Chelsea ខិតយ៉ាងប្រកៀកក្នុងការនាំយក Alonso ពី Fiorentina ក្នុងតម្លៃ២៧លានអឺរ៉ូ(មានវិដេអូ)

ក្លិប Chelsea កំពុងស្ថិតយ៉ាងប្រកៀកក្នុងការបំពេញការផ្ទេរមួយជាមួយនឹងក្លិប Fiorentina សម្រាប់ខ្សែការពារ Marcos Alonso ខណៈដែលក្រុមរបស់លោក Antonio Conte ត្រូវបានរំពឹងទុកថា នឹងចំណាយប្រាក់២៧លានអឺរ៉ូ (ស្មើនឹង៣០លានដុល្លារអាមេរិក)។

Marcos-Alonso

អ្នកចាត់ការទូទៅរបស់ក្លិប Chelsea រូបនេះ ពិតជាចង់បន្ថែមខ្សែការពារស្លាបឆ្វេងថ្មីម្នាក់ទៀតទៅកាន់ក្រុមរបស់លោក ក្រោយពីអនុញ្ញាតឲ្យខ្សែការពារអន្តរជាតិហ្គាណា Baba Rahman ចូលរួមជាមួយនឹងក្លិប Schalke ក្នុងលក្ខខណ្ឌខ្ចីជើង ស្របពេលដែល Alonso អតីតខ្សែការពាររបស់ក្លិប Real Madrid និង Bolton Wanderers បច្ចុប្បន្ន ត្រូវបានចាត់ទុកថា ជាគោលដៅដ៏ចម្បងរបស់លោក។

ft-img-template

ការចរចាផ្សេងៗកំពុងតែបន្តអស់រយៈពេលជាច្រើនថ្ងៃមកហើយ ខណៈដែល Fiorentina ត្រូវបានគេយល់ឃើញថា នឹងទទួលយកការដាក់សំណើថ្មីសម្រាប់កីឡាករវ័យ២៥ឆ្នាំរូបនេះ។ Alonso ត្រូវបានគេជឿជាក់ថា បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗរួចជាស្រេច និងពិតជាចង់វិលទៅកាន់ក្របខ័ណ្ឌ Premier League។

ក្លិប Chelsea បានអនុញ្ញាតឲ្យខ្សែការពារស្លាបឆ្វេង Kenedy ចូលរួមជាមួយនឹងក្លិប Watford ក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាលនេះ។ ការស្វែងរករបស់ Chelsea សម្រាប់ខ្សែការពារកណ្តាលថ្មីម្នាក់ នៅតែមិនទាន់ទទួលបានជោគជ័យ ក្រោយពីការដេញថ្លៃសម្រាប់កីឡាករ Kalidou Koulibaly របស់ Napoli និង Alessio Romagnoli របស់ AC Milan ត្រូវបានច្រានចោល។ បច្ចុប្បន្ន ពួកគេអាចនឹងព្យាយាមនាំយកកីឡាករម្នាក់ក្នុងលក្ខខណ្ឌខ្ចីជើងដើម្បីជួយក្នុងរយៈពេលខ្លី៕

មានវិដេអូ Highlight របស់​ Marcos Alonso

ប្រភពព័ត៌មាន៖ The Guardian

The post Chelsea ខិតយ៉ាងប្រកៀកក្នុងការនាំយក Alonso ពី Fiorentina ក្នុងតម្លៃ២៧លានអឺរ៉ូ(មានវិដេអូ) appeared first on CamboSport.