Forlan ថា​មិន​ទៅ​លេង​ នៅ​អង់គ្លេស​វិញ​ ដោយ​សារ​គោរព​ Man Utd

Diego Forlan បង្ហើប​ឲ្យ​ដឹង​ថា​បាន​បដិសេធ​សំណើ​ពី​ក្លឹប​មក​ពី​ប្រទេស​អង់គ្លេស​ជា​ច្រើន​នៅ​រដូវ​ក្ដៅ​នេះ មូលហេតុ​ដោយសារ​​ចង់បង្ហាញភក្ដីភាពនឹង​អតីត​ក្លឹប​របស់​ខ្លួន Manchester United។

 

 Forlan ថា​មិន​ទៅ​លេង​ នៅ​អង់គ្លេស​វិញ​ ដោយ​សារ​គោរព​ Man UtdDiego Forlan

 

ការ​លើក​ឡើង​ដូច្នេះ​ ដោយសារ​កីឡាករ​អន្តរជាតិ​អ៊ុយរុយហ្គាយ​ ធ្លាប់​ចំណាយ​ពេល​២ ឆ្នាំ​នៅ​ទឹកដី​ Old Trafford ស៊ុត​បញ្ចូល​ទី​១០​គ្រាប់​ក្នុង​ចំណោម ៦៣ ប្រកួត មុន​ពេល​ចាក​ចេញ​ទៅ Villarreal, Atletico Madrid និង Inter ។

 

បើ​ទោះ​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប Mumbai City នៃ​ប្រទេស​ឥណ្ឌា តែ​ខ្សែ​ប្រយុទ្ធ​វ័យ៣៧ឆ្នាំ អះអាង​ថា​មាន​ក្លឹប​នៅ​អង់គ្លេស​ទាក់​ទង តែ​ខ្លួន​បដិសេធ និង​បន្ត​ថា​បើ​ទៅ​លេង​ Premier League វិញ​នោះ​គេ​លេង​ឲ្យ​តែ​ Man Utd មួយ​គត់។

 

“ខ្ញុំ​ធ្លាប់​មាន​ក្លឹប​នៅ​អង់គ្លេស​ទាក់ទង ទាំង​រដូវ​កាល​នេះ និង​រដូវ​កាល​មុន តែ​បើ​សិន​ទៅ​អង់គ្លេស​វិញ មាន​តែ United មួយ​គត់​ដែល​ខ្ញុំ​នឹង​លេង​ឲ្យ។ ​អាច​ថា​បើ​សិន​ Zlatan Ibrahimovic, Wayne Rooney, Anthony Martial និង Marcus Rashford មាន​បញ្ហា ខ្ញុំ​អាច​នឹង​ទៅ​កាន់​ទីនោះ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ដើម្បី​ជួយ​ក្លឹប​ចាស់​របស់​ខ្ញុំក្នុងគ្រាអាសន្ន”៕

 

Forlan ថា​មិន​ទៅ​លេង​ នៅ​អង់គ្លេស​វិញ​ ដោយ​សារ​គោរព​ Man Utd

 

ប្រែ​សម្រួល៖​ វីរ៉ុត
ប្រភព៖ Goal