មានតែអ្នកមិនសូវខ្ពស់ទេ ដែលយល់អារម្មណ៍ទាំង ១៥ ចំនុចនេះ

គួរឲ្យស្តាយដែរ ដែលពិភពលោកមួយនេះ ត្រូវបានបង្កើតឡើង សម្រាប់មនុស្សដែលមានកម្ពស់បែបស្តង់ដារមធ្យម។ ភាគច្រើនគ្មានអ្នកណាដឹង ពីរឿងរ៉ាវ និងបញ្ហាជាច្រើន ដែលអ្នកមិនសូវខ្ពស់ជួបប្រទះទេ។

បើនិយាយតាមន័យវិជ្ជមានវិញ មិនថាប្រុស ឬក៏ស្រីទេ រាងតូចៗ ទាបៗ មានអីមិនស្អាត? កុំឲ្យតែអ្នកទាំងនោះទៅឈរជិតអ្នកខ្ពស់ៗ ឬទៅកន្លែងអ៊ូអរ (ខ្លាចគេជាន់) វាស្រេចបាត់ទៅហើយ។

ខាងក្រោមនេះជា បញ្ហាទាំងឡាយណា ដែលអ្នកមិនសូវខ្ពស់ជួបប្រទះ ជាញឹកញាប់ ជូនចំពោះអ្នកទាបៗ ទាំងឡាយ ជាពិសេស ៖ 

១. ងើយ ក ជាប្រចាំ ៖ ដោយសារតែអ្នកមានកម្ពស់ទាប ដូច្នេះអ្នកណា អ្នកណា ក៏ឱនមុខមកនិយាយជាមួយអ្នកដែរ (ស្តាប់ទៅដូចជាមិនពិបាកអីទេ) តែជាអកុសល អ្នកបែរជារោយ ក ចុក ក ដោយសារតែអ្នកត្រូវងើយឡើងលើ និយាយជាមួយអ្នករាល់គ្នាជាប្រចាំ។ អយុត្តិធម៌ណាស់!

២. បំផ្លាញការថតរូបរបស់អ្នក ៖ ប្រសិនបើត្រូវថតរូបជាក្រុមវិញនោះ អ្នកប្រាកដជាត្រូវបង្ខំចិត្ត មកអង្គុយ ឬលុតជង្គង់មុខគេ មុខឯងជាមិនខាន។ ប្រសិនបើហ៊ានតែ ឈរនៅក្រោយៗនោះ ពិតជាមើលមនុស្សមិនឃើញទេ។ មួយវិញទៀត បើថតរូប selfie វិញគឺកាន់តែពិបាក។ បើនៅក្រោយ ប្រាកដជាថតមិនជាប់ទេ តែបើនៅខាងមុខប្រាកដជាឃើញតែភ្នែក ឬឃើញតែមុខ ពេញអេក្រង់ជាមិនខាន។

៣. ពេលបើកឡាន ៖ នេះជាបញ្ហាមួយ សម្រាប់អ្នកមានជើងខ្លី ក៏ព្រោះតែអ្នកត្រូវតែសារ៉េ កៅអីអង្គុយ ឬលៃតម្រូវយ៉ាងណា ឲ្យអាចបើកបរបានផាសុខភាព។ ជាពិសេស ប្រាកដជាត្រូវដក ក មើលផ្លូវជាមិនខាន។

៤. ជារឿងធម្មតា ដែលគេច្រលំអាយុ ៖ មនុស្សជាច្រើនចូលចិត្ត គេនិយាយថាខ្លួនមានវ័យក្មេង ជាងអាយុពិត។ ប៉ុន្តែ សម្រាប់អ្នកទាបៗ មិនចូលចិត្តគេហៅថាជាកូនក្មេងទេ។ ស្តាប់ទៅមិនមានអ្វី គួរឲ្យសប្បាយចិត្តទាល់តែសោះ!

៥. វង្វេង ក្នុងហ្វូងមនុស្ស ជាញឹកញយ ៖ មនុស្សទាបៗ តែងតែវង្វេងបាត់ ក្នុងហ្វូងមនុស្ស ជាពិសេស ប្រសិនបើមានការប្រគុំតន្រ្តី មានការសម្តែង ឬមើលកុនវិញនោះ អ្នកប្រាកដជាត្រូវឈរមើលខ្នងគេ រាប់ម៉ោងជាក់ជាមិនខាន។ នេះបណ្តាលឲ្យម្នាក់ៗ មិនងាយរកអ្នកឃើញទេ ហើយនេះក៏ជាមូលហេតុដែលអ្នកមិនចង់ទៅណាមានមនុស្សអ៊ូអរផងដែរ។ 

៦. បញ្ហានៅត្រង់ ចង់បានរបស់របរ ដែលនៅលើធ្នើខ្ពស់ៗ ៖ ទូក្នុងផ្ទះបាយ ធ្នើក្នុងហាងលក់ទំនិញ និងកន្លែងផ្សេងៗទៀត ជាបញ្ហាធំ សម្រាប់អ្នកមិនសូវខ្ពស់។ អ្នកប្រាកដជាត្រូវ ឡើងតោងផង លោតផង ដើម្បីយកបាន នូវរបស់របរដែលដែលត្រូវការ។ ជួនកាលអ្នកត្រូវមានកៅអី ជំនួយ និងត្រូវប្រើដៃឈោង (ឡើងសាច់ដុំដៃ ដោយមិនដឹងខ្លួនទៀតផង) ព្រោះតែអ្វីដែលអ្នកចង់បាន នៅលើធ្នើរខ្ពស់បំផុតឯណោះ។

៧. លេងកីឡា? ៖ កីឡាខ្លះគឺមិនអំណោយផលសម្រាប់អ្នកមិនសូវខ្ពស់ទេ។ ឧទាហរណ៍ ដូចជាកីឡាបាល់បោះ (វាមានតែផ្តល់គុណវិបត្តិ មកឲ្យអ្នកវិញប៉ុណ្ណោះ)។

៨. ទៅធ្វើការណាត់ជួប ៖ ករណីនេះ គឺសំដៅទៅលើ មនុស្សប្រុស ក៏ព្រោះតែស្រីៗ ចូលចិត្តបុរសណាដែលមានកម្ពស់ស្តង់ដារ។ ហេតុនេះទើប បុរសៗ ដែលមិនសូវខ្ពស់ គឺពោបាកបន្តិចហើយ។

៩. ពេលឱប នរណាម្នាក់ ៖ នៅពេលដេលត្រូវឱបគ្នា អ្នកទាបៗ ប្រាកដជាមើលទៅឆ្គងៗ បន្តិចហើយ។ ប្រសិនបើឱប អ្នកមានកម្ពស់ប្រហាក់ប្រហែលគ្នា វាជារឿងល្អជាជាង ព្រោះបើមិនដូច្នោះទេ អ្នកដូចជាឱបក្បាលពោះគេទៅវិញទេ។ 

១០. ទិញខោអាវ មិនដែលមានទំហំត្រូវនឹងខ្នាត ៖ អ្នកត្រៀមយកខោ របស់អ្នកទៅកាត់ជើងឲ្យហើយទៅ ឬក៏ស្លៀកហើយមូរជើងក៏បាន។ ខោអាវមិនមែន ផលិតមកតាមការនឹកឃើញរបស់អ្នកឯណា វាអាចរឹបភ្លៅ តែសល់ជើងក្រោម សំពត់ខ្លី ដូចសំពត់វែង និយាយរួមគឺ ដូចខ្ចីខោអាវអ្នកដទៃស្លៀកយ៉ាងអញ្ចឹង។

១១. គ្មានអ្នកណាដឹងថាខឹង ៖ នៅពេលដែលអ្នកខឹង គ្មានអ្នកណាម្នាកគិតថាខឹងទេ ពួកគេគិតថាអ្នកធ្វើលេង ហើយអង្គុយសើចកក្អឹកទៅវិញ។ អារម្មណ៍ខឹង តប់ប្រមល់ មិនមែន “Cute គួរឲ្យស្រលាញ់ទេណា”! ប្រាប់ឲ្យហើយទៅចុះ!

១២. ធុញនឹងសំនួរបែបឆ្កួតៗ ៖ គួរឲ្យរំខានបំផុត នៅពេលដែលមានអ្នកណាមកសួរអ្នកថា “អូ! ម៉េចក៏ឯងទាបម៉េស!?” “ស្លាប់ហើយ! ឯងដូចជាក្មេងអាយុ ១២ ឆ្នាំអញ្ចឹង” “ម៉េចក៏ឯងមិនធំសោះចឹង?” (ព្រះអើយ...)

១៣. ពេលអង្គុយ ៖ រាល់ពេលដែលអង្គុយ គឺតែងតែមានអារម្មណ៍ថា ខ្លួនអ្នកកំពុងអង្គុយ លើកៅអីដែលខ្ពស់ជាងគេជានិច្ច។

១៤. ត្រូវការ ស្បែកជើងកែង ជាចាំបាច់ ៖ អ្នកប្រាកដជាមិនចង់ ក្លាយជាមនុស្សតឿ ក្នុងចំណោមមិត្តភក្តិ របស់អ្នក ឬអ្នកជុំវិញទេមែនអត់? ដូច្នេះ មានតែស្បែកជើងកែងទេ ទើបអាចជួយបាន។

១៥. គេតែង ចាត់ទុកស្មា យើងគឺជាកន្លែង ដាក់ដៃ ៖ មនុស្សមួយចំនួន បែរជាចាត់ទុកស្មា របស់អ្នកជា កន្លែងដាក់ដៃ ឬច្រត់ដៃ។ ជួនកាល ហ៊ានដល់ក្បាលទៀតផង។ (មនុស្សណា៎! មិនមែនគ្រឿងសង្ហារឹមទេ!) ៕ 

ប្រភព៖  |  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មានតែអ្នកមិនសូវខ្ពស់ទេ ដែលយល់អារម្មណ៍ទាំង ១៥ ចំនុចនេះ

មានតែអ្នកមិនសូវខ្ពស់ទេ ដែលយល់អារម្មណ៍ទាំង ១៥ ចំនុចនេះ

មានតែអ្នកមិនសូវខ្ពស់ទេ ដែលយល់អារម្មណ៍ទាំង ១៥ ចំនុចនេះ

មានតែអ្នកមិនសូវខ្ពស់ទេ ដែលយល់អារម្មណ៍ទាំង ១៥ ចំនុចនេះ