ជម្ងឺ៥មុខនេះ នឹងមកយាយីអ្នកភ្លាម បើអ្នកមិនទទួលទាន «អាហារពេលព្រឹក»!

អាហារពេលព្រឹកគឺជាអាហារដែលមនុស្សភាគច្រើន ជាញឹកញាប់មិនអើពើ ដោយអាងទម្លាប់អាក្រក់មួយថា ប្រញាប់ប្រញាល់ទៅធ្វើការ ឬទៅការសិក្សា។ 

បើអ្នកមានទម្លាប់មិនល្អទាំងនេះមែន  ខ្មែរឡូតសូមលើកទឹកចិត្តអ្នកទាំងអស់គ្នា ឱ្យងាកមកចាប់អារម្មណ៍ជាមួយអាហារពេលព្រឹកជាបន្ទាន់ ​ ព្រោះបើមិនដូច្នោះទេ ជម្ងឺ៥មុខនេះ នឹងកើតមានបើអ្នកមិនទទួលទាន «អាហារពេលព្រឹក»។ ជម្ងឺទាំងនោះពួកវាមានដូតតទៅគឺ៖

១.ជម្ងឺធាត់៖ កុំគិតថាការអត់អាហារពេលព្រឹក ធ្វើឱ្យអ្នកស្គមឱ្យសោះ ប៉ុន្តែផ្ទុយទៅវិញវាបណ្តាលឱ្យអ្នកធាត់បាន ថែមទាំងធាត់ខ្លាំងទៀតផង ពីព្រោះថាប្រសិនបើយើងមិនបរិភោគអាហារពេលព្រឹក ការរំលាយអាហារនឹងថយចុះ ធ្វើឱ្យអ្នកឃ្លានជាញឹកញាប់។ ហើយដោយមិនបានទទួលទានអាហារពេលព្រឹក ធ្វើឱ្យអ្នកទៅញ៉ាំសរុបជាមួយនឹងអាហារក្នុងពេលផ្សេង ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ ដូច្នេះលទ្ធផលចុងក្រោយគឺមិនមែនជារឿងចម្លែកទេ ដែលអ្នកឡើងទម្ងន់លឿនជាងធម្មតានោះ។

២.កើតជម្ងឺទឹកនោមផ្អែម៖ អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុត  ដែលរាងកាយ ត្រូវការ ព្រោះជាទូទៅរាងកាយ ត្រូវការថាមពល និងសារធាតុចិញ្ចឹមដើម្បីជម្រុញការ រំលាយអាហារ។ ម្យ៉ាងដើម្បីកាត់បន្ថយភាពមិនប្រក្រតី ពីការបញ្ចេញអរម៉ូន អាំងស៊ុយលីនផងដែរ។ ដូចនេះបើអ្នកមិនបរិភោគអាហារពេលព្រឹកទេ វាគឺជាមូលហេតុដែលនាំទៅកើតជម្ងឺទឹកនោមផ្អែម ច្រើនជាង៤0-៥0%, មិនចំពោះតែមនុស្សវ័យចំណាស់ទេ ប៉ុន្តែវាបានកើតឡើង ចំពោះមនុស្សគ្រប់វ័យ ដែលមិនបានអើពើទៅលើអាហារពេលព្រឹក។

៣. ការចាល់ជាតិអាស៊ីតនៅក្នុងក្រពះ៖ ក្រពះរបស់យើងតែងបញ្ចេញអង់ស៊ីម រំលាយអាហារមករំលាយតាមពេលធម្មតា ប៉ុន្តែប្រសិនបើយើងគ្មានអាហារ នៅក្នុងក្រពះទេ ពួកវានឹងមិនបានធ្វើការ ហើយត្រូវនៅក្រាំងកកជាប់នៅក្នុងនោះ។ យូរៗទៅវានឹងក្លាយជាជាតិអាស៊ីត ដែលមានគ្រោះថ្នាក់ និងច្រាលឡើងមកលើវិញ ធ្វើឱ្យបំពង់អាហារ និងក្រពះមានការរលាកស្រទាប់ផ្នែកខាងក្នុងផងដែរ។

៤.កើតជម្ងឺភ្លេចភ្លាំង៖ ដោយសារតែជាតិស្ករក្នុងឈាម គឺមានសារៈសំខាន់ណាស់ សម្រាប់ខួរក្បាល។ ដឹងទេថាបន្ទាប់ពីភ្ញាក់ពីគេងរាងកាយ​យើង មិនបានទទួល សារធាតុចិញ្ចឹមពីអាហារ ក្នុងរយៈពេលពី១០-១២ម៉ោង ដូច្នេះប្រសិនបើយើងមិន បរិភោគអាហារពេលព្រឹកទៀត ធ្វើឡើងឱ្យជាតិស្ករនៅក្នុងឈាមចុះទាប ឯជាតិស្ករ ទៅចិញ្ចឹមខួរក្បាលក៏មានតិចតួច។ កត្តានេះខួរក្បាលនឹងមិនត្រូវបានដំណើរការ ពេញលេញទេ បណ្តាលឱ្យការចងចាំធ្លាក់ចុះ​ទៅជារឿយៗ​​ ដោយមិនដឹងខ្លួន។

៥.កើតជម្ងឺបេះដូង និងដាច់សរសៃឈាម៖ នៅពេលដែលមិនបរិភោគអាហារ ពេលព្រឹកវានឹងក្លាយជាទម្លាប់ ដែលបង្ករឱ្យមានជម្ងឺធាត់ ជម្ងឺទឹកនោមផ្អែម និងជម្ងឺដទៃទៀតជាច្រើនមុខតាមមកបំផ្លាញរាងកាយ។ ក្រៅពីនេះចំនួននៃ កូឡេស្តេរ៉ុលនៅក្នុងរូបកាយយើងនឹងមានការកើនឡើងខ្ពស់ ធ្វើឱ្យមានហានិភ័យ នៃជម្ងឺសរសៃឈាម និងបេះដូងក៏កើតមានឡើង ជាបន្តបន្ទាប់ផងដែរ។

ការស្ទង់មតិមួយនៅអាមេរិកមួយ​ បានរកឃើញថា មនុស្សដែលមិនបរិភោគអាហារ ពេលព្រឹក មានជម្ងឺដាច់សរសៃឈាម និងជម្ងឺបេះដូងរហូតដល់ទៅ២0% មិនធ្លាប់មាន ពីមុនមក។ ដូច្នេះសូមងាកមកថែរក្សាសុខភាពរបស់យើង ចាប់ផ្តើមពីការទទួលទាន អាហារពេលព្រឹកនេះទាំងអស់គ្នា ព្រមទាំងធ្វើលំហាត់ប្រាណជាមួយគ្នាផង ដើម្បីនិយាយពាក្យថាលាទៅនឹងជម្ងឺ ដ៏គួរឱ្យព្រួយបារម្មណ៍ខាងលើនេះ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជម្ងឺ៥មុខនេះ នឹងមកយាយីអ្នកភ្លាម បើអ្នកមិនទទួលទាន «អាហារពេលព្រឹក»!