ​ចំនួន​អ្នក​ទស្សនា​វិញ​ក៏ស្ថិត​នៅ​បាត​តារាង​ផង​ដែរ។

 

“និស្ស័យ​ស្នេហ៍​ឆ្លង​ភព” របស់​កូរ៉េ​រង​ការ​រិះគន់​ខ្លាំង​ព្រោះ​តួ​សម្ដែង​មិន​កើត មាន​អ្នក​មើល​តិច​ជាង​គេ

 

កាល​ពី​ថ្ងៃ​ទី​២៩​ខែ​សីហា​កន្លង​ទៅ​នេះ ភាគ​ទី​១​របស់​រឿង​ភាគ​បុរាណ​កូរ៉េ “Scarlet Heart: Ryeo” នៅ​ទីបំផុត​ក៏​ត្រូវ​បាន​ចាក់​ផ្សាយ​ក្រោម​ការ​រង់​ចាំ​យ៉ាង​អន្ទះសា​របស់​ទស្សនិកជន។ គួរ​សោក​ស្ដាយ គេ​ថា​រំពឹង​កាន់​តែ​ខ្ពស់ ខក​ចិត្ត​កាន់​តែ​ខ្លាំង​ពិត​ជា​មិន​ខុស​មែន ដោយ​សារ​រឿង​មាន​ប្រវែង​២០​​ភាគ​នេះ​ត្រូវ​គេ​រិះគន់​តាំង​ពី​ភាគ​ដំបូង។ ដើមទង​នៃ​មតិ​អវិជ្ជមាន​ទាំង​នេះ​គឺ​បណ្ដាល​មក​ពី​ការ​សម្ដែង​របស់​តួ​នៅ​ក្នុង​រឿង​មិន​ត្រូវ​បាន​គេ​វាយ​តម្លៃ​ខ្ពស់។ តួ​សម្ដែង​ទាំង​២​ដែល​បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​ខ្លាំង​ជាង​គេ​នោះ​គឺ​តារា​ចម្រៀង Baekhyun សមាជិក​ក្រុម​ចម្រៀង EXO និង​តារា​ចម្រៀង​ស្រី IU។

 

“និស្ស័យ​ស្នេហ៍​ឆ្លង​ភព” របស់​កូរ៉េ​រង​ការ​រិះគន់​ខ្លាំង​ព្រោះ​តួ​សម្ដែង​មិន​កើត មាន​អ្នក​មើល​តិច​ជាង​គេ

 

ទស្សនិកជន​ជា​ច្រើន​បាន​លើក​មតិ​ថា​ការ​សម្ដែង​របស់​តារា​ចម្រៀង​ទាំង​មើល​ទៅ​នៅ​ឆ្គង​ខ្លាំង និង​មិន​ធម្មជាតិ​ហើយ​ពួក​គេ​គួរ​តែ​ផ្ដោត​​លើ​ចម្រៀង​ប្រសើរ​ជាង​ការ​បោះ​ជើង​ចូល​វិស័យ​ភាពយន្ត។​

 

“ខ្ញុំ​ស្មាន​ថា​ពួក​គេ​កំពុង​តែ​ប្រកួត​មើល​តើ​អ្នក​ណា​សម្ដែង​អន់​ជាង​គេ។ និយាយ​តាម​ត្រង់ ចាប់​ពី​ពេល​នេះ​ទៅ ឈប់​សម្ដែង​ទៅ”។ “ព្រះ​អើយ! Baekhyun ហា វិស័យ​ភាពយន្ត​គឺ​មិន​ស័ក្ដិសម​នឹង​លោក​ទេ” “ខ្ញុំ​ដឹង​ថា​គេ​ជ្រើស​យក Baekhyun ដើម្បី​ទាក់​ទាញ​ទស្សនិកជន តែ​ខ្ញុំ​ពិត​ជា​មិន​អាច​មើល​ពិត​មែន​រាល់​ពេល​មាន​ឈុត​គេ​ម្ដង​ៗ”។ ទស្សនិកជន​បញ្ចេញ​កំហឹង។

 

“និស្ស័យ​ស្នេហ៍​ឆ្លង​ភព” របស់​កូរ៉េ​រង​ការ​រិះគន់​ខ្លាំង​ព្រោះ​តួ​សម្ដែង​មិន​កើត មាន​អ្នក​មើល​តិច​ជាង​គេ

 

ជាមួយ​គ្នា​នេះ​ដែរ​បើ​ទោះ​បី​ជា​ត្រូវ​បាន​ចាក់​បញ្ចាំង​បន្ទាប់​ពី​រឿង “Doctors” ដែល​មាន​ចំនួន​អ្នក​ទស្សនា​ឡើង​ដល់​២០%​ក៏​ដោយ តែ “Scarlet Heart: Ryeo” នៅ​តែ​មាន​ចំនួន​អ្នក​ទស្សនា​ទាប​ជាង​គេ​​ក្នុង​ចំណោម​គូ​ប្រកួត​របស់​ខ្លួន។ តាម​នោះ​ដែរ​ជយលាភី​នា​ពេល​បច្ចុប្បន្ន​កំពុង​ធ្លាក់​លើ​ដៃ​រឿង “Moon Light Drawn By Cloud” ជាមួយ​ចំនួន​អ្នក​ទស្សនា​១៦%។ លេខ​២​បាន​ទៅ​លើ​រឿង “Monster” ដោយ​មាន​អ្នក​មើល​១០% និង​បាត​តារា​ងគឺ “Scarlet Heart: Ryeo” ជាមួយ ៧,៤%។

 

“Scarlet Heart: Ryeo” ត្រូវ​បាន​ផលិត​ឡើង​វិញ​ដោយ​ទិញ​សិទ្ធិ​បញ្ញា​ពី​ចិន​ដែល​ត្រូវ​បាន​ទស្សនិកជន​ខ្មែរ​ស្គាល់​តាម​រយៈ​ចំណង​ជើង និស្ស័យ​ស្នេហ៍​ឆ្លង​ភពដែល​មាន Liu Shi Shi និង​Nicky Wu ជា​តួឯក៕

 

“និស្ស័យ​ស្នេហ៍​ឆ្លង​ភព” របស់​កូរ៉េ​រង​ការ​រិះគន់​ខ្លាំង​ព្រោះ​តួ​សម្ដែង​មិន​កើត មាន​អ្នក​មើល​តិច​ជាង​គេ

 

ចុចអាន៖“រថភ្លើង​ទៅ​ប៊ូសាន” ក្លាយ​ជា​ភាពយន្ត​កូរ៉េ​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​វៀតណាម

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖allkpop